no-alternative title

បែកធ្លាយព័តមានថា Galaxy S9 នឹងបំពាក់នូវប្រព័ន្ធកាមេរ៉ាភ្លោះ និងតម្លៃថ្លៃជាងមុន ហើយវានឹងបង្ហាញខ្លួននៅត្រីមាសទី 1 ឆ្នាំ 2018

នេះហាក់ដូចជាដំណឹងគួរឱ្យភ្ញាក់ផ្អើលមួយសម្រាប់អ្នកប្រើប្រាស់របស់ក្រុមហ៊ុន Samsung ជាមួយនឹងស្មាតហ្វូន Galaxy S9។ នៅក្នុងការដកស្រង់សម្តីចេញពីបុគ្គលិកធ្វើការនៅក្នុងក្រុមហ៊ុន Samsung បានឱ្យដឹងថា បើទោះបីជាស្មាតហ្វូន Galaxy S9 ប្រហែលជាមិនមានមុខងារពិសេសច្នៃប្រឌិត អ្វីដេលថ្មីនោះក៏ដោយ សម្រាប់ទីផ្សារស្មាតហ្វូន យើងកំពុងតែផ្តោតទៅលើការការប្រើប្រាស់ពេញលេញនៃ Hardware របស់ស្មាតហ្វូន Galaxy S8 និងការច្នៃប្រឌិតបន្ថែមទៅលើ UX។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ប្រព័ន្ធកាមេរ៉ា

ស្មាតហ្វូន Galaxy S9 នឹងមានការពង្រឹងជាច្រើនពិសេសគឺប្រព័ន្ធកាមេរ៉ាតែម្តង។ តើវានឹងមានលក្ខណៈប្រសើរជាងមុនដូចម្តេចខ្លះទៅ? ស្មាតហ្វូននេះ នឹងប្រើប្រាស់ប្រព័ន្ធកាមេរ៉ាភ្លោះដូចគ្នាទៅនឹងស្មាតហ្វូន Galaxy Note 8 ហើយវានឹងប្រើប្រាស់នូវមុខងារ 1000fps slow-mo sensor របស់ក្រុមហ៊ុន Samsung ផងដែរ។ និយាយទៅ គឺស្រដៀងគ្នាទៅនឹង Sony's 19MP 900fps ដែលប្រើប្រាស់នៅលើស្មាតហ្វូន XZ Premium ដែលប្រើប្រាស់នូវ "3-stack layer" បង្កើនល្បឿនក្នុងការថតរូបភាពអញ្ចឹងដែរ។ ស្មាតហ្វូន Galaxy S9 នឹងមានសមត្ថភាពខ្លាំងក្លាជាងស្មាតហ្វូន iPhone X របស់ក្រុមហ៊ុន Apple ផងដែរ។

 

លក្ខណៈសម្បត្តិ

ក្រៅពីការរចនាទៅលើប្រព័ន្ធកាមេរ៉ាថ្មីសម្រាប់ស្មាតហ្វូន Galaxy S9 ត្រូវបានគេរំពឹងថា ស្មាតហ្វូននេះ នឹងរក្សានូវការប្រើប្រាស់ 9:18.5 aspect ratio ជាមួយនឹងការរចនាស៊ុមព័ទ្ធអេក្រង់ស្តើងនៅខាងមុខនៅលើអេក្រង់ Infinity Display ។ ស្មាតហ្វូននេះ នឹងដំណើរការបន្ទះឈីប Exynos 9810 ឬ Snapdragon 845 សម្រាប់ទីផ្សារជាច្រើនរបស់ CDMA ដូចជាសហរដ្ឋអាមេរិកជាដើម។ ក្រៅពីនេះទៀត ស្មាតហ្វូននេះ ក៏នឹងប្រើប្រាស់ប្រព័ន្ធកាមេរ៉ា 3D depth-sensing camera ដូចគ្នាទៅនឹងទូរស័ព្ទ iPhone X ផងដែរ។ ស្មាតហ្វូននេះ នឹងពង្រឹងទៅលើ 2D Face Unlock ហើយក៏ប្រហែលជាប្រើប្រាស់នូវកាមេរ៉ា True Face ID ផងដែរនៅលើស្មាតហ្វូន Galaxy S9 នេះនិង Galaxy Note 9។

 

តម្លៃ

សម្រាប់តម្លៃលក់របស់ស្មាតហ្វូនស៊េរីថ្មី Galaxy S9 នឹងខ្ពស់ជាងតម្លៃរបស់ស្មាតហ្វូនជំនាន់មុនៗដោយសារតែការប្រើប្រាស់នូវលក្ខណៈសម្បត្តិខាងក្នុងកាន់តែខ្លាំងក្លា និងប្រព័ន្ធកាមេរ៉ាថ្មីផងដែរ។ 

 

កាលបរិច្ឆេទ

ស្មាតហ្វូន Galaxy S9 ត្រូវគេព្យាករណ៍ថា នឹងបង្ហាញខ្លួននៅក្នុងពេលណាមួយនៅក្នុងព្រឹត្តិការណ៍តាំងពិពរណ៍ Mobile World Congress នៅក្នុងទីក្រុង Barcelona។ យ៉ាងណាមិញ ក្រុមហ៊ុន Samsung បានធ្វើរឿងមួយដែលខុសពីរាល់ឆ្នាំ គឺការប្រើប្រាស់ Galaxy S8 យឺតពេលជាងរាល់ដង ប៉ុន្តែប្រសិនបើ Galaxy S9 បង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ MWC 2018 មែននោះ លោកអ្នកនឹងឃើញវានៅក្នុងពេលឆាប់ៗនេះគឺចាប់ពីថ្ងៃទី 25 ខែកុម្ភៈ ឆ្នាំ 2018 ខាងមុខនេះតទៅ។ មានពាក្យចចាមអារ៉ាមថា ស្មាតហ្វូន Galaxy S9 នឹងបង្ហាញខ្លួនលឿនជាងស្មាតហ្វូនជំនាន់មុនៗរបស់ខ្លួនផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន