no-alternative title

ASUS បង្ហាញចេញនូវកុំព្យូទ័រជំនាន់ថ្មី Zenbook Pro 14 Duo OLED (UX8402) អេក្រង់ 2 មានរូបរាងតូចយ៉ាងទាន់សម័យ និងមានសមត្ថភាពខ្លាំងក្លាបំផុត

ក្រុមហ៊ុន ASUS ទើបតែប្រកាសបង្ហាញនូវកុំព្យូទ័រម៉ូឌែលថ្មី Zenbook Pro 14 Duo OLED (UX8402) ដែលមានសមត្ថភាពខ្លាំងក្លា និងរូបរាងតូចយ៉ាងទាន់សម័យ។ កុំព្យូទ័រអេក្រង់ភ្លោះ (dual-screen creator) នេះ បំពាក់នូវ ScreenPad™ Plus ជំនាន់ថ្មីដែលជាអេក្រង់ Touchscreen ទី 2 ដែលរួមបញ្ចូលជាមួយនឹងការឌីស្សាញទម្រង់ជា Active Aerodynamic System Ultra (AAS Ultra) Auto-Tilting ដែលមើលទៅពិតជាទាក់ទាញ និងស្រស់ស្អាតខ្លាំងមែនទែន។

រូបភាពពាណិជ្ជកម្ម
no-alternative title

កុំព្យូទ័រស៊េរីថ្មី Zenbook Pro 14 Duo OLED នេះទទួលនេះក៏ទទួលបាននូវវិញ្ញាបនបត្រ Intel® Evo™ ដែលអនុញ្ញាតអោយអ្នកប្រើប្រាស់អាចបង្កើតនូវគំនិតច្នៃប្រឌិតរបស់ខ្លួនបានយ៉ាងខ្លាំងក្លាថែមទៀត។ កុំព្យូទ័រនេះប្រើប្រាស់នូវបន្ទះឈីប 12th Gen Intel® Core™ i7-12700H CPU និងក្រាហ្វិកកាត NVIDIA® GeForce RTX™ 3050 Ti GPU ដែលធ្វើអោយម៉ាស៊ីននេះកាន់តែខ្លាំងក្លារហូតដល់ទៅ 85-watt រួមបញ្ចូលជាមួយនឹង TDP នៃបច្ចេកវិទ្យា ASUS IceCool Plus និង AAS Ultra mechanism ដែលធ្វើអោយកុំព្យូទ័រនេះមានប្រសិទ្ធិភាពខ្ពស់ក្នុងការប្រើប្រាស់ ។ វាក៏បំពាក់នូវអេក្រង់ទី 2 ScreenPad™ Plus ជំនាន់ថ្មីដែលងាយស្រួលក្នុងការប្រើប្រាស់យ៉ាងមានប្រសិទ្ធិភាពបំផុត។

បន្ថែមពីនេះទៀតនោះ កុំព្យូទ័រដ៏ឆ្លាតវៃនេះក៏បំពាក់នូវអេក្រង់ 2.8K OLED HDR 16:10 main Dolby Vision® touchscreen ដែលមានកម្រិតអេក្រង់ដល់ទៅ 120 Hz refresh rate, PANTONE® Validated color accuracy និង cinema-grade 100% DCI-P3 gamut រួមជាមួយនឹងវិញ្ញាបនបត្រ TÜV Rheinland សម្រាប់ការពារភ្នែកផងដែរ។ កុំព្យូទ័រ Zenbook Pro 14 Duo OLED នេះក្លាយជាកុំព្យូទ័រ compact OLED ដែលសក្តិសមនិងជាដៃគូរយ៉ាងជិតស្និទ្ធិសម្រាប់ Creator។

អេក្រង់ ScreenPad Plus ជំនាន់ថ្មី

សម្រាប់ ScreenPad Plus ជំនាន់ថ្មីនៅលើកុំព្យូទ័រ Zenbook Pro 14 Duo OLED នេះមានទំហំដល់ទៅ 12.7-inch ដែលអាចប្រើប្រាស់ជាមួយនឹងប៊ិចបានដូចជា ASUS Pen 2.0 ។ វាមានកម្រិតបើកបានដល់ទៅ 12° ដែលពិតជាងាយស្រួលក្នុងការប្រើប្រាស់មែនទែន។ កុំព្យូទ័រនេះក៏មានការពង្រឹងទៅលើប្រព័ន្ធលំហូរនៃខ្យល់ដែលធ្វើអោយម៉ាស៊ីននេះត្រជាក់ជាងមុនដល់ទៅ 38% ថែមទៀត។

ASUS ScreenPad Plus ជាមួយនឹង AAS Ultra គឺប្រើប្រាស់ដោយកម្មវិធីថ្មីហៅថា ScreenXpert 3 software ដែលងាយស្រួលសម្រាប់ការងារ cross-screen multitaskingនិង creative workflows ដែលជាការងារប្រកបដោយភាពច្នៃប្រឌិតបានយ៉ាងមានប្រសិទ្ធិភាព។ វាក៏មានកម្មវិធី built-in apps ជាច្រើនដូចជា App Switcher និង App Navigator ដែលបង្កើនប្រសិទ្ធិភាពការងារបានបានយ៉ាងរលូន និងទ្រទ្រង់ជាមួយនឹងអេក្រង់ខាងក្រៅថែមទៀត។ Control Panel app ផ្តល់អោយអ្នកប្រើប្រាស់នូវការគ្រប់គ្រងទៅលើ Apps ទាំងនេះ បានយ៉ាងងាយស្រួល។ វាមានមុខងារក្នុងការគ្រប់គ្រងចំនួន 4 គឺ Dial, Button, Sliderនិង Scroll ។ នៅលើ Control Panel អាចប្រើប្រាស់បានជាមួយនឹងកម្មវិធី Adobe® Photoshop®, Illustrator®, Lightroom Classic®, Premiere® Pro និង After Effects® — ហើយវាក៏អាចប្រើប្រាស់បានជាមួយនឹងកម្មវិធីជាច្រើនទៀតផងដែរ។

ការទស្សនាកាន់តែអស្ចារ្យ

កុំព្យូទ័រ Zenbook Pro 14 Duo OLED នេះផ្តល់នូវកម្រិតនៃការទស្សនាកាន់តែអស្ចារ្យជាមួយនឹងអេក្រង់ ScreenPad Plus ជំនាន់ថ្មីជាមួយនឹងអេក្រង់ 14.5-inch 2.8K 120 Hz OLED NanoEdge touchscreen នាំមុខគេរបស់ពិភពលោក។ វាមានកម្រិតអេក្រង់ 16:10 aspect ratio រួមជាមួយនឹងវិញ្ញាបនបត្រ Dolby Vision និង PANTONE Validated ដើម្បីធានាទៅលើពណ៌ដូចទៅនឹងអ្វីដែលបាន render ។ វាក៏មានវិញ្ញាបនបត្រ VESA DisplayHDR™ True Black 500 ដែលផ្តល់នូវភាពច្បាស់ក្នុងការទស្សនាបានយ៉ាងល្អបំផុត។ វាក៏បំពាក់នូវអេក្រង់ cinema-grade DCI-P3 color gamut ជាមួយនឹងកម្រិត 120 Hz refresh rate និង 0.2 ms response time ដែលពិតជាមានល្បឿនលឿនមែនទែននៅក្នុងការទស្សនា។ វាក៏ប្រើប្រាស់នូវ TÜV Rheinland សម្រាប់កាត់បន្ថយទៅលើពន្លឺពណ៌ខៀវប៉ះពាល់ដល់ភ្នែកផងដែរ។

កម្លាំងម៉ាស៊ីនដ៏ខ្លាំងក្លា

កុំព្យូទ័រ Zenbook Pro 14 Duo OLEDនេះប្រើប្រាស់នូវបន្ទះឈីប 12th Gen Intel Core i7-12700H processorដែលអាចធ្វើការជាច្រើនបានយ៉ាងរលូន។ វាមានល្បឿន Turbo Boost រហូតដល់ទៅ 5.0 GHz ។ CPU នេះគឺសក្តិសមបំផុតក្នុងការប្រើប្រាស់ជាមួយនឹងក្រាហ្វិកកាត studio-grade NVIDIA GeForce RTX 3050 Ti graphics ដែលងាយស្រួលក្នុងការប្រើប្រាស់ជាមួយនឹង 3D rendering និង video editing ។ បន្ថែមពីនេះទៀតនោះ វាក៏ប្រើប្រាស់ជាមួយនឹង NVIDIA Studio drivers ដើម្បីធានាទៅលើស្ថេរភាពនៃការប្រើប្រាស់ដ៏ខ្លាំងនេះផងដែរ។កុំព្យូទ័រនេះប្រើប្រាស់ជាមួយនឹងប្រព័ន្ធត្រជាក់ ASUS IceCool Plus cooling system ជាមួយនឹង 2x IceBlades fans ដែលផ្តល់នូវសំឡេងស្ងាត់ក្នុងការប្រើប្រាស់។ កុំព្យូទ័រនេះមានរ៉េមទំហំ 8GB និងថាសរឹង 1 TB PCIe® 4.0 x4 SSD ដែលមានល្បឿនលឿនក្នុងការប្រើប្រាស់បំផុត។ 

តម្លៃ និងកាលបរិច្ឆេទនៃការដាក់លក់

ASUS Zenbook Pro 14 Duo OLED (UX8402) នេះអាចរកទិញបាននៅគ្រប់ហាងចែកចាយរបស់ក្រុមហ៊ុន ASUS នៅក្នុងតម្លៃ $2199 ។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទៅកាន់ក្រុមហ៊ុន ASUS នៅក្នុងតំបន់ដែលអ្នករស់នៅ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន