no-alternative title

ក្រុមហ៊ុន NVIDIA បានប្រកាសចេញនូវក្រាហ្វិកកាតប្រភេទ Quadro ជំនាន់ថ្មីដ៏អស្ចារ្យ

កាលពីម្សិលមិញនេះ ក្រុមហ៊ុន NVIDIA បានប្រកាសចេញនូវ ក្រាហ្វិកកាតប្រភេទ Quadro ជំនាន់ថ្មីដ៏អស្ចារ្យបំផុតមួយ ដែលមានសមត្ថភាពអាចជុំរុញឱ្យដំណើរការកម្មវិធីកាន់តែមានល្បឿនលឿន និងមានគុណភាព ព្រមទាំងប្រសិទ្ធិភាពល្អជាងមុន។ ជាមួយនឹងវត្តមានផលិតផលថ្មីនេះ ក្រុមហ៊ុន NVIDIA បានធ្វើការពង្រឹងទៅលើ RTX ជាមួយនឹងបច្ចេកវិទ្យា AI ថ្មី ដើម្បីគ្រប់គ្រង អោយបានពេញលេញទៅលើសមត្ថភាពរបស់ Turing។ ក្រាហ្វិកកាតប្រភេទ Quadro ជំនាន់ថ្មីនេះ មានការរចនារូបរាង រួមនឹងការពិសោធន៍ពិតជាក់ស្តែង ជាមួយនឹងការប្រើប្រាស់នូវ Visual Effects ដែលមើលទៅ គឺពិតជាមានល្បឿនលឿន ដែលមិនធ្លាប់មានពីមុនមកនោះទេ។

បច្ចេកវិទ្យាស្នូលសំខាន់ៗ៖ 

រូបភាពពាណិជ្ជកម្ម
no-alternative title

ការធ្វើដំណើរនៃពន្លឺ Ray tracing ៖ មុខងារថ្មីនេះ អាចធ្វើអោយដំណើរនៃការ Render គុណភាពដូចគ្នាទៅនឹងរោងកុនក្នុងកម្រិត Real-Time តាមរយៈការប្រើប្រាស់នូវ Ray Tracing APIs របស់ Turing ដូចជា NVIDIA OptiX, Microsoft DXR និង Vulkan។ វាបានបង្ហាញពីសមត្ថភាពនៅក្នុងការ Render ទៅលើរូបភាពនៅក្នុង Real-Time ជាមួយនឹងការផ្តល់នូវ Shadows ដ៏ត្រឹមត្រូវបំផុត ការចាំងផ្លាត ដែលធ្វើឱ្យអ្នករចនាម៉ូដអាចធ្វើការបង្កើតនូវ Content ដ៏អស្ចារ្យកាន់តែលឿនជាងមុន។

បច្ចេកវិទ្យា AI-Accelerated Features ៖ មុខងារថ្មីនេះ អាចអោយអ្នកប្រើប្រាស់ភ្ជាប់ទំនាក់ទំនងជាមួយនឹង NGX SDK ថ្មីក្នុងការបញ្ចូលនូវសមត្ថភាពនៃ AI ទៅក្នុងកម្មវិធី visual applications ។ វាជួយបង្កើនល្បឿនទៅលើភាពច្នៃប្រឌិតសម្រាប់សិល្បករ និងអ្នករចនាជាច្រើនក្នុងការចំណេញពេលវេលា និងធនធានតាមរយៈការរៀបចំដ៏ឆ្លាតវៃទៅលើរូបភាព ស្វ័យប្រវត្តិកម្មនៃការងារ និងការបង្កើនទៅលើប្រសិទ្ធិភាពនៃដំណើរការប្រតិបត្តិនេះ។

ការបង្កើនល្បឿនលឿន Simulation៖ មុខងារថ្មីនេះ គឺអាចជួយបង្កើនកម្រិតព័ណ៍ថ្មីសម្រាប់ Turing នៅក្នុងការដាក់ស្រមោលទៅលើកម្មវិធីជាច្រើនដូចជាការប្រើប្រាស់នូវ variable-rate shading, texture-space shading និង multi-view rendering។ មុខងារទាំងនេះ អនុញ្ញាតឱ្យធ្វើការបង្កើតនូវ Visuals កាន់តែច្បាស់ និងងាយស្រួលជាងមុនជាមួយនឹងការពង្រឹងទៅលើឈុតឆាក និងការពង្រឹងទៅលើមុខងារ VR ថែមទៀត។

ការប្រើប្រាស់មុខងារ SIMULATION ៖ មុខងារថ្មីនេះអាចផ្តល់នូវភាពងាយស្រួលនៅក្នុងការប្រើប្រាស់នូវ Visuals ដែលអាចបង្ហាចេញនូវលទ្ធផលល្អ គឺមិនត្រឹមតែអស្ចារ្យនោះទេ ប៉ុន្តែថែមទាំងមានភាពអស្ចារ្យជាមួយនឹងការប្រើប្រាស់នូវ Turing CUDA cores និង APIs ដូចជា NVIDIA’s PhysX, FleX និង CUDA 10។ ម្យ៉ាងទៀត មុខងារនេះ អាចធ្វើការដំណើរការនៅលើ Real-Time Objects មានភាពត្រឹមត្រូវទៅលើចលនានៃហ្គេម រួមជាមួយនឹងការប្រើប្រាស់នូវ Virtual និង Effects ជាច្រើនទៀត។

មុខងារ Asset Interchange ៖ មុខងារមួយ គឺអាចទ្រទ្រង់នៅក្នុងស្តង់ដារនៃឧស្សាហកម្មជាច្រើនដូចជា Universal Scene Description (USD) ចេញពី Pixar និង open-source NVIDIA Material Definition Language (MDL) ក្នុងការផ្តល់នូវប្រសិទ្ធិភាពរវាងកម្មវិធី Applications និងផលិតភាពសម្រាប់អ្នករចនា និងអ្នកសិល្បៈផងដែរ៕

 

 

 

 

 

 

 

 

 

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន