no-alternative title

OPPO F9 ដែលជាជើងខ្លាំងថ្មីមួយទៀតស្ថិតក្នុងត្រកូល F បានត្រៀមបង្ហាញពីភាពកក្រើកទីផ្សារអាស៊ី

បន្ទាប់ពីទទួលបានភាពជោគជ័យខ្លាំងលើទីផ្សារអាស៊ី តាមរយៈទូរសព្ទត្រកូល F មានដូចជា F5 និង F7 ក្រុមហ៊ុន OPPO បានចេញត្រកូល F មួយថ្មីទៀត ផ្ដល់មុខងារ និងបចេ្ចកវិទ្យាអស្ចារ្យដែលមិនធ្លាប់មានក្នុងត្រកូល F ពីមុនឡើយ។ ម៉ូដែលថ្មីនេះ មានឈ្មោះថា OPPO F9។  ថ្មីៗនេះ OPPO F9 ទើបតែប្រកាសលក់ជាផ្លូវការនៅឥណ្ឌា។ ជំហ៊ានបន្ទាប់នៅប្រទេសវៀតណាមថ្ងៃទី ១៥ ខែសីហា បន្ទាប់មកឥណ្ដូនេស៊ី និងម៉ាឡេស៊ី ក្នុងខែដដែលនេះ។ ការលេចមុខជាផ្លូវការ OPPO F9 នៅប្រទេសឥណ្ឌា OPPO បានប្រើប្រយោគដ៏ខ្លីមួយថា « សាកថ្ម 5 នាទី និយាយបាន 2 ម៉ោង » នេះជាចំណុចពិសេសមួយ ដែលទូរសព្ទឆ្លាតវៃដទៃទៀត មិនដែលមានមុខងារបែបនេះឡើយ។ 

គ្រាន់តែមុខងារសាកថ្មបានលឿននេះ មិនទាន់ចប់នៅឡើយទេ  ក្រៅពីទំហំផ្ទុកទិន្នន័យបានដល់ 128 GB OPPO F9 បានបំពាក់បំពាក់កាមេរ៉ាភ្លោះនៅខ្នងក្រោយអមគ្រាប់ LED Flash នៅចំហៀង ស្របពេលដែលទំហំកាមេរ៉ាមុខ 25MP HDR និងមុខងារ AI-Powered ថែមទៀតផង ដូចអ្វីដែលអតិថិជន ធ្លាប់បានដឹងត្រកូល F-series របស់ Oppo មានចំណុចខ្លាំងបំផុតត្រង់មុខងារ Selfie នេះឯង។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

OPPO F9 សមត្ថភាព RAM ទំហំ 6GB បូកផ្សំជាមួយនឹងបចេ្ចកវិទ្យា AI-Powered កាមេរ៉ាមុខទំហំ 25MP OPPO F9 អាចស្កេនមុខរបស់ម្ចាស់ទូរសព្ទជាច្រើនចំណុចហើយអាច Unlock បានយ៉ាងរហ័សបំផុត។ ភាពភ្ញាក់ផ្អើលមួយទៀត តាមរយៈ Oppo Malaysia បានបង្ហោះផ្ទាំងរូបភាពមួយសន្លឹក ឲ្យឈ្មោះ Oppo F9 បង្ហាញរូបរាងស្នាមឆកអេក្រង់តូចជាងមុន មានមុខងារការពារទឹកស្តង់ដារ IP67 ពោលជាលើកទីមួយមិនធ្លាប់មានលើត្រកូល F កន្លងមក។ យ៉ាងណាក៏ដោយ តម្លៃ OPPO F9 មិនទាន់ចេញថ្ងៃប្រកាសលក់ និងតម្លៃទីផ្សារជាផ្លូវការនៅប្រទេសកម្ពុជានោះឡើយទេ។ រង់ចាំតាមដានទាំងអស់គ្នា តើម៉ូដែល F9 មួយនេះនឹងមានអ្វីប្លែកជាងនេះ សម្រាប់ការប្រកាសលក់ជាផ្លូវការនៅកម្ពុជា។ កុំភ្លេចតាមដានទាំងអស់គ្នាណា៎!

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន