no-alternative title

LG GX soundbar ផ្តល់នូវសំឡេងកម្រិតខ្ពស់ល្អឥតខ្ចោះ សក្តិសមបំផុតក្នុងការប្រើប្រាស់ជាមួយនឹងទូរទស្សន៍ GX Gallery OLED Series

ថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យា LG Electronics បានប្រកាសចេញនូវ Soundbar ថ្មីបំផុតរបស់ខ្លួន ដែលមានការឌីស្សាញឡើងសម្រាប់ការកម្សាន្តនៅក្នុងគេហដ្ឋានជាមួយនឹងបទពិសោធន៍ដ៏ល្អឥតខ្ចោះ និងប្រកបដោយស្ទាយ៍ទាក់ទាញបំផុតក្នុងការប្រើប្រាស់ជាមួយនឹងទូរទស្សន៍ប្រណិតរបស់អ្នក។ សម្រាប់ LG GX soundbar នេះ គឺអាចផ្តល់នូវសំឡេងយ៉ាងល្អឥតខ្ចោះ បច្ចេកវិទ្យាកម្រិតខ្ពស់ និងការឌីស្សាញប្រកបដោយភាពទាក់ទាញ ស្រស់ស្អាតក្នុងការប្រើប្រាស់ជាមួយនឹងទូរទស្សន៍ GX Gallery OLED series TVs ចុងក្រោយបំផុតរបស់ LG ថែមទៀតផង។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

GX soundbar នេះ គឺជាដៃគូដ៏ល្អក្នុងការប្រើប្រាស់ជាមួយនឹងទូរទស្សន៍ Gallery series OLED TVs របស់ក្រុមហ៊ុន LG ។ សម្រាប់ Soundbar នេះ អាចភ្ជាប់នៅលើជញ្ជាំងក្រោមទូរទស្សន៍ និងទ្រទ្រង់នូវជើងទម្ររបានថែមទៀតផង។ ឧបករណ៍នេះ មានវិមាត្រ 15Hx144.6W x 3.25D cm សម្រាប់ GX soundbar នេះគឺមានភាពល្អឥតខ្ចោះក្នុងការប្រើប្រាស់ជាមួយនឹងទូរទស្សន៍ 65-inch LG GX Gallery series TV ។ 

LG GX soundbar ផ្តល់នូវសំឡេងកម្រិតខ្ពស់នេះ គឺដោយសារតែបច្ចេកវិទ្យា Dolby Atmos និង DTX: S សម្រាប់ការចាប់សំឡេង ៣ មុំថែមទៀត។ សម្រាប់ Speaker នេះគឺជា Dolby Vision ដែលលឺខ្លាំង និងពិរោះក្នុងការប្រើប្រាស់។

សម្រាប់ soundbar នេះគឺងាយស្រួលក្នុងការតភ្ជាប់តាមរយៈ enhanced audio return channel (eARC) និង Bluetooth ។ eARC ផ្តល់នូវសំឡេង Audio Formats កម្រិតខ្ពស់ដូចជា Dolby True HD និង DTS Master Audio ខណៈពេលដែល Bluetooth ផ្តល់នូវភាពងាយស្រួលក្នុងការតភ្ជាប់ទៅកាន់ស្មាតហ្វូន ឬថេប្លេតរបស់អ្នក។

បន្ថែមពីនេះទៀតនោះ LG GX Soundbar នេះ ក៏ទទួលបាននូវវិញ្ញាបនបត្រ Hi-Res Audio និង 24bit/96kHz ថែមទៀតផង។ ឧបករណ៍ថ្មីនេះ ក៏មានការបន្ថែមនូវមុខងារ LG AI Sound Pro សម្រាប់ធ្វើការកំណត់ទៅលើ sound settings ដ៏ល្អបំផុតផងដែរ។ សម្រាប់ LG GX Soundbar ថ្មីនេះ នឹងបង្ហាញខ្លួននៅក្នុងខែនេះ នៅអ៊ឺរ៉ុប អាមេរិកខាងជើង អាស៊ី និងទីផ្សារសំខាន់ៗជាច្រើនទៀត៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន