no-alternative title

ម៉ាស៊ីនកុំព្យូទ័រយួរដៃអេក្រង់ OLED សេរីថ្មីឆ្នាំ 2022 ចំនួន 4 ម៉ូដែលរបស់ ASUS ត្រូវបានក្រុមហ៊ុនប្រកាសសម្ពោធជាផ្លូវកាណ៌នៅកម្ពុជា

កាលពីថ្ងៃទី 04 ខែមីនានេះ ក្រុមហ៊ុន ASUS បានប្រារព្ធពិធីសម្ភោធផលិតផលឆ្នាំ 2022 ជាផ្លូវការដែលក្នុងនោះសុទ្ធសឹងតែជាផលិតផលដែលបំពាក់ទៅដោយអេក្រង់ OLED អោយសមស្របទៅតាមយុគសម័យកាលបច្ចេកវិទ្យា។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

យើងឃើញថាម៉ូដែលទាំងនោះមានរហូតដល់ទៅ 4 ប្រភេទធំៗរួមមាន៖ សេរី ProArt Studiobook សំរាប់ Content Creator កំរិតខ្ពស់ សេរី Vivobook Pr oសំរាប់អ្នកចាប់ផ្តើមការងារ Creator ដំបូង សេរី Zenbook ថ្មីសំរាប់អ្នកប្រើប្រាស់ទូទៅ និងជាចុងក្រោយនោះគឺ Tablet 2-1ដែលមានឈ្មោះថា Vivobook 13 Slate OLED។ មិនតែប៉ុណ្ណោះយើងឃើញថាមានវត្តមានលោក Reanthortដែលជាឯកអគ្គរាជទូតសុឆន្ទៈរបស់ASUS លោកJohn Seyដែលជាអ្នកជំណាញផ្នែកបច្ចេកវិទ្យា និងកញ្ញាMAM Lisaដែលជាសិល្បករគំនូរដ៏ល្បីបានចូលរួមកម្មវិធីផងដែរ។

ProArt

ProArt គឺជាម៉ាកយីហោមួយរបស់ ASUS ដែលត្រូវបានបង្កើតឡើងជាពិសេសសំរាប់អ្នកជំនាញផ្នែកច្នៃប្រឌិតដូចជាអ្នកឌីស្ស៉ាញកំរិតធ្ងន់ អ្នកគូរគំនូរជិវចល អ្នកបង្កើតខ្សែភាពយន្តខ្នាតធំជាដើម ដែលពួកគាត់តំរូវអោយប្រើSoftwareទំហំធំៗជាច្រើន រួមជាមួយអេក្រង់ដែលដាច់ខាតត្រូវតែបង្ហាញពណ៌បានច្បាស់បំផុត។ ឆ្នាំនេះASUSបានបញ្ចេញនូវម៉ូដែលProArtចំនួន២សេរី រួមមាន៖

- Studiobook Pro 16 OLED (W7600H3A): ត្រូវបានបំពាក់ដោCPU Intel Xeon W-11955M មានក្រាភិចកាត Nvidia Quadro RTX A3000 រ៉េម 64Gb អង្គផ្ទុកទិន្នន័យ 4Tb អេក្រង់ OLED 4KដែលមានRatio 16:10ធំទូលាយ រួមផ្សំជាមួយWindow License 11 PROដែលមានតម្លៃ USD4299សំរាប់ទីផ្សារកម្ពុជា។

- Studiobook 16 OLED (H7600HM): ត្រូវបានបំពាក់ដោយ Intel Corei9-11900H មានក្រាភិចកាត NVidia RTX3060 រ៉េម64Gb អង្គផ្ទុកទិន្នន័យ 4Tb អេក្រង់ OLED 4K ដែលមាន Ratio 16:10ធំទូលាយ រួមផ្សំជាមួយ Window License 10 PRO ដែលមានតម្លៃ USD4299 សំរាប់ទីផ្សារកម្ពុជា។

ចំណុចពិសេសរបស់ម៉ូដែលទាំង២នេះក្រៅពីSpecsសំរាប់Creator យើងចាប់អារម្មណ៍ឃើញថាការឌីស្ស៉ាញរបស់វាក៏មានភាពច្នៃប្រឌិតខ្ពស់ដែលសាកសមបំផុតសំរាប់Creator។ ក្នុងនោះរួមមាន ASUS Dial ដែលជាគ្រាប់ចុចមូលសំរាប់បង្វិលកែប្រែពណ៌ ពន្លឺបានយ៉ាងងាយស្រួលនិងសុក្រិតបំផុត និងមានមុខងារជាច្រើនបន្ថែមទៀតក្នុងការប្រើប្រាស់។ រីឯ Touchpadមានទំហំធំទូលាយ អាចប្រើជាមួយប៊ិចអេឡិចត្រូនិច និងមានគ្រាប់ចុចចំនួន៣ដែលគ្រាប់កណ្តាលគឺសំរាប់ចាប់បង្វិលប្លង់3Dផងដែរ។

Vivobook Pro:

Vivobook Pro ត្រូវបានបង្កើតឡើងសំរាប់អ្នកចាប់ផ្តើមអាជីពជា Creator ដំបូងដើម្បីអោយការងាររបស់ពួកគាត់ប្រកបដោយរលូន និងទទួលបានអេក្រង់ដែលមានពណ៌ច្បាស់ត្រជាក់ភ្នែក។ ASUS បានបញ្ចេញលេខកូដចំនួន 2 សំរាប់ Vivobook Proនេះ៖

- Vivobook Pro 16X OLED (N7600PC និង M7600QC): ដែល N7600PC ត្រូវបានបំពាក់ដោយ CPU Intel Core i7-11370H រ៉េម 16GB អង្គចងចាំ 512Gb SSD ក្រាហ្វិចកាត Nvidia 3050 កញ្ចក់ 4K OLED ដែលមានតម្លៃ USD1399 និង M7600QC ត្រូវបានបំពាក់ដោយ CPU AMD R7-5800H រ៉េម 8GB អង្គចងចាំ 512GB SSD ក្រាហ្វិចកាត Nvidia 3050 កញ្ចក់ 4K OLED ដែលមានតម្លៃ USD1299។

សេរី Zenbook:

ASUS បានបញ្ចេញម៉ូដែល២សំរាប់ត្រកូល Zenbook នោះគឺ៖ Zenbook 14X OLED ដែលមានអេក្រង់ទី 2 និង Zenbook 14 Flip OLED ដែលមាន Numpad លើ Touchpadព្រមទាំងអាចបត់បាន៣៦០ដឺក្រេ។ ម៉ូដែលទាំង២នេះត្រូវបានបំពាក់ទៅដោយ CPU Intel Corei7 ជំនាន់ទី 11 និងមានទំហំអេក្រង់ OLED 2.8K TouchScreen។ វាមានរាងស្តើងបំផុត ស្រាលបំផុត និងមានកម្លាំងខ្លាំងដែលអាចយកតាមខ្លួនបានគ្រប់ទីកន្លែងជាមួយសមត្ថភាពដែលបំពេញតម្រូវការការងារបានជាច្រើន។ Zenbook 14X OLED ដែលមានលេខកូដ UX5400EA មានតម្លៃត្រឹមតែ USD1299។ រីឯ Zenbook 14 Flip OLEDដែលមានលេខកូដ UP5401EA មានតម្លៃត្រឹមតែ USD1349 តែប៉ុណ្ណោះ។

Vivobook 13 Slate OLED:

ម៉ូដែលចុងក្រោយដែលASUSបានបញ្ចេញនោះគឺ Vivobook 13 Slate OLED ដែលនេះគឺជាកុំព្យូទ័រ 2 in 1ដែលអាចបំពេញតម្រូវការរបស់លោកអ្នកបានដោយលោកអ្នកអាចប្រើវាជាកុំព្យូទ័រផង ជាទូរទស្សន៍ OLED ដើម្បីបំពេញការកំសាន្តដ៏មានគុណភាពផង និងអាចប្រើវាជា Tablet ផង។ ជាមួយអេក្រង់ OLED ដែលមានទំហំ 13.3 អ៊ីញ FHD នោះលោកអ្នកអាចបំពេញការងារទូទៅផង ការកំសាន្តផង និងការស្រាវជ្រាវផងដែរ។ វាបំពាក់ទៅដោយ CPU Pentium រ៉េម 8GB អង្គផ្ទុកទិន្នន័យទំហំ256GB និងមានរបស់ផ្គុំ 1 ឈុតមកជាមួយទៀតរួមមាន៖ ប៊ិច ASUS ជើងទម្រ Keyboard និងសំបងស្រោមកុំព្យូទ័រថែមទៀតផង។

 

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន