no-alternative title

iPad Pro ជំនាន់ថ្មី 2018 ទំនងជាបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍របស់ Apple ដែលនឹងប្រារព្ធនៅថ្ងៃទី 30 តុលានេះ

នៅថ្ងៃទី 30 ខែតុលានេះ នឹងមានព្រឹត្តិការណ៍ដ៏ធំមួយទៀតរបស់ក្រុមហ៊ុន Apple ដែលនឹងមានធ្វើការបង្ហាញនូវផលិតផលថ្មីបំផុតរបស់ខ្លួននៅក្នុង Brooklyn នៃទីក្រុងញ៉ូវយ៉ក។ ព្រឹត្តិការណ៍នេះ ត្រូវបានគេរំពឹងថា នឹងប្រកាសចេញនូវ iPad Pro ស៊េរីថ្មីជាមួយនឹងពាក្យមួយឃ្លានិយាយថា “នឹងមានអ្វីកាន់តែច្រើននៅក្នុងការបង្កើតនេះ!” iPad Pro គឺស្ថិតនៅចំណុចកំពូលក្នុងបញ្ជីនៃផលិតផលដែលយើងបានរំពឹងទុកនេះ។ ប្រភពខាងលើនេះ បញ្ជាក់ថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple ទំនងជាខ្ចីនូវមុខងារសំខាន់ៗជាច្រើនចេញពីស្មាតហ្វូន iPhone XS និង iPhone XS Max ដូចជាគែមព័ទ្ធអេក្រង់របស់ថេប្លេតនេះកាន់តែស្តើងបំផុត។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

បច្ចេកវិទ្យា Face ID ក៏ត្រូវគេរំពឹងថា នឹងបំពាក់នៅលើថេប្លេតនេះផងដែរ ហើយក៏នឹងមានប្រើប្រាស់នូវកាមេរ៉ា TrueDepth ដែលធ្លាប់ប្រើប្រាស់នៅលើ iPhone 2018 របស់ក្រុមហ៊ុន Apple។ សម្រាប់ការផ្លាស់ប្តូរជាច្រើនទៀត មានដូចជាការប្រើប្រាស់បន្ទះឈីបដំណើរការលឿន និងការបន្ថែមនូវម៉េមូរីកាន់តែធំជាងមុន ស្របពេលដែលក្រុមហ៊ុនបច្ចេកវិទ្យា Apple ចង់អោយ iPad Pro នេះ គឺជាជម្រើសមួយបន្ទាប់ពីកុំព្យូទ័រយួរដៃ។ ទន្ទឹមនឹងនេះ ផងដែរ មុខងារនៃ Apple Pencil ក៏នឹងដំណើរការនៅលើថេប្លេតនេះផងដែរ។

ក្រុមហ៊ុន Apple បញ្ជាក់ថា iPad Pro នេះប្រហែលជាមិនមែនជាឧបករណ៍តែមួយគត់ ដែលបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍នេះនោះទេ។ ក្រុមហ៊ុននេះ ក៏ប្រហែលជាមានការ Updates ទៅលើកុំព្យូទ័រ Mac ផងដែរ ដែលរឿងនេះ មានពាក្យចចាម អារ៉ាមជាច្រើនខែមកហើយ ដោយបាននិយាយថា ផលិតផលនេះ ប្រហែលជាមានការជំនួសដោយកុំព្យូទ័រ MacBook Air វិញ។ នេះគឺជាប្រធានបទនៃកិច្ចពិភាក្សាមួយនេះ ដែលនិយាយអំពីពេលវេលា និងយុទ្ធសាស្រ្តជាច្រើនទៀត។ ក្រុមហ៊ុន Apple នឹងធ្វើការផលិតទៅលើកុំព្យូទ័រទំហំ 13-inch version របស់ 12-inch MacBook ដែលមានគែមព័ទ្ធអេក្រង់ស្តើង ហើយវាក៏ទំនងជាប្រើប្រាស់នូវអេក្រង់ប្រភេទ Retina display panel ផងដែរ។

បើពិនិត្យមើលកុំព្យូទ័រ Desktop វិញនោះ Mac Mini គឺលែងមានការអាប់ដេតទៀតហើយ ដោយប្រហែលជាគ្រាន់តែធ្វើការផ្លាស់ប្តូរជាមួយនឹងការប្រើប្រាស់នូវ USB Type-C និង Thunderbolt 3 តែប៉ុណ្ណោះ។ ក្នុងនោះ ក៏មានផលិតផលជាច្រើនទៀតដូចជា AirPods ជំនាន់ទី 2 របស់ក្រុមហ៊ុន Apple ដែលត្រូវគេជឿជាក់ថានឹងប្រើប្រាស់នូវការបញ្ជូលថាមពលថ្ម Wireless ផងដែរ។ សម្រាប់ Apple AirPower គឺបរាជ័យដោយមិនបានប្រើប្រាស់ជាមួយនឹង iPhone សម្រាប់ឆ្នាំ 2018 នេះទេ។ យើងនឹងដឹងកាន់តែច្បាស់នៅថ្ងៃទី 30 ខែតុលានេះនៅក្នុងទីក្រុងញ៉ូវយ៉កនៅវេលាម៉ោង 10 ព្រឹកនេះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន