no-alternative title

អនុរដ្ឋមន្រ្តីទូរគមនាគមន៍វៀតណាម៖ “វៀតណាម គឺជាប្រទេសមានសក្តានុពលបំផុតលើវិស័យបច្ចេកវិទ្យាព័ត៌មានវិទ្យា និងទូរគមនាគមន៍”

ថ្មីៗនេះ លោក ផាន់ តាំ ដែលជាអនុរដ្ឋមន្រ្តីក្រសួងព័ត៌មានវៀតណាម និងទំនាក់ទំនង (MIC) បានថ្លែងសុន្ទរកថា នៅក្នុងអំឡុងពេលកិច្ចប្រជុំជាមួយនឹងលោកអគ្គនាយកកាសែត Digitimes បាននអោយដឹងថា “បច្ចុប្បន្នប្រទេសវៀតណាមមានប្រជាជនជិត 100 លាននាក់ ដែលប្រជាជនចំនួនជាង 70 លាននាក់ គឺជាអ្នកប្រើទូរស័ព្ទ និងជាអ្នកប្រើអ៊ិនធឺណិត ដែលជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការអភិវឌ្ឍស្ថេរភាពនៃប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍ (ICT) ក្នុងប្រទេស។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

យោងតាមស្ថិតិរបស់ MIC បានបង្ហាញថា ផលិតកម្មឧស្សាហកម្ម ICT របស់វៀតណាម មានចំនួនទឹកប្រាក់សរុប 91,59 ពាន់លានដុល្លារអាមេរិកនៅក្នុងឆ្នាំ 2017 ដោយបានកើនឡើង 35,3% ពី 67,69 ពាន់លានដុល្លារនៅក្នុងឆ្នាំ 2016 ជាមួយនឹងចំនួនកំណើនដែលបង្ហាញពីការរីកចម្រើននៃឧស្សាហកម្មអេឡិចត្រូនិករបស់ប្រទេស។ ផលិត ផល គ្រឿងអេឡិចត្រូនិចរបស់ក្រុមហ៊ុនអេឡិចត្រូនិក Samsung នៅក្នុងប្រទេសវៀតណាម គឺជាប្រភពដ៏សំខាន់នៃការនាំចេញរបស់ ICT ក្នុងប្រទេសវៀតណាម ប៉ុន្តែក្រុមហ៊ុននេះ ទើបតែដាក់បង្ហាញរោងចក្ររបស់ខ្លួននៅក្នុងប្រទេសឥណ្ឌាហើយក៏ទំនងជាប្រឈមនឹងការប្រកួតប្រជែងកាន់តែខ្លាំងផងដែរ។ 

 

ពេលនេះ ឧស្សាហកម្មអេឡិចត្រូនិក របស់វៀតណាម គឺពឹងផ្អែកយ៉ាងខ្លាំងទៅលើការនាំចេញ និងការរួមចំណែក របស់ក្រុមហ៊ុន Samsung។ ដូច្នេះហើយ MIC សង្ឃឹមថា នឹងមានការវិនិយោគបន្ថែមទៀតក្នុងការអភិវឌ្ឍបច្ចេកវិទ្យា IC និងប្រព័ន្ធបច្ចេកវិទ្យា 5G ដើម្បីបង្កើនភាពចម្រុះនៃឧស្សាហកម្មហើយក៏បង្ហាញពីកង្វល់ដ៏ធំធេងអំពីថាតើកម្មវិធីទីក្រុងទំនើបអាចនាំមកនូវឱកាសកាន់តែច្រើនសម្រាប់ឧស្សាហកម្មក្នុងស្រុកដែរ ឬយ៉ាងណា។ លោក ផាន តាំ បានសង្កត់ធ្ងន់ថា “ប្រទេសវៀតណាមមិនអាចអភិវឌ្ឍន៍មូលដ្ឋានរឹងមាំនៅលើទីផ្សារបានទេ ប្រសិនបើបច្ចេកវិទ្យារបស់ខ្លួនបរាជ័យក្នុងការបំពេញតាមស្តង់ដារលើឆាកទីផ្សារអន្តរជាតិ”។ 

 

MIC បានប៉ាន់ស្មានថា តម្លៃផលិតកម្មប្រចាំឆ្នាំនៃឧស្សាហកម្មផលិត Software របស់វៀតណាម នឹងមានចំនួន 3,8 ពាន់លានដុល្លារសម្រាប់ឆ្នាំ 2017 កើនឡើង 24% ពីឆ្នាំ 2016។ ក្នុងនោះការប្រើប្រាស់កម្មវិធីរបស់ ICT សម្រាប់សាលាបឋមសិក្សាមានចំនួនប្រមាណ 60% និង 80% សម្រាប់ថ្នាក់សិក្សានៅវិទ្យាល័យ ដែលបានផ្តល់កុំព្យូទ័រ និងបង្រៀនតាមប្រព័ន្ធអ៊ិនធ័រណេត។ 

 

ចំពោះកម្មវិធីធនាគារពាណិជ្ជទាំងអស់ បានផ្តល់សេវាទូទាត់តាមប្រព័ន្ធអេឡិចត្រូនិច គឺមានចំនួនប្រមាណជា 96% នៃប្រតិបត្តិការហិរញ្ញវត្ថុ និងអត្រាការប្រាក់ធនាគារចល័តមាន 34,5% ខណៈពេលដែលសហគ្រាសមានរហូតដល់ 99% អាចបង់ពន្ធតាមបណ្តាញអេឡិចត្រូនិច។ឧស្សាហកម្មសេវាកម្មព័ត៌មានវៀតណាមបានរក្សាកំណើននៃការនាំចេញប្រចាំឆ្នាំខ្ពស់ចាប់ពី 30% ទៅ 40% ក្នុងអំឡុងឆ្នាំ 2013 ដល់ 2017 ស្របពេលដែលមានបំណងផ្តល់ជូនសេវាកម្ម BPO សម្រាប់កម្មវិធី software ជាមួយនឹងប្រទេសជប៉ុនដែលជាអ្នកនាំចេញ និងអ្នកទទួលសេវាកម្មធំបំផុត។ 

 

បច្ចុប្បន្ននេះ ប្រទេសវៀតណាម គឺជាអ្នកផ្គត់ផ្គង់សេវាកម្មព័ត៌មានធំបំផុតទី 2 របស់ជប៉ុន និងជាដៃគូដ៏ល្អបំផុតសម្រាប់សហគ្រាសជប៉ុន។ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ប្រទេសវៀតណាម បានចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍន៍វិស័យហ្គេមឌីជីថល និងល្បែងស៊ីសងដោយតម្លៃផលិតកម្មឆ្នាំ 2017 កើនឡើង 8% ស្មើនឹង 800 លានដុល្លារអាមេរិក និងកើនឡើង 27% ដល់ 370 លានដុល្លារអាមេរិក។  បច្ចុប្បន្នប្រទេសវៀតណាម មានសាកលវិទ្យាល័យ និងមហាវិទ្យាល័យសរុបចំនួន 250 ដែលអាចជួយលើកកម្ពស់បុគ្គលិករបស់ ICT ជាង 50.000 នាក់ក្នុងមួយឆ្នាំ។ 

 

ហើយវិស័យ ICT របស់ប្រទេសនេះ បច្ចុប្បន្ន គឺមាននិយោជិកប្រហែលជា 9 សែននាក់ហើយចំនួននេះ ដែលមានការកើនឡើងពី 7% ទៅ 10% ក្នុងមួយឆ្នាំ។ ស្ថិតិខាងលើ បានបង្ហាញថា ប្រាក់ខែប្រចាំខែសម្រាប់បុគ្គលិក ICT នៅវៀតណាមមានចំនួនជាមធ្យម 288 ដុល្លារអាមេរិក ហើយប្រាក់ចំណូលប្រចាំឆ្នាំជាមធ្យម 7000 ដុល្លារអាមេរិក។ វៀតណាម នឹងបន្តសហការជាមួយប្រទេសក្រៅ ដើម្បីជម្រុញក្នុងការបណ្តុះបណ្តាលលើជំនាញ ICT ដើម្បីផ្តល់ឱ្យក្មេងជំនាន់ក្រោយក្នុងប្រទេសរបស់ខ្លួនទទួលបានការអភិវឌ្ឍបច្ចេកវិទ្យា និងឧស្សាហកម្មចុងក្រោយបំផុត៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន