no-alternative title

អាជីវកម្មស្មាតធីវីរបស់ Samsung មានតម្រូវការកើនឡើងក្នុងឆមាសទី1 ឆ្នាំនេះបើទោះបីជាទីផ្សារក្នុងពិភពលោកមានតម្រូវការថយចុះក៏ដោយ

ការរីករាលដាលនៃជំងឺកូវីដ 19 បាននឹងកំពុងបន្តជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់អាជីវកម្មជាច្រើននៅទូទាំងពិភពលោកដោយក្នុងនោះរាប់បញ្ចូលទាំងគ្រឿងបរិក្ខាអេឡិចត្រូនិចដែលមានតម្លៃថ្លៃៗផងដែរ។ ប៉ុន្តែទោះជាយ៉ាងណាសម្រាប់អាជីវកម្មស្មាតធីវីរបស់ Samsung វិញត្រូវបានគេមើលឃើញថាមានប្រតិបត្តិការទីផ្សារល្អគួរអោយកត់សំគាល់នេះបើតាមក្រុមអ្នកវិភាគទីផ្សារមកពីស្ថាប័ន Omdia។ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់កូរ៉េខាងត្បូងមួយនេះលក់ទូរទស្សន៍ស្មាតធីវីបានច្រើនជាងឆ្នាំមុនទោះបីជាតម្រូវការទីផ្សារពិភពលោកមានការធ្លាក់ចុះក៏ដោយ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

យោងតាមរបាយការណ៍ចុងក្រោយនេះបានអោយដឹងថា “ក្រុមហ៊ុនសាមសុងទទួលបានចំណែកទីផ្សារទូរទស្សន៍នៅទូទាំងពិភពលោកចំនួន 31,3% គិតត្រឹមឆមាសទីមួយក្នុងឆ្នាំ 2020 ដែលមានកំណើនកើនឡើង 1,3% បើធៀបនឹងឆមាសទី 1 ក្នុងឆ្នាំ 2019។ ក្នុងរបាយការណ៍ដដែលបានបញ្ជាក់ថាការនាំចេញស្មាតធីវីរបស់ Samsung ទៅកាន់ទីផ្សារពិភពលោកគឺមានចំនួន 20,7% និងលក់ចេញបានចំនួន 19.07 លានគ្រឿងនៅកំឡុងឆមាសទី 1 ឆ្នាំនេះ ដោយកាលពីកំឡុងពេលដូចគ្នានេះកាលពីឆ្នាំ 2019 ការលក់ស្មាតធីវីរបស់ Samsung គឺមានចំនួន 19.02 លានគ្រឿង។ 

នៅក្នុងចំណោមស្មាតធីវី Samsung ដែលបានលក់ចេញគឺម៉ូដែល QLED TV មានទីផ្សារល្អជាងគេដោយលក់បានចំនួន 1.4 លានគ្រឿងកើនឡើង 28% ពីមួយឆ្នាំទៅមួយឆ្នាំកាលពីត្រីមាសមុនក្នុងឆ្នាំនេះ។ ចំនែកទីផ្សារស្មាតធីវី Samsung ដែលមានអេក្រង់ទំហំ 75” ឡើងទៅបានក្តោបក្តាប់ចំនែកទីផ្សារនៅអាមេរិកខាងជើងចំនួន 65.5% និងទីផ្សារប៉ែកអឺរ៉ុបចំនួន 54%។ 

ក្រុមអ្នកវិភាគបានព្យាករណ៍ទៀតថា ការលក់ស្មាតធីវីរបស់ Samsung នឹងមានការកើនឡើងជាបន្តទៀតនៅឆមាសទី 2 ឆ្នាំនេះដោយសារជារដូវកាលវិស្សមកាល។ គិតត្រឹមពាក់កណ្តាលឆ្នាំ 2020 នេះការលក់ស្មាតធីវីសរុបនៅលើទីផ្សារទូទាំងពិភពមានចំនួន 91.87 លានគ្រឿងធ្លាក់ចុះ 7.7% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ 2019 នោះក៏ដោយសារតែអតិថិជនបានកាត់បន្ថយការចំនាយរបស់ពួកគេព្រោះថាសេដ្ឋកិច្ចពិភពលោកកំពុងជូបវិបត្តិយ៉ាងធ្ងន់ធ្ងរដោយសារការរីករាលដាលនៃជំងឺកូវីដ 19។ 

ជាមួយគ្នានេះដែរចំនែកទីផ្សារស្មាតធីវីរបស់ក្រុមហ៊ុន LG ក៏ទទួលបានចំនួន 11.7% ផងដែរនៅទីផ្សារស្មាតធីវីទូទាំងពិភពលោកនៅឆមាសទី 1 ឆ្នាំ 2020 ដែលកើនឡើង 1% ធៀបនឹងឆ្នាំមុន។ ក្រុមហ៊ុននេះបាននាំចេញស្មាតធីវីទៅកាន់ទីផ្សារពិភពលោកបានចំនួន 10,79 លានគ្រឿងដែលមានចំនែកទីផ្សារនាំចេញចំនួន 17% នៅកំឡុងពេលដូចគ្នានេះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន