no-alternative title

ASUS Flying Fortress 8 ដែលភ្ជាប់ជាមួយនឹងក្រាហ្វិកកាត NVIDIA GTX 1660 Ti បានបង្ហាញខ្លួនហើយ

នៅក្នុងទិន្នន័យថ្មីមួយរបស់ក្រុមហ៊ុនស្រាវជ្រាវ Strategy Analytics នេះមានការបង្ហាញថា ក្រុមហ៊ុន Asus របស់តៃវ៉ាន់ គឺជាក្រុមហ៊ុនមួយនៅក្នុងចំណោមក្រុមហ៊ុនផលិត Notebook កំពូលទាំង 5 ដែលមានចំណែកទីផ្សារចំនួន 6.6% នៅក្នុងត្រីមាសទី 1 ឆ្នាំ 2020 នេះ។ ការនាំចេញរបស់ក្រុមហ៊ុននេះ គឺមានចំនួន 2.5 លានគ្រឿង ដែលប្រហែលជាកុំព្យូទ័រលេងហ្គេមដែលមានទីផ្សាររឹងមាំខ្លាំងមែនទែន។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

មកទល់នឹងពេលនេះ ក្រុមហ៊ុន ASUS បានធ្វើការអាប់ដេតទៅលើកុំព្យូទ័រលេងហ្គេមរបស់ខ្លួនជាមួយនឹងវត្តមានរបស់កុំព្យូទ័រលេងហ្គេម Flying Fortress 8 Gaming Laptop។ កុំព្យូទ័រលេងហ្គេម ASUS Flying Fortress 8 Gaming Laptop នេះគឺមានអេក្រង់ទំហំ 15.6-inch ជាមួយនឹងកម្រិត 144Hz  refresh rate និងកម្រិតភាពច្បាស់ 1080p ។ សម្រាប់កុំព្យូទ័រ Notebook នេះប្រើប្រាស់នូវបន្ទះឈីប Intel Core i5 និង i7 processors ជំនាន់ទី 10 ។ ក៏មានបន្ទះឈីប Core i5-10300H រួមជាមួយនឹង version Core i7-10750H ផងដែរ។  

កុំព្យូទ័រនេះប្រើប្រាស់នូវក្រាហ្វិកកាត NVIDIA GTX 1650 ។វាក៏មានក្រាហ្វិកកាត GTX 1650 Ti និង GTX 1660 Ti ផងដែរ។ វាក៏មានម៉េមូរីទំហំ 8GB DDR4 និង 512GB Solid State Drive ។ វាក៏មានជម្រើសម៉េមូរីទំហំ 16GB RAM និងមានការ upgrade ទៅលើ SSD របស់វាផងដែរ។ បើនិយាយអំពីការឌីស្សាញរបស់កុំព្យូទ័រលេងហ្គេម Flying Fortress 8 នេះគឺពិតជាស្រស់ស្អាតខ្លាំងក្លាមែនទែន។ 

កុំព្យូទ័រនេះ មានភ្ជាប់ជាមួយនឹង Keyboard RGG Backlight ដែលមានគម្លាត Key របស់វា 1.8mm ។ សម្រាប់ការភ្ជាប់ទំនាក់ទំនងនេះគឺមាន network cable interface, 1x HDMI 2.0b interface, 3x USB-A ports និង 1x USB-C port ផងដែរ។ កុំព្យូទ័រលេងហ្គេម Flying Fortress 8 នេះគឺមានតម្លៃ 5899 yuan (~$830) ។ វានឹងដាក់លក់នៅក្នុងប្រទេសចិនតាមរយៈវេបសាយ JD.com ចាប់ពីថ្ងៃទី 18 ខែឧសភានេះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន