no-alternative title

ដំណឹងថ្មី៖ ការកម្មង់ទិញមុនសម្រាប់ស្មាតហ្វូនស៊េរីថ្មី Galaxy Note 9 នឹងចាប់ផ្តើមនៅពាក់កណ្តាលខែសីហា

យើងនៅសល់រយៈពេលជិតមួយខែទៀតនៅពេលដែលក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Samsung នឹងបង្ហាញចេញនូវស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួនម៉ូដែល Galaxy Note 9។ ក្រុមហ៊ុនមានការបញ្ជាក់ត្រឹមតែកាលបរិច្ឆេទ សម្រាប់ព្រឹត្តិការណ៍នេះ ប៉ុណ្ណោះ ហើយសម្រាប់តម្លៃ និងព័ត៌មានជាច្រើនទៀតរបស់ស្មាតហ្វូននេះ នឹងបញ្ជាក់នៅថ្ងៃទី 9 ខែសីហានេះផងដែរ។ នៅក្នុងរបាយការណ៍ថ្មីមួយចេញពីប្រទេសកូរ៉េខាងត្បូង បានបញ្ជាក់ថា ការកម្មង់ទិញមុនស្មាតហ្វូន Galaxy Note 9 នឹងចាប់ផ្តើមនៅពាក់កណ្តាលខែសីហានេះ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ស្មាតហ្វូនស៊េរីថ្មី Galaxy Note 9 នឹងបង្ហាញជាផ្លូវការនៅក្នុងរយៈពេលពីរសប្តាហ៍លឿនជាងស្មាតហ្វូនជំនាន់មុន។ ក្រុមហ៊ុន Samsung ប្រកាសចេញស្មាតហ្វូន Galaxy Note 8 នៅថ្ងៃទី 23 ខែសីហាឆ្នាំមុននេះ ហើយស្មាតហ្វូននេះ ដាក់លក់នៅក្នុងថ្ងៃទី 15 ខែកញ្ញា។ ក្រុមហ៊ុន Samsung នៅមិនទាន់បញ្ជាក់អំពីថ្ងៃកាលបរិច្ឆេទនៃការលក់នៅឡើយទេ ប៉ុន្តែយើងដឹងថាកាលបរិច្ឆេទនៃការប្រកាសបង្ហាញស្មាតហ្វូននេះ គឺនៅថ្ងៃទី 9 ខែសីហានេះ។

 

មានរបាយការណ៍ជាច្រើនដែលបញ្ជាក់អំពីកាលបរិច្ឆេទនៃការលក់ស្មាតហ្វូនស៊េរីថ្មី Galaxy Note 9 គឺនៅថ្ងៃទី 24 ខែសីហានេះ ហើយនៅថ្ងៃនេះ ក៏មានរបាយការណ៍ថ្មីមួយទៀតចុងក្រោយ បានអះអាងថា ការកម្មង់ទិញស្មាតហ្វូន Galaxy Note 9 នឹងចាប់ផ្តើមពីពាក់កណ្តាលខែសីហានេះនៅក្នុងប្រទេសកូរ៉េខាងត្បូងវិញម្តង។ នេះមិនមែនជារឿងដែលថ្មីនោះទេ។ និយាយទៅនេះ គឺជារឿងធម្មតាទៅហើយដែលស្មាតហ្វូនស៊េរីថ្មី បង្ហាញខ្លួនរួចហើយ ប៉ុន្មានថ្ងៃក្រោយមកនឹងចាប់ផ្តើមការកម្មង់ទិញមុននោះ។ ការកម្មង់ទិញមុនសម្រាប់ក្រុមហ៊ុនចែកចាយរបស់ក្រុមហ៊ុន Samsung និងដៃគូសហការសម្រាប់ស្មាតហ្វូន Galaxy Note 9 នឹងចាប់ផ្តើមរយៈពេលមួយសប្តាហ៍ក្រោយស្មាតហ្វូននេះប្រកាសបង្ហាញវត្តមានផងដែរ។

 

ស្មាតហ្វូនស៊េរីថ្មីនេះប្រហែលជាបង្ហាញខ្លួនយឺតនៅក្នុងទីផ្សារជាច្រើនផងដែរ ប៉ុន្តែយើងរំពឹងថាសម្រាប់ទីផ្សារធំៗជាច្រើននោះនឹងដាក់លក់ស្មាតហ្វូន Galaxy Note 9 ក្រោយថ្ងៃប្រកាសបង្ហាញយ៉ាងលឿនបំផុត។ ស្មាតហ្វូន Galaxy Note 8 អាចរកទិញបាននៅលើប្រទេសចំនួន 42 នៅលើពិភពលោកដែលមានដូចជាសហរដ្ឋអាមេរិក កូរ៉េខាងត្បូង សិង្ហបុរី និងទីផ្សារជាច្រើនទៀតនៅអ៊ឺរ៉ុប៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន