no-alternative title

Mercedes ត្រៀមបង្ហាញវត្តមានរថយន្តស៊េរី A-Class ជំនាន់ថ្មី ដែលមានរាងស្អាត ហើយនិងមានកម្លាំង 300 សេះ

Mercedes-AMG បានត្រៀមខ្លួនក្នុងការបង្ហាញវត្តមានរថយន្តស៊េរី A-Class ដ៏ថ្មីស្រឡាងរបស់ខ្លួនជាមួយនឹងម៉ាក A35 4MATIC ដែលជារថយន្ត Hatch ស៊េរីថ្មីដ៏ស្រស់ស្អាតប្រើប្រាស់នូវម៉ាស៊ីន 2.0-liter four-cylinder turbo ដែលមានកម្លាំងដល់ទៅ 306 សេះ និងកម្លាំងរមួល 295 lb-ft ចង្កឹះលេខ 7 វគ្គ រួមជាមួយនិងប្រព័ន្ធ 4Matic all-wheel-drive system ផងដែរ។

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្រុមហ៊ុន Mercedes បាននិយាយថា ការតម្លើងម៉ាស៊ីននេះ នឹងធ្វើអោយរថយន្ត A35 ចាប់ផ្តើមចេញពី 0-62mph នៅក្នុងល្បឿន 4.7 វិនាទី និងការបង្កើនល្បឿនដល់ទៅ 155mph។  បើក្រឡេកមើលទៅលើម៉ាស៊ីនរបស់រថយន្តនេះគឺពិតជាមិនធម្មតានោះទេ ពិសេស គឺឥទ្ធិពលនៃហ្វាំងរបស់វាតែម្តង។ រថយន្តនេះ ក៏មានប្រើប្រាស់នូវប្រព័ន្ធ AMG Ride Control suspension ជាមួយនឹងអាលុយមីញ៉ូមស្រាលថែមទៀតផង។

នៅលើរថយន្តនេះ គឺមានការ Upgrade ទៅលើប្រព័ន្ធចង្កូតរបស់វារួមជាមួយនឹង AMG exhaust និងប្រព័ន្ធ “Slippery” driving mode ដែលជួយការពាររថយន្តនេះ នៅពេលដែលមានស្ថានភាពរអិលតាមរយៈការកាត់បន្ថយទៅលើថាមពល និងការបង្កើនទៅលើកម្លាំងរមួលថែមទៀត ក្នុងនោះ ក៏មានការផ្លាស់ប្តូរជាច្រើនទៀតនៅផ្នែកខាងមុខ និងការដំណើរការនូវប្រព័ន្ធ ECO start/stop system។

បើសិនធ្វើការធៀបជាមួយនឹងរថយន្ត A-Class ម៉ូដែលផ្សេង ឃើញថា រថយន្ត A35 ស៊េរីថ្មីនេះ គឺមានលក្ខណៈពិសេសផ្សេងគ្នាដោយសារតែវាមានប្រើប្រាស់នូវកង់រថយន្តទំហំ 18-inch lightweight alloy wheels។ រថយន្ត Mercedes-AMG A35 នឹងបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍តាំងពិពរណ៍ Paris Auto Show នៅសប្តាហ៍ក្រោយនេះ ហើយការចែកចាយសម្រាប់អតិថិជន គឺចាប់ផ្តើមពីខែមករា ឆ្នាំ 2019 ខាងមុខនេះ។ រថយន្ត Hatch ស៊េរីថ្មីនេះ នៅមិនទាន់ដាក់អោយដំណើរការនៅក្នុងសហរដ្ឋអាមេរិកនៅឡើយទេ ប៉ុន្តែរថយន្ត A35 នេះ គឺផ្អែកទៅលើរថយន្ត A-Class Sedan ដែលដាក់លក់សម្រាប់អតិថិជននៅក្នុងសហរដ្ឋអាមេរិចរួចហើយនោះ៕

 

 

 

 

 

 

 

 

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន