no-alternative title

MSI ប្រកាសជាផ្លូវការនូវកុំព្យូទ័រយូរដៃប្រភេទថ្មី Business Laptops ដែលប្រើប្រាស់នូវឡូហ្គោថ្មីប្លែកពីម៉ូដែលមុនៗ

Micro-Star International (MSI) ដែលជាក្រុមហ៊ុន និងក្រុមហ៊ុនកុំព្យូទ័រឈានមុខគេដែលទើបតែប្រកាសបង្ហាញនូវកុំព្យូទ័រត្រកូល "Business & Productivity" របស់ខ្លួនដែលមានដូចជា The Summit, Prestige និង Modern series ។ ក្រុមហ៊ុនបច្ចេកវិទ្យានេះក៏ប្រកាសបង្ហាញនូវការឌីស្សាញរូបរាងថ្មី កាន់តែតូចស្រស់ស្អាតទាក់ទាញ និងការប្រើប្រាស់នូវឡូហ្គោថ្មីសម្រាប់កុំព្យូទ័រត្រកូលនេះផងដែរ។ នេះគឹជាទិសដៅថ្មីមួយទៀតរបស់ក្រុមហ៊ុន MSI ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

សម្រាប់កុំព្យូទ័រស៊េរីថ្មីនេះគឺមានកុំព្យូទ័រ Prestige 14 Evo  ដែលមានការបញ្ជាក់គុណភាពដោយ Intel Evo Platform ដែលធានាថាកុំព្យូទ័រនេះមានសមត្ថភាពខ្លាំង និងការប្រើប្រាស់កាន់តែប្រសើរជាងមុនថែមទៀត។ កុំព្យូទ័រលេងហ្គេមស៊េរីថ្មីនេះក៏ក្លាយជាកុំព្យូទ័រលេងហ្គេម 15-inch ដែលមានកម្រាស់ស្តើងបំផុតរបស់ពិភពលោកហើយវាមានឈ្មោះហៅថា  Stealth 15M ។ គ្រប់កុំព្យូទ័រត្រកូលនេះគឺមានបន្ទះឈីប  Intel® processor ជំនាន់ទី ១១ ដែលមានសមត្ថភាពខ្លាំងក្លា និងប្រសិទ្ធិភាពខ្លាំងបំផុតក្នុងការប្រើប្រាស់ថែមទៀតពិសេសនៅក្នុងពេលដែលមានការកើនឡើងនៃការធ្វើការងារពីចម្ងាយនៅក្នុងអំឡុងពេលមេរោគរាតត្បាតកូវីដ ១៩ នេះ។

កុំព្យូទ័រ SUMMIT SERIES នេះផ្តល់នូវដំណោះស្រាយដ៏ឆ្លាតវៃសម្រាប់ផ្នែកធុរកិច្ច

សម្រាប់កុំព្យូទ័រត្រកូល The Summit Seriesនេះគឺបង្ហាញអំពីការនាំមុខ និងភាពជោគជ័យនៅក្នុងការធ្វើអាជីវកម្ម។ វាមានការឌីស្សាញរូបរាងទាន់សម័យ និងការប្រើប្រាស់នូវឡូហ្គោថ្មីដែលបង្ហាញអំពីភាពលេចធ្លោ និងទំនើបបំផុតនៅក្នុងការធ្វើអាជីវកម្មរបស់អ្នក។  ជាមួយនឹងការកើនឡើងនៃនិន្នាការថ្មីនៃការធ្វើការងារពីចម្ងាយនោះ កុំព្យូទ័រប្រភេទ Business Laptops នេះក៏ក្លាយជាតម្រូវការមួយដ៏សំខាន់បំផុតដែលមិនមែនត្រឹមតែប្រើប្រាស់សម្រាប់ការផ្ញើអ៊ីម៉ែល និងភ្ជាប់ទៅកាន់អ៊ីនធឺរណិតនោះទេ ប៉ុន្តែវាក៏ត្រូវតែមានសមត្ថភាពខ្លាំងក្លា ប្រព័ន្ធសុវត្ថិភាពខ្ពស់ និងសមត្ថភាពខ្លាំងក្លាស្របទៅតាមសេចក្តីត្រូវការរបស់អ្នកប្រើប្រាស់។

 

កុំព្យូទ័រត្រកូល The Summit Series នេះផ្តល់នូវដំណោះស្រាយដ៏អស្ចារ្យបំផុតក្នុងការប្រើប្រាស់។ វាមានភ្ជាប់ជាមួយនឹង TPM 2.0, IR Camera, ប្រព័ន្ធស្កេនក្រយ៉ៅដៃ រន្ធដោត USB និងរន្ធ SD Card Lock ថែមទៀត។ កាន់តែពិសេសជាងនេះទៀតនោះ កុំព្យូទ័រត្រកូល Summit Series laptops នេះក៏មានប្រព័ន្ធការពារកម្រិតខ្ពស់ជាច្រើនទៀតផងដែរដែលធ្វើការធានាពីការលួចទិន្នន័យដោយចោរបច្ចេកវិទ្យាថែមទៀត។ កុំព្យូទ័រ The Summit Series នេះ មានសមត្ថភាពខ្លាំងក្នុងការប្រើប្រាស់ជាមួយនឹងម៉ាស៊ីនដែលមានកម្លាំងខ្លាំងក្លា និងការពង្រឹងទៅលើប្រសិទ្ធិភាពការងារនៅក្នុងអាជីវកម្មរបស់អ្នកថែមទៀតផង។

កុំព្យូទ័រ  "BUSINESS & PRODUCTIVITY" SERIES LAPTOPS ផ្តល់នូវកម្លាំងម៉ាស៊ីនខ្លាំងក្លា និងប្រសិទ្ធិភាពខ្ពស់ក្នុងការប្រើប្រាស់

សម្រាប់កុំព្យូទ័រនៅក្នុងប្រភេទ  “Business & Productivity”នេះមានការបញ្ជូលគ្នានៃប្រភេទ MSI Laptops ចំនួន 3 នោះគឺ Summit, Prestige និង Modern។ កុំព្យូទ័រត្រកូលថ្មីនេះគឺមានបន្ទះឈីប  Intel® processor ជំនាន់ទី 11 ចុងក្រោយបំផុតដែលមានល្បឿនលឿនជាងមុន 20% បើធៀបទៅនឹងបន្ទះឈីបជំនាន់មុនថែមទៀត។ សម្រាប់ក្រាហ្វិកកាតរបស់វាគឺ  Intel® Iris Xe graphics ដែលមានល្បឿនលឿនជាងក្រាហ្វិកធម្មតាដល់ទៅ 3 ដងផងដែរ។

អ្វីដែលកាន់តែពិសេសជាងនេះទៀតនោះ កុំព្យូទ័រនេះគឺមានបច្ចេកវិទ្យាដ៏អស្ចារ្យជាច្រើនផងដែរដូចជា PCIe Gen 4 SSDនិង Thunderbolt 4  ជាមួយនឹង USB 4.0 ដែលអាចធ្វើការបង្កើនទៅលើការប្រតិបត្តិការងារ និងការពង្រឹងទៅលើប្រសិទ្ធិភាពការងារបានកាន់តែល្អជាងមុនថែមទៀត។ មុខងារសំខាន់មួយទៀតនោះគឺ noise cancellation ដែលអាចធ្វើការកាត់បន្ថយនូវសំលេងរំខានទាំងនៅលើ Speakers និង Microphones ឬសំលេងរំខាននៅក្នុងពេលធ្វើសន្និសិទ ឬការខលវីដេអូថែមទៀតផង។ 

បន្ថែមពីនេះទៀតនោះ កុំព្យូទ័រស៊េរីថ្មី Prestige និង Modern Series នេះ គឺមានការប្រើប្រាស់ពណ៌ថ្មីជាច្រើនដូចជា Urban Silver, Pure White, Carbon Gray, Rose Pink, Blue Stone និង Beige Mousse ផងដែរ។ ចំណែក កុំព្យូទ័រ Prestige 14 Evo នេះ គឺជាកុំព្យូទ័រដំបូងបំផុតដែលទទួលបាននូវវិញ្ញាបនបត្រ Intel® Evo™ platform ដែលបង្ហាញថាកុំព្យូទ័រនេះគឺឆ្លាតវៃបំផុតក្នុងការប្រើប្រាស់ថែមទៀត។ វាមានល្បឿនលឿនក្នុងការប្រើប្រាស់ ប្រព័ន្ធ  Wi-Fi លឿនជាងមុន និងអស្ចារ្យបំផុតក្នុងការប្រើប្រាស់។

ការទទួលយកនូវភាពអស្ចារ្យជាមួយនឹងម៉ូឌែល15-INCH GAMING LAPTOP: STEALTH 15M

អ្វីដែលអស្ចារ្យជាងនេះទៀតនោះក្រុមហ៊ុន MSI ក៏នាំយកនូវម៉ូឌែល  Stealth 15M ដែលជាកុំព្យូទ័រលេងហ្គេម 15-inch gaming laptop ដែលស្តើងបំផុតរបស់ពិភពលោកផងដេរ។ វាគឺជាកុំព្យូទ័រលេងហ្គេមដែលមានការទ្រទ្រង់ទៅលើបច្ចេកវិទ្យា PCIe Gen 4និង Thunderbolt 4 ដែលមានល្បឿនក្នុងការបង្ហាញទិន្នន័យលឿនជាងមុនដល់ទៅ 1.5 ដងផងដេរ។ កុំព្យូទ័រ  Stealth 15M នេះភ្ជាប់ជាមួយនឹងបន្ទះឈីប  Intel® processor ជំនាន់ទី 11 ក្រាហ្វិកកាត GeForce RTX™ 2060/GTX 1660 Ti និងតួខ្លួនអាលុយមីញ៉ូមថែមទៀត។ វាមានកម្រាស់ស្តើងត្រឹមតែ  15.95 mm និងទម្ងន់ 1.78 kg តែប៉ុណ្ណោះ៕

 

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន