no-alternative title

ក្រុមហ៊ុន Toshiba កំពុងស្វែងរកទឹកប្រាក់ 5.3 ពាន់លានដុល្លារអាមេរិក ដើម្បីជៀសផុតពីការកាត់ឈ្មោះក្នុងបញ្ជីពាណិជ្ជកម្ម

បច្ចុប្បន្ននេះ ក្រុមហ៊ុន Toshiba បានកំពុងតែស្ថិតនៅក្នុងដំណើរការនៃការស្វែងរកដើមទុនជាទឹកប្រាក់រាប់ពាន់លានដុល្លារអាមេរិក ដើម្បីជៀសផុតពីបញ្ហានៃការលុបឈ្មោះចេញពីបញ្ជីពាណិជ្ជកម្ម Tokyo Stock Exchange នេះ បើតាមការបញ្ជាក់របស់សារព័ត៌មាន Reuters នៅដើមសប្តាហ៍នេះ។ ក្រុមហ៊ុនបច្ចេកវិទ្យានេះ ត្រូវបានគេរាយការណ៍ថា បានកំណត់នូវការប្រជុំក្រុមប្រឹក្សាភិបាលនៅថ្ងៃច័ន្ទនេះ ដើម្បីធ្វើការវិនិយោគទឹកប្រាក់ 5.3 ពាន់លានដុល្លារអាមេរិកដើម្បីធានាទៅលើស្ថានភាពនៃក្រុមហ៊ុនពាណិជ្ជកម្មមួយបើទោះបីជាការស្នើរសុំទៅកាន់ក្រុមហ៊ុនផលិតបន្ទះឈីបរបស់ខ្លួនមានការបោះបង់ចោលផងដែរ។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅក្នុងខណៈពេលនៃប្រតិបត្តិការមុននេះ គឺមានចំនួនដល់ទៅ 18 ពាន់លានដុល្លារអាមេរិក នឹងមានចំនួនតិចជាងនេះ ដើម្បីជៀសផុតពីការលុបបញ្ជីនៅក្នុងថ្ងៃទី 1 ខែមេសា ឆ្នាំ 2018 ដែលមានទឹកប្រាក់ប្រហែលជា 6.68 ពាន់លានដុល្លារអាមេរិក។ ពាក្យចចាមអារ៉ាមនៃការវិនិយោគនេះ ត្រូវបានគេដឹងថាជាប់ទាក់ទងទៅនឹងផ្នែកនៃកុំព្យូទ័រផ្ទាល់ខ្លួនរបស់ក្រុមហ៊ុន Toshiba ផងដែររួមជាមួយនឹងអាជីវកម្មទូរទស្សន៍ដែលត្រូវគេរំពឹងថានឹងដាក់លក់នៅក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ។ ដោយសារតែវិសាលភាប និងតម្លៃរបស់អាជីវកម្មនេះនៅមានទំហំតូចនោះ ក្រុមហ៊ុន Toshiba សង្ឃឹមថា ការលក់របស់ពួកគេនឹងមានចំនួនច្រើនជាងអាជីវកម្ម NAND Semiconductor នេះបើតាមការបញ្ជាក់អំពីរបាយការណ៍មុននេះ។ 

គម្រោងថ្មីរបស់ក្រុមហ៊ុននេះ បានដោះស្រាយនូវបញ្ហានៃវិបត្តិហិរញ្ញវត្ថុ។ សម្រាប់ទ្រព្យសកម្មរបស់ក្រុមហ៊ុន Toshiba ក៏នឹងមានការវិនិយោគទឹកប្រាក់ចំនួន 5.3 ពាន់លានដុល្លារអាមេរិក។  បន្ទាប់ពីការក្ស័យធននៅក្នុងអាជីវកម្ម Westinghouse Electric Company នៅក្នុងសហរដ្ឋអាមេរិកនៅដើមឆ្នាំ 2017 នេះ ក្រុមហ៊ុន Toshiba បានចាកចេញដោយមិនមានលទ្ធភាពក្នុងការគ្រប់ដណ្តប់ទៅលើការខាតបង់ជាមួយនឹងប្រាក់កម្ចីដោយសារតែក្រុមហ៊ុនទទួលរងការដាក់ទណ្ឌកម្មបណ្តោះអាសន្នមួយបន្ទាប់ពីរឿងអាស្រូវគណនីយ្យឆ្នាំ 2015 ខណះពេលដែលប្រាក់ចំនូលរបស់ក្រុមហ៊ុនគឺ 1.2 ពាន់លានដុល្លារអាមេរិក ហើយលោក Hisao Tanaka ក៏លាលែងពីដំណែងអគ្គនាយករបស់ក្រុមហ៊ុននេះផងដែរ។ ស្របពេលដែលការលក់អាជីវកម្មផ្នែកភាគហ៊ុនរបស់ក្រុមហ៊ុននេះ អាចបង្កើនទឹកប្រាក់របស់ក្រុមហ៊ុនពីការជៀសផុត ពីប្រាក់ចំណូលអវិជ្ជមានរយៈពេល 2 ឆ្នាំជាប់គ្នានោះ ក្រុមហ៊ុន Toshiba ក៏លើកឡើងអំពីការព្រួយបារម្ភជាច្រើនទៀតសម្រាប់ក្រុមហ៊ុនផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន