no-alternative title

ក្រុមហ៊ុន ASUS ប្រារព្ធនូវព្រឹត្តិការណ៍ Be Ahead នៅក្នុងពិធីតាំងពិពរណ៍ CES 2021 ជាមួយនឹងការបង្ហាញនូវវត្តមានសមិទ្ធិផលថ្មីៗជាច្រើននៅឆ្នាំ 2021 នេះ

ថ្មីៗនេះ ក្រុមហ៊ុន ASUS បានប្រារព្ធនូវព្រឹត្តិការណ៍ Be Ahead របស់ខ្លួននៅក្នុងពិធីតាំងពិពរណ៍ CES 2021 ជាមួយនឹងការបង្ហាញនូវវត្តមានសមិទ្ធិផលថ្មីៗរបស់ខ្លួនជាច្រើន។ លោក Samson Hu

ដែលជាសហនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Asus បានបង្ហាញនូវផលិតផលជាច្រើនដែលមានដូចជាកុំព្យូទ័រ អេក្រង់ និងដំណោះស្រាយនៃការកម្សាន្តថ្មីៗជាច្រើនទៀតនៅក្នុងព្រឹត្តិការណ៍និម្មិតមួយនេះ។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

 

នៅក្នុងនាមជាក្រុមហ៊ុនម៉ាកយីហោកុំព្យូទ័រដែលល្អបំផុត នៅក្នុងឆ្នាំ 2020 កន្លងទៅនេះ ដែលចេញដោយស្ថាប័ន Laptop Mag នោះ ក្រុមហ៊ុន Asus បានបង្ហាញនូវផលិតផលជាច្រើនរបស់ខ្លួនពិសេសកុំព្យូទ័រជំនាន់ថ្មីៗ ជាច្រើននៅក្នុងព្រឹត្តិការណ៍ CES 2021 នេះ ដែលក្នុងនោះមានដូចជា ZenBook Pro Duo 15 OLED (UX582), ZenBook Duo 14 (UX482), VivoBook S14 (S435), ExpertBook B9 (B9400 vPro), Chromebook Flip CX5 (CX5500), Chromebook CX9 (CX9400), BR1100 សម្រាប់ការសិក្សាអប់រំ និងកុំព្យូទ័រលេងហ្គេម TUF Dash ថែមទៀត។ សម្រាប់ផលិតផលថ្មីៗទាំងនេះ អាចជម្រុញនូវភាពច្នៃប្រឌិតកាន់តែអស្ចារ្យ និងបទពិសោធន៍ដ៏រំភើបគ្មានគូប្រៀបនោះទេ។

លោក Hu ពន្យល់ថា “នៅក្នុងនាមជាអ្នកដែលនាំមុខគេនៅក្នុងឧស្សាហកម្មកុំព្យូទ័រនោះ ក្រុមហ៊ុន Asus មានបទពិសោធន៍ជាច្រើនសតវត្សន៍ហើយនៅក្នងការបង្កើតនូវភាពច្នៃប្រឌិតដ៏អស្ចារ្យជាច្រើននោះ។ នៅក្នុងឆ្នាំនេះយើងនឹងបន្តក្នុងការបង្ហាញនូវផលិតផលថ្មីៗ និងការកម្សាន្តជាច្រើនទៀតសម្រាប់អ្នកប្រើប្រាស់នៅក្នុងព្រឹត្តិការណ៍ Be Ahead របស់ខ្លួននោះ។”

លោក Chris Walker អនុប្រធានផ្នែក Mobile Computing Platforms របស់ក្រុមហ៊ុន Intel និយាយថា “សម្រាប់បន្ទះឈីប Core processors ជំនាន់ទី 11 របស់ក្រុមហ៊ុន Intel និងកិច្ចសហប្រតិបត្តិការជាមួយនឹងក្រុមហ៊ុន Asus ទៅលើ  Intel Evo និង  vPro platforms បានផ្តល់នូវកម្លាំងខ្លាំងក្លា និងការតភ្ជាប់ដ៏អស្ចារ្យ និងមូលដ្ឋានគ្រឹះនៃភាពច្នៃប្រឌិតជាច្រើនទៀតសម្រាប់បទពិសោធន៍នៃការប្រើប្រាស់នៅលើកុំព្យូទ័រម៉ូឌែលចុងក្រោយនេះ។” បន្ថែមពីកុំព្យូទ័រកំពូលៗទាំងនេះ សម្រាប់  ProArt Display PA148CTV និង ZenBeam Latte L1 projector ក៏ប្រកាសបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍នេះផងដែរ។ នៅក្នុងព្រឹត្តិការណ៍នេះ គឺមានការដាក់បង្ហាញនូវកុំព្យូទ័រ Laptops កុំព្យូទ័រនៅលើតុ អេក្រង់ បណ្តាញណេតវើក និងដំណោះស្រាយទៅលើឧបករណ៍ IoT ថែមទៀតដែលនេះសុទ្ធតែភាពច្នៃប្រឌិត និងរបកគំហើញថ្មីរបស់ក្រុមហ៊ុន Asus ក្នុងការផ្តល់អោយអ្នកប្រើប្រាស់ជាច្រើននូវភាពអស្ចារ្យជាមួយនឹងព្រឹត្តិការណ៍ Be Ahead ដែលមិនគួរអោយជឿនេះ។

1. កុំព្យូទ័រ ZenBook Pro Duo 15 OLED (UX582) 

ASUS ZenBook Pro Duo 15 OLED (UX582) នេះគឺជាម៉ូឌែលកុំព្យូទ័រជំនាន់ថ្មីដ៏ខ្លាំងក្លាដែលមានអេក្រង់ទំហំ 15-inch ដែលមានភ្ជាប់ជាមួយនឹងអេក្រង់ ASUS ScreenPad Plus ដែលជាអេក្រង់ Touchscreen ទីពីរដែលមានកម្រិត 4K ដែលអាចបង្ហាញនូវមុខងារ multitasking នៅក្នុងកម្រិត 4K OLED HDR ថែមទៀត។ កុំព្យូទ័រ ZenBook Pro Duo 15 OLED នេះបំពាក់នូវបន្ទះឈីប Intel® Core™ i9 processor និងក្រាហ្វិកកាត NVIDIA® GeForce RTX™ 3070 laptop GPU graphics ។ កុំព្យូទ័រនេះសក្តិសមបំផុតក្នុងការប្រើប្រាស់ជាមួយនឹង Creators ថែមទៀតផង។ ជាមួយនឹងការឌីស្សាញដែលប្រកបដោយភាពច្នៃប្រឌិតខ្ពស់នេះ សម្រាប់ ScreenPad Plusនេះគឺមានកម្រិតបង្ហាញរូបភាពបានច្បាស់ និងល្អយ៉ាងមានប្រសិទ្ធិភាពខ្ពស់បំផុតថែមទៀត។ ZenBook Pro Duo 15 OLEDនេះមានបន្ទះឈីប Intel Core i9 processor ដែលមានកម្លាំងខ្លាំងក្លាក្នុងការប្រើប្រាស់ ជាពិសេសភាពងាយស្រួលជាមួយនឹងអេក្រង់ទី 2 នោះគឺ ScreenPad Plus នេះ។ សម្រាប់ក្រាហ្វិកកាត NVIDIA GeForce RTX 3070 GPU នេះប្រើប្រាស់នូវស្ថាបត្យកម្ម NVIDIA Ampere architecture ដែលល្អសម្រាប់ការកែប្រែទៅលើវីដេអូ និង 3D animation applications បានថែមទៀតផង។ សម្រាប់រន្ធដោតវិញនោះ វាមាន 2x Thunderbolt 3 USB-C® ports និងបច្ចេកវិទ្យា WiFi 6 (802.11ax)។ កាន់តែពិសេសជាងនេះទៀតនោះ វាមាន 1 TB PCIe® 3.0 X 4 SSD រ៉េមទំហំ 32GB DDR4 RAM ផងដែរ។ អេក្រង់របស់វាគឺមានកម្រិត 93% screen-to-body ratio និង 4K OLED HDR touchscreen ជាមួយនឹងកម្រិត 1,000,000:1 contrast ratio ដែលមានការទទួលស្គាល់ដោយវិញ្ញាបនបត្រ VESA DisplayHDR™ True Black 500ថែមទៀត។ អេក្រង់នេះក៏មានការទទួលស្គាល់ដោយវិញ្ញាបនបត្រ PANTONE® Validatedដែលធ្វើការធានាថាអេក្រង់របស់វាគឺពិតជាច្បាស់គ្មានគូប្រៀបនោះទេ។

2. កុំព្យូទ័រ ZenBook Duo 14 (UX482) 

ASUS ZenBook Duo 14 (UX482) គឺជាប្រភេទកុំព្យូទ័រ 14-inch Intel Evo™ ដែលមានភ្ជាប់ជាមួយនឹងអេក្រង់ ASUS ScreenPad Plus ដែលជាប្រភេទអេក្រង់ទី 2 ដែលមានភ្ជាប់ជាមួយនឹងអេក្រង់ប្រភេទ FHD NanoEdge សម្រាប់ប្រើប្រាស់នៅក្នុងការងារ multitasking ជាច្រើនទៀត។ សម្រាប់កុំព្យូទ័រ ZenBook Duo 14 នេះមានរូបរាងស្តើងជាមួយនឹងកម្រាស់ត្រឹមតែ 16.9-mm ដែលមានបន្ទះឈីប Intel Core processors ជំនាន់ទី 11និងក្រាហ្វិកកាត Intel Iris® Xe graphics ឬ NVIDIA GeForce® MX450 discrete graphics ថែមទៀត។ សម្រាប់កុំព្យូទ័រ ZenBook Duo 14 នេះក៏មានបច្ចេកវិទ្យា ASUS Intelligent Performance Technology ដែលធ្វើការបានយ៉ាងល្អជាមួយនឹងបន្ទះឈីប Intel processors ជំនាន់ទី 11 ដែលលឿនជាងមុនដល់ទៅ 40%។ កុំព្យូទ័រនេះផ្តល់នូវបទពិសោធន៍នៃការប្រើប្រាស់ដ៏អស្ចារ្យជាមួយនឹងគែមអេក្រង់ស្តើងដែលមានកម្រិត 93% screen-to-body ratio និងអេក្រង់ NanoEdgeដែលមានកម្រិតពន្លឺដល់ទៅ 400 cd/m2ថែមទៀត។ ZenBook Duo 14 នេះក៏ទទួលបាននូវការទទួលស្គាល់នូវវិញ្ញាបនបត្រ PANTONE Validatedដែលបង្ហាញថាកម្រិតពណ៌របស់វាពិតជាអស្ចារ្យ និងមានកម្រិត 100% sRGB color gamut ផងដែរ។ វាក៏មានការទទួលស្គាល់នូវវិញ្ញាបនបត្រពីស្ថាប័ន TÜV Rheinland ក្នុងការកាត់បន្ថយទៅលើពន្លឺពណ៌ខៀវថែមទៀតផង។ សម្រាប់ថាមពលថ្មរបស់វានោះគឺអាចប្រើប្រាស់បានដល់ទៅ ១៧ ម៉ោងសម្រាប់ការប្រើប្រាស់ពេញមួយថ្ងៃ ហើយវាអាចធ្វើការបញ្ចូលថ្មយ៉ាងងាយស្រួលជាមួយនឹងមុខងារ USB-C Easy Charge ជាមួយនឹងឆ្នាំងសាក USB-C charger ផងដែរ។ សម្រាប់កុំព្យូទ័រ ZenBook Duo 14 នេះ គឺមានរន្ធដោត 2x Thunderbolt™ 4 USB-C ports។ វាក៏មានទ្រទ្រង់ទៅលើបច្ចេកវិទ្យា Power Delivery និង DisplayPort និង 40 Gbps bandwidth ដែលអ្នកប្រើប្រាស់អាចធ្វើការតភ្ជាប់ទៅកាន់អេក្រង់ 8K ឬអេក្រង់ 2x 4K UHD ថែមទៀត។ សម្រាប់កុំព្យូទ័រ ZenBook Duo 14 នេះមានបច្ចេកវិទ្យា WiFi 6 (802.11ax)ដែលមានបច្ចេកវិទ្យា ASUS WiFi Master Premium technology ក្នុងការប្រើប្រាស់។

3. កុំព្យូទ័រ VivoBook S14 (S435) 

សម្រាប់កុំព្យូទ័រ VivoBook S14 (S435) គឺមានស្ទាយ៍យ៉ាងទាក់ទាញ និងទម្ងន់ស្រាលក្នុងការប្រើប្រាស់។ វាមានអេក្រង់ទំហំ 14-inch ដែលមានការទទួលស្គាល់វិញ្ញាបនបត្រ Intel Evo™ ថែមទៀត។ សម្រាប់កុំព្យូទ័រ 14-inch VivoBook នេះគឺប្រើប្រាស់នូវបន្ទះឈីប Intel Core i7 processor ជំនាន់ទី 11 ជាមួយនឹងក្រាហ្វិកកាត Intel Iris Xe graphics, 16 GB memory និង Intel Optane™ Memory H10 ថែមទៀតដែលធ្វើអោយម៉ាស៊ីន VivoBook S14 អាចធ្វើការបានយ៉ាងរលូនថែមទៀត។ បន្ថែមពីនេះទៀតនោះ វាមានម៉េមូរី 1 TB PCIe SSD ផងដែរ។ សម្រាប់កុំព្យូទ័រ VivoBook S14នេះគឺមានបច្ចេកវិទ្យា ASUS Intelligent Performance Technology ដែលមានការបង្កើនល្បឿនលឿនជាងមុនដល់ទៅ 40% ថែមទៀត ហើយវាក៏សន្សំសំចៃទៅលើថាមពលថ្មក្នុងការប្រើប្រាស់ផងដែរ។ 

សម្រាប់ការឌីស្សាញផ្នែកខាងក្រៅរបស់ស្មាតហ្វូន VivoBook S14 នេះគឺមានភាពទាក់ទាញខ្លាំងមែនទែន។ វាមានគែមអេក្រង់ប្រភេទ NanoEdge display និងកម្រិតអេក្រង់ 90% screen-to-body ratio ផងដែរ។ អេក្រង់នេះគឺមានការទទួលស្គាល់ជាមួយនឹងវិញ្ញាបនបត្រ TÜV Rheinlandសម្រាប់កាត់បន្ថយនូវពន្លឺពណ៌ខៀវនៅលើអេក្រង់ថែមទៀតផង។ វាមានទម្ងន់ស្រាលត្រឹមតែ 1.3 kgនិងកម្រាស់ 15.9-mmថែមទៀត។ VivoBook S14 នេះពិតជាសក្តិសមក្នុងការប្រើប្រាស់មែនទែន។ VivoBook S14 នេះមានភ្ជាប់ជាមួយនឹង ultrafast Thunderbolt 4 USB-C ports ដែលមានការទ្រទ្រង់ទៅលើបច្ចេកវិទ្យាសាកថ្មលឿន ការបញ្ចូនទិន្នន័យលឿនបានដល់ទៅ 40 Gbps និងអាចភ្ជាប់ទៅកាន់អេក្រង់ 8K ឬ ម៉ូនីទ័រ 4K បានដល់ទៅ 2។ វាក៏មានរន្ធដោត USB 3.2 Gen 1 Type-A និង USB 2.0 ports រួមជាមួយនឹង microSD card reader ផងដែរ។ សម្រាប់បច្ចេកវិទ្យា WiFi 6 connectivity នៅលើកុំព្យូទ័រ VivoBook S14 គឺមានល្បឿនបច្ចេកវិទ្យា fast wireless ។

4. កុំព្យូទ័រ ExpertBook B9 (B9400 vPro) 

ExpertBook B9 គឺជាប្រភេទកុំព្យូទ័រ Business Laptop ដែលមានអេក្រង់ទំហំ 14-inch ស្រាលជាងគេរបស់ពិភពលោកដែលល្អបំផុតក្នុងការប្រើប្រាស់។ វាថែមទាំងបំពាក់នូវបច្ចេកវិទ្យាជាច្រើននាំមុខគេថែមទៀត។ កាន់តែពិសេសជាងនេះទៀតនោះ វាក៏មានការទទួលស្គាល់ចេញពី Intel Evo ដែលបង្ហាញថា កុំព្យូទ័រ ExpertBook B9 នេះពិតជាខ្លាំងក្លាមែនទែនក្នុងការប្រើប្រាស់។ ExpertBook B9 នេះមានកម្លាំងម៉ាស៊ីនខ្លាំងក្លា និងថាមពលថ្មប្រើប្រាស់យ៉ាងមានប្រសិទ្ធិភាពបំផុតថែមទៀត។ កាន់តែពិសេសជាងនេះទៀតនោះ សម្រាប់ម៉ូឌែល 880 g បំពាក់នូវថាមពលថ្មទំហំ 33 Wh និងម៉ូឌែល 1005 g បំពាក់នូវថាមពលថ្ម 66 Wh ដែលអាចប្រើប្រាស់បានពេញមួយថ្ងៃថែមទៀត។ ExpertBook B9 បំពាក់នូវបច្ចេកវិទ្យា Intel vPro™ Platform ចុងក្រោយបំផុតដែលការពារសុវត្ថិភាពបានខ្ពស់ក្នុងការប្រើប្រាស់ថែមទៀតផង។ 

ExpertBook B9 ប្រើប្រាស់នូវបន្ទះឈីប Intel Core i7 processors ជំនាន់ទី 11 និងក្រាហ្វិកកាត Intel Iris Xe graphics សម្រាប់បទពិសោធន៍នៃការប្រើប្រាស់ល្បឿនលឿនថែមទៀត។ វាមានការទ្រទ្រង់នូវ l 2 TB SSDs សម្រាប់បច្ចេកវិទ្យា RAID 0 និង RAID 1 technology ដែលធានាបាននៅក្នុងការបញ្ចូនទិន្នន័យបានលឿន និងជឿជាក់បំផុត។ សម្រាប់កុំព្យូទ័រ ExpertBook B9 នេះមានបច្ចេកវិទ្យា Intel WiFi 6 និង ASUS WiFi Master Premium technology ផងដែរ។ បើនិយាយអំពីប្រព័ន្ធសុវត្ថិភាពនោះ ExpertBook B9 ភ្ជាប់ជាមួយនឹង Kensington NanoSaver™ lockសម្រាប់ធ្វើការធានាថាកុំព្យូទ័រនេះល្អក្នុងការប្រើប្រាស់ និងការបន្ថែមនូវ Trusted Platform Module (TPM) 2.0 chipសម្រាប់ធ្វើការរក្សាទុកនូវលេខសម្ងាត់ និងកូនសោរអ៊ីនគ្រីបជាច្រើនទៀតសម្រាប់មុខងារសុវត្ថិភាពផងដែរ។  សម្រាប់ ZenBook, VivoBook និង ExpertBook នៅក្នុងឆ្នាំ 2021 នេះ គឺមានភ្ជាប់នូវបច្ចេកវិទ្យា ASUS Two-Way AI Noise-Canceling technology ក្នុងការពង្រឹងទៅលើល្បឿនក្នុងការទំនាក់ទំនងកាន់តែប្រសើរជាងមុនថែមទៀត។ បច្ចេកវិទ្យា AI Noise-Canceling technology នេះអាចផ្តល់នូវសំឡេងយ៉ាងច្បាស់ និងកាត់បន្ថយនូវសំឡេងរំខានបានថែមទៀតផង។ 

5. កុំព្យូទ័រ Chromebook CX9 (CX9400)

ASUS Chromebook CX9 បង្កើតឡើងជាមួយនឹងប្រព័ន្ធប្រតិបត្តិការ cloud-first operating systems និង collaborative tools ជាច្រើនទៀត។វាប្រើប្រាស់នូវបន្ទះឈីប Intel Core i7 processor ជំនាន់ទី 11 ជាមួយនឹងក្រាហិ្វកកាតប្រភេទ Intel Iris Xe graphics ដែលធ្វើអោយម៉ាស៊ីន Chromebook CX9 នេះមានកម្លាំងខ្លាំងក្លាក្នុងការប្រើប្រាស់បំផុត។ កាន់តែពិសេសជាងនេះទៀតនោះ វាមានបច្ចេកវិទ្យា Ultrafast WiFi 6, Harman Kardon-certified dual-speaker audio និងអេក្រង់ FHD សម្រាប់បង្កើននូវប្រសិទ្ធិភាពការងារប្រើប្រាស់ប្រចាំថ្ងៃបានគ្រប់ពេលវេលា។

បន្ថែមពីនេះទៀតនោះ សម្រាប់កុំព្យូទ័រ ASUS Chromebook CX9 នេះមានអេក្រង់ 14-inch NanoEdge display ដែលផ្តល់នូវភាពច្បាស់ក្នុងការប្រើប្រាស់ និងប្រសិទ្ធិភាពការងារខ្ពស់ផងដែរ។ បើនិយាយអំពីរន្ធផតវិញនោះ វាមានភ្ជាប់ជាមួយនឹង cutting-edge Thunderbolt 4 និង USB Type-A រួមជាមួយនឹង HDMI outputs ។ ASUS Chromebook CX9 ក៏បំពាក់នូវសេនស័រស្កេនក្រយ៉ៅដៃសម្រាប់ធ្វើការ Login និង webcam shieldសម្រាប់ការពារសុវត្ថិភាពបន្ថែមពីលើមួយជាន់ទៀតផងដែរ។

6. កុំព្យូទ័រ ASUS BR1100

សម្រាប់កុំព្យូទ័រ 11-inch ASUS BR1100  នេះគឺជាដៃគូរដ៏ល្អបំផុតនៅក្នុងការសិក្សារៀនសូត្រដែលមានភ្ជាប់ជាមួយនឹងមុខងារថ្មីៗជាច្រើន និងងាយស្រួលបំផុតនៅក្នុងការគ្រប់គ្រង។ កុំព្យូទ័រ BR1100 នេះមានការឌីស្សាញរូបរាងយ៉ាងប្រណិតជាមួយនឹងក្តារចុច antimicrobial keyboard និងអេក្រង់ដែលមានការទទួលស្គាល់នូវវិញ្ញាបនបត្រ TÜV Rheinland សម្រាប់ការពារភ្នែក។ 

BR1100 ប្រើប្រាស់នូវបន្ទះឈីបថ្មី Intel Pentium® Silver processor ដែលផ្តល់នូវល្បឿនលឿនក្នុងការប្រើប្រាស់ និងបទពិសោធន៍ដ៏អស្ចារ្យជាមួយនឹងការប្រើប្រាស់នូវ Apps និង Tools ជាច្រើនទៀតក្នុងការសិក្សារៀនសូត្រ។ កុំព្យូទ័រនេះក៏មានបំពាក់នូវបច្ចេកវិទ្យា ASUS Two-Way AI Noise-Canceling Microphone សម្រាប់ការសិក្សាពីចម្ងាយថែមទៀតផង។ វាក៏ផ្តល់នូវការតភ្ជាប់ WiFi 6 connections និង webcam shield រួមជាមួយនឹង microphone mute key សម្រាប់ការពារឯកជនភាពរបស់អ្នកបានផងដែរ។ សម្រាប់រន្ធផតវិញនោះ វាមាន USB-C 3.2 Gen 2 និង USB 3.2 Gen 1 Type-A ports, HDMI slot និង microSD card reader ផងដែរ។ BR1100 មានរ៉េមទំហំ 16GB ម៉េមូរី 128GB eMMC និង 1 TB M.2 SSD ដែលផ្តល់នូវទំហំធំក្នុងការផ្ទុកនូវវីដេអូ តន្រ្តី និងឯកសារសាលារៀនជាច្រើនទៀតផងដែរ។

7. កុំព្យូទ័រ Chromebook Flip CX5 (CX5500)

ASUS Chromebook Flip CX5 គឺជាកុំព្យូទ័រម៉ូឌែលថ្មីដែលផ្តោតទៅលើបច្ចេកវិទ្យាក្លោដថែមទៀត។ នេះគឺជាកុំព្យូទ័រ 15.6-inch Chromebook Flipដំបូងបំផុតដែលប្រើប្រាស់នូវបន្ទះឈីប Intel Core processor ជំនាន់ទី 11 ជាមួយនឹងក្រាហ្វិកកាត Intel Iris Xe graphics ហើយកុំព្យូទ័រនេះក៏មានភ្ជាប់ជាមួយនឹង WiFi 6 connectivity, ASUS WiFi Stabilizer technology និង dual Harman Kardon speakers  ជាមួយនឹងការទ្រទ្រង់ទៅលើបច្ចេកវិទ្យា Google Stadia និង NVIDIA GeForce NOW នៅលើកុំព្យូទ័រ Chromebook Flip CX5 នេះ អ្នកប្រើប្រាស់ជាច្រើនអាចលេងហ្គេមបានយ៉ាងល្អ។

Chromebook Flip CX5 ត្រូវបានឌីស្សាញឡើងសម្រាប់ស្ទាយ៍របស់យុវវ័យដែលចង់បាននូវកុំព្យូទ័រដែលសក្តិសមក្នុងការប្រើប្រាស់ជាលក្ខណៈផ្ទាល់ខ្លួន។ វាមានការឌីស្សាញជាមួយនឹងពណ៌យ៉ាងស្រស់ស្អាត និងការប្រើប្រាស់នូវ Obsidian Velvet texture ថែមទៀតផង។ Chromebook Flip CX5 នេះមានថាមពលថ្មទំហំ 57 Wh ដែលមានថាមពលថ្មទំហំ 12 ម៉ោង រ៉េមទំហំ 16GB និងថាសផ្ទុកទិន្នន័យបានទំហំដល់ទៅ 512 GB SSD និងអាចបន្ថែមនូវ microSD card slot បានថែមទៀត។

8. ម៉ូនីទ័រ ProArt Display PA148CTV

សម្រាប់ ASUS ProArt Display PA148CTV គឺជាប្រភេទម៉ូនីទ័រ  14-inch FHD IPSដែលងាយស្រួលក្នុងការចល័ត និងមានការឌីស្សាញយ៉ាងពិសេសសម្រាប់ Creators ថែមទៀតផង។ អេក្រង់នេះមានមុខងារ ASUS Dial និង Virtual Control Panel ភ្ជាប់ជាមួយនឹង shortcuts និង programmable hotkeys ដែលងាយស្រួលក្នុងការប្រើប្រាស់ជាមួយនឹងកម្មវិធី Adobe creative tools ដូចជា  Adobe Photoshop, After Effects, Premiere និង  Lightroom Classic ផងដែរ។  PA148CTV មានកម្រិតពណ៌ 100% sRGB និង 100% Rec. 709 color spaces ហើយវាមាន  Delta E < 2 colorថែមទៀត។ អេក្រង់នេះគឺមានកម្រិត responsive 10-point multi-touchដែលល្អមែនទែនក្នុងការប្រើប្រាស់។ PA148CTV ភ្ជាប់មកជាមួយនឹងរន្ធ 2x  USB-C ports nig micro HDMI port ផងដែរ។ 

9. ម៉ាស៊ីន ZenBeam Latte L1 projector

សម្រាប់ ZenBeam Latte L1 projector នេះអនុញ្ញាតអោយអ្នកប្រើប្រាស់ជាច្រើនអាចធ្វើការទស្សនានូវខ្សែភាពយន្ត ឬតន្រ្តីជាច្រើនទៅតាមតម្រូវការរបស់ពួកគេថែមទៀត។ ម៉ាស៊ីន Projector នេះគឺមានការឌីស្សាញយ៉ាងល្អឥតខ្ចោះជាមួយនឹងសំលេងលឺច្បាស់ ហើយវាក៏ទទួលបាននូវពានរង្វាន់ CES 2021 Innovation Award, Good Design Award 2020 និង Taiwan Excellence Award 2021 ផងដែរ។

ZenBeam Latte L1 ងាយស្រួលក្នុងការបញ្ជាពីចម្ងាយ និងមានកម្រិតHarman Kardon 10-watt speaker និងអាចតភ្ជាប់ជាមួយនឹង Bluetooth® បានថែមទៀត។ សម្រាប់ Speaker អាចប្រើប្រាស់បានជាលក្ខណៈ Bluetooth speaker ដល់ទៅ 12 ម៉ោង ហើយវាក៏មាន audio modes ចំនួន 3 ក្នុងការជ្រើសរើសផងដែរដូចជា Movie, Music និងGaming ផងដែរ។ 

10. កុំព្យូទ័រ TUF Dash

TUF Dash F15 gaming laptop គឺពិតជាអស្ចារ្យមែនទែនសម្រាប់អ្នកដែលចូលចិត្តលេងហ្គេម។ វាមានរូបរាងស្តើង និងទម្ងន់ស្រាលមែនទែនក្នុងការប្រើប្រាស់ ឬបម្លាស់ទីថែមទៀត។ វាប្រើប្រាស់នូវបន្ទះឈីប Intel Core i7 processor ជំនាន់ទី 11 និងក្រាហ្វិកកាត GeForce RTX 3070 laptop GPU ដែលអនុញ្ញាតអោយអ្នកលេងហ្គេមជាច្រើនរីករាយជាមួយនឹងម៉ាស៊ីននេះគ្រប់ៗគ្នាថែមទៀត។ កាន់តែពិសេសជាងនេះទៀត វាមានអេក្រង់ដែលមានកម្រិតដល់ទៅ 240 Hz refresh rate ផងដែរ និងរន្ធផត Thunderbolt 4 port ផងដែរ។ បើនិយាយអំពីប្រព័ន្ធសំលេងវិញនោះ វាពិតជាច្បាស់មែនទែនជាមួយនឹងបច្ចេកវិទ្យា Two-Way AI Noise-Cancelation technology ដែលអាចកាត់បន្ថយនូវសំឡេងរំខានបានថែមទៀត។ កុំព្យូទ័រ TUF Gaming នេះពិតជាមិនធ្វើអោយអ្នកខកបំណងនោះទេ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន