no-alternative title

Samsung Galaxy A5 2018 ស្មាតហ្វូនស៊េរីថ្មី ដែលនឹងប្រកាសចេញឆាប់ៗនេះ ត្រូវបានគេបញ្ជាក់ច្បាស់ហើយថា មានអេក្រង់ Infinity Display

ស្មាតហ្វូនស៊េរីថ្មីរបស់ក្រុមហ៊ុន Samsung ដែលមានការរចនារូបរាងកាន់តែប្លែកជាប្រភេទស្មាតហ្វូនថ្នាក់កណ្តាលនោះគឺ Galaxy A series 2018។ យោងតាមព័តមានដែលេចេញផ្សាយនានា បានបញ្ជាក់ថា ស្មាតហ្វូនត្រកូល Galaxy A ជំនាន់ថ្មីនេះ មានការរចនារូបរាងសារជាថ្មី ដែលមើលទៅពិតជាស្រស់ស្អាតទាក់ទាញចិត្តអ្នកប្រើប្រាស់បំផុត។ សម្រាប់ស្មាតហ្វូន Galaxy A5 2018 ត្រូវបាន SamMobile ទម្លាយចេញតាមរយៈក្រុមហ៊ុនផលិតស្រោមទូរស័ព្ទរបស់ស្មាតហ្វូននេះ។ នៅក្នុងរូបភាព Renders នេះ គឺបានបង្ហាញអំពីជម្រើសនៃពណ៌ថ្មីជាច្រើនដែលនឹងមានឱ្យជ្រើសរើសសម្រាប់ស្មាតហ្វូន Galaxy A5 2018។ អ្វីដែលសំខាន់នោះ វាបង្ហាញអំពីការបែកធ្លាយរូបរាងពិតរបស់ស្មាតហ្វូននេះផងដែរ។

ដូចគ្នាទៅនឹងស្មាតហ្វូន Galaxy S8, Galaxy S8+, Galaxy Note 8 ស្មាតហ្វូន Galaxy A5 2018 នឹងបំពាក់មកជាមួយនូវអេក្រង់ប្រភេទ Infinity Display ដែលគ្រាន់តែមិនមានគែមកោងប៉ុណ្ណោះ។ សម្រាប់ស្មាតហ្វូន Galaxy A5 2018 នេះ គឺមានស៊ុមព័ទ្ធអេក្រង់ស្តើងផងដែរ។ ចាប់តាំងពីស្មាតហ្វូន Galaxy A5 2018 នេះប្រើប្រាស់នូវស៊ុមព័ទ្ធអេក្រង់ស្តើងនោះ ប្រព័ន្ធស្កេនក្រយ៉ៅដៃរបស់ស្មាតហ្វូននេះក៏ត្រូវគេដឹងថាបំពាក់នៅផ្នែកខាងក្រោយរបស់វាវិញផងដែរគឺនៅពីក្រោមប្រព័ន្ធកាមេរ៉ាផងដែរ។ នេះគឺជាស្មាតហ្វូនត្រកូល Galaxy A Series ដំបូងបំផុតដែលប្រើប្រាស់ប្រព័ន្ធស្កេនក្រយ៉ៅដៃនៅផ្នែកខាងក្រោយនោះ។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្រៅពីការដឹងអំពីទីតាំងនៃប្រព័ន្ធស្កេនក្រយ៉ៅដៃ នៅគែមផ្នែកខាងឆ្វេងរបស់ស្មាតហ្វូនស៊េរីថ្មីនេះ នឹងប្រើប្រាស់នូវប៊ូតុង Bixby ខណៈពេលដែលនៅគែមខាងស្តាំគេសង្កេតឃើញមាន ប៊ូតុង Power ។ សម្រាប់លក្ខណៈសម្បត្តិរបស់ស្មាតហ្វូន Galaxy A5 2018 ភ្ជាប់ជាមួយនឹងអេក្រង់ Full HD+ 2160x1080 ទំហំ 5.5 អ៊ីង Infinity Display បន្ទះឈីប Exynos 7885 processor ជាមួយនឹងរ៉េមទំហំ 4GB និងម៉េមូរីក្នុងម៉ាស៊ីនទំហំ 32GB ។ ស្មាតហ្វូននេះ ក៏នឹងប្រើប្រាស់នូវប្រព័ន្ធមុខងារ  Always On Display បច្ចេកវិទ្យា IP68 សម្រាប់ការពារការជ្រាបទឹក និងធូលីផងដែរ, Samsung Pay និងរន្ធ USB Type-C port ផងដែរ។ ស្មាតហ្វូននេះប្រើប្រាស់រន្ធដោតកាសស្តាប់ 3.5mm Headphone ផងដែរ។ ស្មាតហ្វូន Galaxy A5 នឹងប្រកាសបង្ហាញខ្លួននៅក្នុងពេលណាមួយនៅក្នុងខែមករាឆ្នាំ 2018 ជាមួយនឹងស្មាតហ្វូន Galaxy A7។ ស្មាតហ្វូន Galaxy A5 និង Galaxy A7 នឹងមានលក្ខណៈសម្បត្តិដូចគ្នាខុសប្លែកតែ Galaxy A7 មានអេក្រង់ 6 អ៊ីង Infinity Display តែប៉ុណ្ណោះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន