no-alternative title

vivo X23 រ៉េមទំហំ 10GB នឹងបង្ហាញខ្លួននៅថ្ងៃទី 20 ខែសីហាខាងមុខនេះ ភ្ជាប់ជាមួយនឹងជំនួយការឆ្លាតវៃ Jovi Voice Assistant

អ្នកសរសេប្លុកបច្ចេកវិទ្យាដ៏ល្បីល្បាញម្នាក់ មកពីប្រទេសចិន បានធ្វើការចែករំលែកនូវរូបភាព Screenshot នៃការសន្ទនាជាមួយនឹងជំនួយការឆ្លាតវៃ Jovi voice assistant នៅលើស្មាតហ្វូនស៊េរីថ្មី vivo NEX ។ សម្រាប់ការសន្ទនានេះទម្លាយថា ក្រុមហ៊ុនបច្ចេកវិទ្យា vivo នឹងប្រកាសបង្ហាញនូវស្មាតហ្វូន vivo X23 នៅថ្ងៃទី 20 ខែសីហាខាងមុខនេះ។ នៅក្នុងរូបភាពខាងក្រោមនេះ អ្នកទម្លាយរបស់ចិននេះ បានសួរពីរសំណួរទៅកាន់ជំនួយការ Jovi។ សំណួរទីមួយ បាននិយាយថា តើវាអាចដឹងអំពីអ្វីគ្រប់យ៉ាងរបស់ស្មាតផលិតផលស៊េរីថ្មីរបស់ក្រុមហ៊ុន vivo។ 

ជំនួយការ Jovi នេះ អាចធ្វើការឆ្លើយតបទៅនឹងសំណួរដែលគាត់សួរអំពីស្មាតហ្វូន vivo X23 ។ អ្នកសរសេរប្លុកបច្ចេកវិទ្យានេះបន្ទាប់មកក៏សួរអំពីកាលបរិច្ឆេទនៃការសម្ភោធន៍ស្មាតហ្វូន vivo X23 ហើយវាក៏ឆ្លើយថា នៅថ្ងៃទី 20 ខែសីហានេះ នឹងមានអ្វីដែលអស្ចារ្យកើតឡើង។ ទោះបីជាស្មាតហ្វូន Vivo នៅមិនទាន់បញ្ចេញនូវព័ត៌មានរបស់ស្មាតហ្វូនស៊េរីថ្មី vivo X23 នេះក៏ដោយ ប៉ុន្តែជំនួយការឆ្លាតវៃ Jovi assistant ក៏ធ្វើការទម្លាយនូវកាលបរិច្ឆេទរបស់ស្មាតហ្វូននេះផងដែរ។ វាហាក់ដូចជា ក្រុមហ៊ុននេះប្រហែលជាបោះបង់ចោលនូវឈ្មោះស្មាតហ្វូន X22 សម្រាប់ស្មាតហ្វូនត្រកូល X Series ហើយពេលនេះវាហាក់ដូចជាក្រុមហ៊ុនត្រៀមសម្ភោធន៍ស្មាតហ្វូន X23 ផងដែរ។

រូបភាពពាណិជ្ជកម្ម
no-alternative title

ថ្មីៗនេះ ក្រុមហ៊ុន OPPO ដែលជាបងប្អូនរបស់ក្រុមហ៊ុន vivo នោះក៏ប្រកាសបង្ហាញនូវស្មាតហ្វូន OPPO R17។ ដូចនេះវាពិតជាអាចទៅរួចដែលវាមានការប្រកាសបង្ហាញនូវស្មាតហ្វូន vivo X23 នឹងធ្វើឡើងនៅក្នុងពេលឆាប់ៗនេះ។ សម្រាប់លក្ខណៈសម្បត្តិរបស់ស្មាតហ្វូន vivo X23 នៅមិនទាន់បញ្ចេញនៅឡើយទេ។ ស្មាតហ្វូននេះមានការរចនារូបរាងស្រដៀងគ្នាទៅនឹងស្មាតហ្វូន R17 ។ ស្មាតហ្វូន vivo X23 នឹងបង្ហាញខ្លួនជាមួយនឹងពីរម៉ូដែលប្រើប្រាស់បន្ទះឈីប Snapdragon 670 និង Snapdragon 710 ។

ស្មាតហ្វូននេះ អាចក្លាយជាស្មាតហ្វូនដំបូងបំផុត ដែលមានរ៉េមទំហំ 10GB ហើយវាក៏មានម៉ូដែលប្រើប្រាស់នូវរ៉េមទំហំ 6GB+4GB ផងដែរ។ នៅក្នុងក៏មានការទម្លាយថា ក្រុមហ៊ុន vivo អាចនឹងក្លាយជាក្រុមហ៊ុនបច្ចេកវិទ្យាដំបូងគេបំផុតដែលប្រកាសបង្ហាញស្មាតហ្វូនដែលមានរ៉េមទំហំ 10GB ។ ស្មាតហ្វូនជំនាន់មុនរបស់វាប្រើប្រាស់នូវបច្ចេកវិទ្យាស្កេនក្រយ៉ៅដៃក្រោមអេក្រង់ in-display fingerprint scanner ។ កាលពីពេលមុននេះ ក្រុមហ៊ុន vivo ក៏ប្រកាសបង្ហាញម៉ូដែលពីរស៊េរីគឺ V1809A និង V1809T ដែលទទួលស្គាល់ពី 3C នៅក្នុងប្រទេសចិន។ ស្មាតហ្វូននេះក៏ទ្រទ្រង់នូវបច្ចេកវិទ្យា 22.5W fast charging ផងដែរ៕

 

 

 

 

 

 

 

 

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន