no-alternative title

Nokia ត្រឡប់មកវិញជាមួយនឹងភាពខ្លាំង តាមរយៈនៃការឈ្នះពាននូវរង្វាន់ EISA Award 2018 សម្រាប់ស្មាតហ្វូន Nokia 7 Plus

បើរំលឹកទៅអតិតកាលបន្តិចដោយកាលពីជាង 10 ឆ្នាំមុនទូរស័ព្ទម៉ាក Nokia របស់ប្រទេសហ្វាំងឡង់ គឺពិតជាមានភាពល្បីល្បាញខ្លាំងមែនទែនគឺនាំមុខគេក្នុងទីផ្សារទូរស័ព្ទលើពិភពលោក និងជាម៉ាកទូរស័ព្ទដែលមនុស្សនៅជុំវិញពិភពលោក មានការពេញនិយមប្រើប្រាស់ខ្លាំងបំផុតផងដែរ។ ដោយកាលនោះទូរស័ព្ទម៉ាកនេះបានប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Nokia Symbian OS និងក្រោយមកទៀត Nokia បានសហការជាមួយក្រុមហ៊ុន Microsoft ក្នុងការប្រើប្រាស់ប្រិតបត្តិការ Windows Phone នៅលើស្មាតហ្វូនរបស់ខ្លួន។ 

ប៉ុន្តែមួយរយៈក្រោយមកនៅពេលវត្តមានទូរស័ព្ទរបស់ក្រុមហ៊ុន Apple ម៉ាក iPhone ដែលដំណើរការដោយប្រតិបត្តិការ iOS និងទូរស័ព្ទដំណើរការដោយប្រត្តិបត្តិការ Google Android OS បានបង្ហាញវត្តមានលើកទីផ្សារគឺបានធ្វើអោយម៉ាកទូរស័ព្ទ Nokia ដែលដើរដោយប្រតិបត្តិការ Windows Phone បានថយចុះប្រជាប្រិយភាពជាបន្តបន្ទាប់ពីមួយឆ្នាំទៅមួយឆ្នាំរហូតបាត់មុខចេញពីទីផ្សារស្មាតហ្វូន។ កាលពីកំឡុងឆ្នាំ 2016 ក្រុមហ៊ុន HMD Global Oy របស់ហ្វាំងឡង់ បានចចារទិញសិទ្ធកាន់កាប់លើម៉ាកស្មាតហ្វូន Nokia ពីក្រុមហ៊ុន Microsoft និងមានដឹកដៃស្មាតហ្វូនម៉ាក Nokia មកកាន់ទីផ្សារជាថ្មីឡើងវិញ ដោយបានសហការជាមួយក្រុមហ៊ុន Google នៅក្នុងការប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android OS នៅលើទូរស័ព្ទ Nokia វិញម្តង។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

គិតត្រឹមដើមឆ្នាំ 2017 ស្មាតហ្វូនម៉ាក Nokia បានត្រឡប់មកវិញ ដោយដំណើរការជាមួយនឹង Android ចំនួនបីស៊េរី នឹងបានបង្ហាញខ្លួនឡើងលើទីផ្សារផ្លូវការណ៍រួមមាន Nokia 3, Nokia 5 និង Nokia 6 ហើយក៏មានម៉ូដែលថ្មីៗជាបន្តបន្ទាប់ទៀតត្រូវបាន HMD ប្រកាសចេញ។ Nokia 7 Plus គឺម៉ូដែលថ្មីមួយដែលបង្ហាញខ្លួននៅដើមឆ្នាំ 2018 នេះ។ ស្មាតហ្វូនមួយនេះ ទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់អ្នកប្រើប្រាស់ព្រោះថាវាមានការរចនារូបរាងដ៏ប្រណិតជាមួយកញ្ចក់អេក្រង់ទូលាយទំហំ 6.0 អ៊ីង បំពាក់នូវប្រព័ន្ធកាមេរ៉ាថតរូបខាងក្រោយពីរគ្រាប់, មានទ្រនាប់ស្កែនក្រយ៉ៅម្រាមដៃនៅខាងក្រោយ, កំលាំងម៉ាស៊ីនខ្លាំងល្មមប្រើការជាមួយបន្ទះឈីប Snapdragon 660, ដំណើរការដោយ Android 8.1 Oreo និងមានថ្មធំកំលាំង 3,800mAh ដែលមានសមត្ថភាពកាន់ថាមពលប្រើប្រាស់បានយូរជាដើម។

ថ្មីៗនេះទៀតសោធស្មាតហ្វូន Nokia 7 Plus ទើបតែឈ្នះបានពានរង្វាន់ EISA Awards ជាស្មាតហ្វូនធុនកណ្តាលដែលល្អសម្រាប់ប្រើប្រាស់ប្រចាំឆ្នាំដោយបានផ្តល់ដោយគណៈកម្មាធិការនៃស្ថាប័ន EISA (Expert Imaging and Sound Association )។ គណៈកម្មាធិការនៃស្ថាប័នមួយនេះបានសម្រេចផ្តល់ពានរង្វាន់អោយដល់ទូរស័ព្ទ Nokia 7 Plus ដោយផ្អែកទៅលើចំនុចពិសេសៗមួយចំនួនរបស់ស្មាតហ្វូនមួយនេះមានដូចជាការរចនារូបរាងមានភាពប្រណិត, ប្រព័ន្ធកាមេរ៉ាថតរូបល្អទាំងមុខ និងក្រោយ,  សមត្ថភាពប្រើការបានរលូន, ប្រព័ន្ធស្រូបសំឡេងថតរូបដ៏អស្ចារ្យ និងមានថ្មកាន់ថាមពលប្រើប្រាស់ទូទៅបាន 2 ថ្ងៃ។ល។ 

សូមរំលឹកថា៖ HMD បានប្រកាសកាលពីព្រឹត្តិការណ៍ MWC នាដើមឆ្នាំ 2018 នេះថា Nokia 7 Plus ស្ថិតក្នុងចំនោមស្មាតហ្វូនពីរទៅបីម៉ូដែលរបស់ខ្លូនដែលត្រៀមដាក់ឲ្យធ្វើបច្ចុប្បន្នភាពឡើងទៅកាន់ប្រព័ន្ធប្រត្តិបត្តិការ Android ជំនាន់ថ្មីចុងក្រោយក្នុងកំនែ Beta គឺ Android 9.0 Pie Beta៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន