no-alternative title

មកដល់ហើយ! Dell XPS 15 ស៊េរីឆ្នាំ 2020 រចនាជាមួយនឹងរូបរាងកាន់តែ Premium ហើយនិងមានបំពាក់នូវគ្រឿងបន្លាស់ខ្លាំងជំនាន់ចុងក្រោយបំផុត

XPS15-2020 គឺជាម៉ាស៊ីនកុំព្យូទ័រប្រភេទ 2-in-1 Laptop របស់ក្រុមហ៊ុន Dell ដែលផលិតចេញមកប្រកបដោយភាពស្រស់ស្អាតប្រណិតមានតួរខ្លួនបែប Premium ព្រមទាំងបំពាក់មកជាមួយនឹងគ្រឿងបង្គុំខាងក្នុងដែលមានខ្លាំងក្លាជំនាន់ចុងក្រោយបំផុតសម្រាប់តម្រូវទៅតាមទំហំនៃការប្រើប្រាស់សក្នុងកិច្ចការងារប្រចាំថ្ងៃរបស់យើង។ ដូច្នេះចង់ដឹងថា Dell XPS 15 ស៊េរីថ្មីឆ្នាំ 2020 នេះមានចំនុចខ្លាំងអ្វីខ្លះ?  ខាងក្រោមនេះគឺជាចម្លើយដែលក្រុមការងារគេហទំព័រ និងទស្សនាវដ្តីពិភពអេឡិចត្រូវនិកអាចឆ្លើយប្រាប់ទៅប្រិយមិត្តបានក្នុងពេលនេះ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ការរចនារូបរាងឡើងយ៉ាងប្រណិត

ចំនុចដែលទាក់ភ្នែកដំបូងរបស់យើងសម្រាប់ម៉ាស៊ីនកុំព្យូទ័រស៊េរីថ្មីមួយនេះគឺការរចនារូបរាងខាងក្រៅរបស់វាតែម្តង។ ម៉ាស៊ីនកុំព្យូទ័រ Dell XPS15 ស៊េរីថ្មីនេះត្រូវបានក្រុមហ៊ុនបង្គុំតួរខ្លួនឡើងពីលោហៈធាតុប្រភេទ Carbon Fiber ដែលមានការដុសខាតបានយ៉ាងភ្លឺរលោងមើលទៅពិតជាស្អាតប្រណិតមែនទែន។ ម៉ាស៊ីនកុំព្យូទ័រយួរដៃនេះមានកម្រាស់ 18 ម.ម ជាមួយទំងន់សរុបទាំងថ្មគឺ 1.83 គីឡូក្រាម។ 

បន្ទះអេក្រង់ធំទូលាយល្អផ្តល់ភាពងាយស្រួលក្នុងការបំពេញកិច្ចការងារ

Dell XPS 15 ស៊េរីថ្មីនេះបំពាក់មកជាមួយនឹងអេក្រង់ទំហំ 15.6”   ខ្នាត 16:10 ratio ជាប្រភេទបន្ទះបង្ហាញ IPS LCD Infinity Edge ជាមួយនឹងការរចនាអេក្រង់បានយ៉ាងស្រស់ស្អាតមានកម្រាស់ស្តើង។ អេក្រង់របស់វាមានស្រោបដោយកញ្ចក់ការពារចំណាំង Anti-Glare និងមានកម្រិតពន្លឺ 500 nits ហើយវាមានសមត្ថភាពទ្រទ្រង់ការបង្ហាញចេញបានក្នុងកម្រិត Ultra-HD+ ជាមួយទំហំរីសូលូហ្ស៊ិន 1920 x 1200 ភិចសែល និងទ្រទ្រង់បច្ចេកវិទ្យាចាក់ពណ៌ sRGB 100% ដូចនេះវាជួយអោយគុណភាពនៃការចាក់ពណ៌ចេញពីផ្ទៃអេក្រង់របស់វាបានច្បាស់ដិតស្រស់ត្រជាក់ភ្នែក។

កំលាំងម៉ាស៊ីនខ្លាំងជំនាន់ចុងក្រោយ

Dell XPS 15-2020 ប្រើប្រាស់ CPU ជំនាន់ទី 10 របស់ Intel ស៊េរី Core i5 លេខ 10300H មានអង្គគណនាចំនួន 4-Core- 8MB Cache រត់បានក្នុងល្បឿន 4.5GHz និងមានអង្គក្រាហ្វិចស៊េរី Intel UHD។ បន្ថែមពីនេះវាក៏មានជំនួយល្បឿនប្រតិបត្តិការពីបច្ចេកវិទ្យា Intel Turbo Boost Technology 2.0 ជាមួយរ៉េមទំហំ 8GB ប្រភេទ DDR4-2933MHz ថែមទៀតផង។

ដូចនេះ រាល់កិច្ចការងារដែលយើងធ្វើប្រតិបត្តិការនៅលើម៉ាស៊ីនកុំព្យូទ័រមួយនេះគឺពិតជាមានភាពរលូនលឿនរហ័សទាន់ចិត្តតែម្តង។ សម្រាប់ថាសរឹងទុកដាក់ឯកសារសំខាន់ៗ និងទិន្នន័យផ្សេងៗនៅលើ XPS 15 គឺជាប្រភេទ M.2 PCIe NVMe Solid State Drive មានទំហំ 256GB។ Dell XPS 15 -2020 ទ្រទ្រង់ការដំឡើងបានជាមួយប្រព័ន្ធប្រតិបត្តិការ Windows 10 Home 64bit។ 

កំលាំងថ្ម និងគុណសម្បត្តិផ្សេងៗមួយចំនួនទៀត

Dell XPS 15-2020 មានថ្មខ្នាត 3-Cell កំលាំងផ្ទុកថាមពល 56Whr ដែលការសាកថ្មពេញម្តងវាអាចកំដរការប្រើប្រាស់សម្រាប់បំពេញកិច្ចការងារទូទៅដូចជាប្រើជាមួយកម្មវិធី World  ឬ Excel ជាដើមបានពេញមួយថ្ងៃ និងការស្រ្ទីមវីដេអូមើលនៅលើ Netflix បានរហូតដល់ទៅជាង 16 ម៉ោងឯណោះ។

ក្រៅពីនេះ Dell XPS 15-2020 មានភ្ជាប់មកនូវបច្ចេកវិទ្យា Bluetooth 5.0 និង Killer Wi-Fi 6 AX1650 (2x2) ដែលជួយធ្វើអោយការតភ្ជាប់ចែករំលែកទិន្នន័យ និងការប្រើប្រាស់ទិន្នន័យលើប្រព័ន្ធអ៊ីនធ័រណិតបានលឿនរហ័សបំផុត។ សម្រាប់រន្ធដោតសំខាន់ៗនៅលើ Dell XPS 15 នេះមានដូចជា រន្ធ USB-C v3.1 ឬ Thunderbolt 3 ចំនួន 3 ដែលដើរតួរធ្វើជារន្ធចម្លងទិន្នន័យចេញចូលផង ជារន្ធសាកថ្មផង និងរន្ធ DisplayPort ផង, រន្ធ HDMI 2.0, រន្ធដោតកាស 3.5mm Combo Jack និងរន្ធអានម៉េមូរីកាតជាដើម។ 

Dell XPS 15-2020 ត្រូវបាន Dell ដាក់លក់នៅលើវ៉ិបសាយផ្លូវការណ៍របស់ក្រុមហ៊ុនជាមួយតម្លៃខ្ទង់ជិត $1,200៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន