no-alternative title

លោក Nadella នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Microsoft បាននិយាយទៅកាន់អ្នកប្រើប្រាស់ iPad ថា “សូមប្រើប្រាស់កុំព្យូទ័រពិតប្រាកដទៅ!”

ថ្មីៗនេះ លោក Satya Nadella ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Microsoft បានធើ្វដំណើរទៅកាន់ប្រទេសឥណ្ឌា។ លោកបានដើរទៅជួបអ្នកកាសែតពីរនាក់ ដែលកំពុងតែលេងថេប្លេត iPad ។ នាយកប្រតិបត្តិនេះ បាននិយាយទៅកាន់ម្នាក់ក្នុងចំណោមពួកគេថា “អ្នកគួរតែទទួលបាននូវកុំព្យូទ័រពិតប្រាកដណាសំឡាញ់!”។ ជាមួយគ្នានេះ លោកនាយកប្រតិបត្តិម្នាក់ទៀតរបស់ក្រុមហ៊ុន Microsoft ក៏បាននិយាយកាលពីដើមឆ្នាំនេះផងដែរថា  ក្រុមហ៊ុន Apple បានធ្វើការចម្លងតាម Surface Pro សម្រាប់ថេប្លេត iPad Pro។ លោក Rayan Gavin ដែលជាអ្នកគ្រប់គ្រងទូទៅរបស់ផលិតផល Surface ក៏បានបញ្ជាក់នូវភាពលម្អិតជាច្រើន ដោយលោកបានអះអាងថា ថេប្លេត iPad Pro គឺជាលទ្ធផលរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Apple បានចម្លងពីក្រុមហ៊ុន Microsoft ទៅលើប្រភេទថេប្លេត 2-in-1។ រហូតមកដល់ពេលនេះ នៅមិនទាន់ឃើញថា មិនទាន់មានប្រតិកម្មយ៉ាងណាពីក្រុមហ៊ុន Apple នៅឡើយទេ បន្ទាបពីការចេញព័តមានដ៏រសើបមួយនេះ​។ 

កន្លងនេះ មានមនុស្សជាច្រើន បាននិយាយថា ផលិតផលទាំងពីរនេះ គឺមានលក្ខណៈដូចគ្នាជាច្រើន។ ថេប្លេតទាំងពីរនេះ បានប្រើប្រាស់នូវអេក្រង់ Touchscreen និងអាចដំណើរការជាមួយនឹងប៊ិក Stylus (Surface Pen និង Apple Pencil) រួមជាមួយនឹងក្តារចុច QWERTY Keyboards ដូចគ្នា។ មានលក្ខណៈពិសេសដ៏ធំមួយ គឺទៅលើប្រព័ន្ធប្រតិបត្តិការរបស់ថេប្លេតទាំងពីរនេះ។ សម្រាប់ Microsoft Surface Pro ដំណើរការប្រព័ន្ធប្រតិបត្តិការ Windows 10 Pro ដែលជា OS មួយដំណើរការនៅលើកុំព្យូទ័រប្រើប្រាស់ផ្ទាល់ខ្លួន។ ចំនែក Apple iPad Pro ដំណើរការទៅលើប្រព័ន្ធប្រតិបត្តិការ iOS ដូចទូរស័ព្ទដែរ។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

ថ្មីៗនេះ លោក Nadella បាននិយាយថា Microsoft មិនមែនជាក្រុមហ៊ុនផលិតទំនិញប្រណិតទំនើបនោះទេ។ ក្រុមហ៊ុនរបស់លោក គឺជា Tool Creator មួយសម្រាប់អភិវឌ្ឍនូវបច្ចេកវិទ្យាជាច្រើន ដែលអ្នកដ៏ទៃអាចប្រើប្រាស់ ដើម្បីបង្កើតអ្វីមួយផ្សេងទៀត៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន