no-alternative title

Sony A7R IV ដែលជា Full Frame Mirrorless បំពាក់នូវសេនស័រទំហំ 61MP បានបង្ហាញវត្តមានជាផ្លូវការហើយមានតម្លៃ $3500

ថ្មីៗនេះ ក្រុមហ៊ុន Sony ទើបតែប្រកាសចេញនូវកាមេរ៉ាស៊េរីថ្មី A7R IV full-frame mirrorless ដ៏ស្រស់ស្អាតរបស់ខ្លួន។ វាគឺជាជំនាន់បន្ទាប់នៃកាមេរ៉ា A7R III ដ៏ពេញនិយមបំផុត ហើយវាអាចធ្វើការផ្តិតរូបភាពជាមួយនឹងគុណភាពច្បាស់ស្រស់ស្អាតបំផុតដែលអ្នកអាចទទួលបានពីកាមេរ៉ាឌីជីថលរបស់ក្រុមហ៊ុន Sony នេះ។ កាមេរ៉ានេះ A7R IV គឺមានការបដិវត្តន៍ថ្មីពីកាមេរ៉ា A7R III ដែលមានកាមេរ៉ាត្រឹមតែ 42.4MP ដែលធ្វើការបង្កើនទៅដល់ទំហំ 61MP នោះ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

តាមការបញ្ជាក់របស់ក្រុមហ៊ុនបច្ចេកវិទ្យា Sony នេះគឺជាសេនស័រ 35mm full-frame back-illuminated CMOS image sensor ដំបូងបំផុតដែលមានកម្រិតភាពច្បាស់នេះ។ សម្រាប់ការឌីស្សាញនេះនឹងធ្វើអោយមានការកាត់បន្ថយទៅលើសំឡេងរបស់វាថែមទៀតផង។ សម្រាប់សេនស័រនេះគឺមានភ្ជាប់ជាមួយនឹងស្ថេរភាពរូបភាព 5-axis optical ថែមទៀត។ សម្រាប់សេនស័រថ្មីនេះ គឺមានភ្ជាប់ជាមួយនឹងអេក្រង់ .76 million dot UXGA OLED EVF ថ្មីដែលមានកម្រិតភាពច្បាស់ 1.6x នៃ EVF បើធៀបជាមួយនឹងកាមេរ៉ា A7R III នេះ។ វាអាចមានកម្រិតស្តង់ដាររូបភាពច្បាស់ដល់ទៅ 60fps  ឬ 120fps refresh rate ថែមទៀត។

កាមេរ៉ានេះ ក៏មានការពង្រឹងទៅលើ Pixel Shift Multi Shooting mode ដែលអាចមានកម្រិតភាពច្បាស់ដល់ទៅ 16 full-resolution images ដើម្បីបង្កើតទិន្នន័យច្រើនជាង 963.2MP ដោយប្រើប្រាស់នូវកម្មវិធី desktop application របស់ក្រុមហ៊ុនបច្ចេកវិទ្យា Sony នេះ។ នេះអនុញ្ញាតអោយអ្នកទទួលបាននូវកម្រិតភាពច្បាស់ខ្ពស់មែនទែនក្នុងការប្រើប្រាស់។ កាមេរ៉ា A7R IV នេះអាចធ្វើការថតរូបភាពនៅក្នុងកម្រិតរូបភាព 61MP នៅក្នុងកម្រិត 10fps ជាមួយនឹង AF/AE tracking រហូតដល់ទៅ 7 វិនាទីប្រហែលជា ៣ ដងនៅក្នុង 26.2MP APS-C mode ។ វាក៏មានភ្ជាប់ជាមួយនឹង 567 phase detection AF points ដែលមាន 74% នៃរូបភាពជាមួយនឹងចំនុច 425 contrast AF points ។ កាមេរ៉ានេះក៏ភ្ជាប់ជាមួយនឹង real time eye AF ដែលអាចធ្វើការផ្តោតទៅលើអ្វីដែលមានចលនាបានថែមទៀត។

សម្រាប់ការផលិតវីដេអូនោះ កាមេរ៉ា A7R IV នេះទ្រទ្រង់នូវការថតវីដេអូកម្រិត 4K ដែលប្រើប្រាស់នូវ Full Width នៃសេនស័រនេះនៅក្នុង Super 35mm mode ។ Sony's S-Log 2 និង S-Log 3 modes គឺភ្ជាប់ជាមួយនឹងកម្រិតពណ៌ 14-stops dynamic range នៅក្នុង S-Log 3 ថែមទៀត។ សម្រាប់ HLG ក៏ទ្រទ្រង់នៅលើ HDR នេះផងដែរ។ កាមេរ៉ា A7R IV នេះក៏មានមុខងារ eye tracking AF សម្រាប់វីដេអូជាលើកដំបូងបំផុតនក្នុងកាមេរ៉ារបស់ក្រុមហ៊ុន Sony នោះ។ វាអនុញ្ញាតអោយកាមេរ៉ាធ្វើការតាមដានទៅលើការផ្តោតទៅលើ Subject អ្វីមួយខណៈពេលដែលវីដេអូនេះត្រូវបានថត និងមានការផ្តោតជានិច្ច។

សម្រាប់មុខងារជាច្រើនទៀត គឺផ្តោតទៅលើការពង្រឹងទៅលើការធន់ទៅនឹងអាកាសធាតុ អេក្រង់ Touchscreen ម៉េមូរី Dual UHS-II និងប្រព័ន្ធ digital audio interface សម្រាប់ Multi Interface Shoe, dual-band Wi-Fi និង USB Type-C 3.2 Gen 1 របស់កាមេរ៉ានេះ។ កាមេរ៉ានេះ A7R IV នេះ បញ្ចូលថាមពលថ្មម្តងអាចធ្វើការថតបាន 670 សន្លឹក ហើយវាមានតម្លៃ $3500។ កាមេរ៉ានេះអាចរកទិញបាននៅក្នុងសហរដ្ឋអាមេរិកចាប់ពីខែកញ្ញាឆ្នាំ 2019 ខាងមុខនេះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន