no-alternative title

Asus VivoBook K15 បំពាក់អេក្រង់ OLED ប្រើ CPU Intel-11th Gen ហើយនិង AMD Ryzen បានប្រកាសចេញលក់តម្លៃខ្ទង់ $638

 

ក្រុមហ៊ុន ASUS បានប្រកាសចេញលក់កុំព្យូទ័រយួរដៃស៊េរីថ្មីម៉ូដែល VivoBook K15 OLED ជាផ្លូវការណ៍នៅទីផ្សារប្រទេសឥណ្ឌាជាមួយតម្លៃខ្ទង់ $638 ដែលជាតម្លៃសមរម្យបំផុតសម្រាប់កុំព្យូទ័រយួរដៃដែលមានអេក្រង់ OLED។ VivoBook K15 OLED ត្រូវបានក្រុមហ៊ុនធ្វើការរចនាផលិតឡើងជាមួយនូវគុណភាពខ្ពស់ក្នុងការប្រើប្រាស់ជាមួយគុណតម្លៃដ៏ល្អបំផុត។

រូបភាពពាណិជ្ជកម្ម
no-alternative title

 

ម៉ាស៊ីនកុំព្យូទ័រយួរដៃស៊េរីថ្មីនេះមានជម្រើសម៉ាស៊ីនពីរផ្សេងគ្នាដោយមួយប្រើ CPU Intel-Core ជំនាន់ទី 11 និងមួយទៀតប្រើ CPU AMD Ryzen 5000 Series។ VivoBook K15 មានអេក្រង់ទំហំ 15.6 អ៊ីញជាអេក្រង់ OLED ដែលរចនាឡើងជា NanoEdge Display គាំទ្រកម្រិតបង្ហាញ Full-HD នៅលើផ្ទៃបង្ហាញចេញសរុប 85%  screen to body ratio មានបច្ចេកវិទ្យាចាក់ទឹកពណ៌ 100% DCI-P3 Color gamut និងមានមុខងារការពារភ្នែកដែលទទួលស្គាល់ដោយស្ថាប័ន TUV Rheinland របស់អាល្លឺម៉ង់ថែមទៀតផង។

Asus VivoBook K15 OLED មានរ៉េមទំហំចាប់ពី 8GB ដល់ 16GB និងថាសរឹងផ្ទុកទិន្នន័យប្រភេទ SSD ទំហំចាប់ពី 256GB ដល់ 512GB ហើយក៏មានជម្រើសជាមួយប្រភេទ HDD+SSD ផងដែរ។ ហើយនៅលើផ្នែកខាងក្រៅរបស់កុំព្យូទ័រយួរដៃស៊េរីថ្មីនេះគឺមានភ្ជាប់ជាមួយមុខងារសំខាន់ៗដូចជា រន្ធដោត USB 3.2/USB 2.0, HDMI, Headphone jack, MicroSD និង MicroSD 4.0 card reader ជាដើម។ បន្ថែមពីនេះ Asus VivoBook K15 OLED នៅមានភ្ជាប់ប្រើជាមួយផ្ទាំងក្តារចុចជាប្រភេទ Backlit Chiclet 1.4mm Key-travel Keyboard ជាមួយ Num-key មានប្រព័ន្ធកាមេរ៉ាវ៉ិបខេមកម្រិត HD-720px គាំទ្របច្ចេកវិទ្យា Wi-Fi 6 និងគាំទ្រការដំឡើងជាមួយ Microsoft windows 10/10 Pro។ ម៉ាស៊ីនកុំព្យូទ័រយួរដៃស៊េរីថ្មីនេះមានទំងន់ស្រាលល្មមត្រឹម 1.8 គីឡូក្រាមប៉ុណ្ណោះ។

Asus VivoBook K15 OLED នឹងចាប់ផ្តើមចេញដាក់លក់ផ្លូវការណ៍ចាប់ពីថ្ងៃទី 03 ខែតុលា ស្អែកនេះទៅតាមរយះបណ្តាញចែកចាយ Flipkart, Amazon និង ASUS Exclusive Stores៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន