no-alternative title

ផលិតផលជាច្រើនរបស់ LG Electronics ទទួលបាននូវពានរង្វាន់លើភាពច្នៃប្រឌិត Innovation Awards CES 2019

សមាគមបច្ចេកវិទ្យានៃអ្នកប្រើប្រាស់ The Consumer Technology Association ហៅកាត់ថា CTA បានទទួលស្គាល់ថាក្រុមហ៊ុន LG Electronics គឺជាក្រុមហ៊ុន ដែលតែងតែបង្ហាញពីរបកគំហើញថ្មីជាមួយនឹងការច្នៃប្រឌិតថ្មីក្នុងវិស័យបច្ចេកវិទ្យា និងការរចនាថ្មីក្នុងវិស័យនៃឧបករណ៍ប្រើប្រាស់។ ហើយពេលនេះក្រុមហ៊ុន LG ត្រូវបានគេដឹងថាទើបទទួលបានពានរង្វាន់លើភាពច្នៃប្រឌិតល្អបំផុត “CES 2019 Innovation Awards” និងពានកិត្តិយសជាច្រើនទៀតសម្រាប់ស្មាតហ្វូន ឧបករណ៍អេឡិចត្រូនិក ទូរទស្សន៍ស្មាតធីវី LG OLED TVs ឧបករណ៍បំពងសំឡេង Soundbar និងគ្រឿងបរិក្ខាប្រើប្រាស់ក្នុងផ្ទះជាច្រើនទៀត ដែលនឹងបង្ហាញក្នុងព្រឹត្តិការណ៍តាំងពិពណ៌ផលិតផលបច្ចេកវិទ្យានៃអ្នកប្រើប្រាស់ឆ្នាំ 2019 (CES2019)។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្រុមហ៊ុន LG ទទួលបានពានរង្វាន់ CES Innovation Awards នេះរយះពេល 7 ឆ្នាំជាប់ៗគ្នាសម្រាប់ស្មាតហ្វូន ទូរទស្សន៍ស្មាតធីវី និងគ្រឿងប្រើប្រាស់ក្នុងផ្ទះដែលជាផលិតផលបច្ចេកវិទ្យាដែលមានការច្នៃប្រឌិតថ្មីបំផុតដែលក្រុមហ៊ុនបានពាំនាំទៅដាក់តាំងបង្ហាញនៅក្នុងកម្មវិធីពិពណ៌ផលិតផលបច្ចេកវិទ្យាប្រចាំឆ្នាំ (CES)។ បន្ថែមពីនេះ LG ក៏ទទួលបានពានកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុត “CES Best of Innovation Awards” ដែលផ្តល់អោយដោយស្ថាប័ន CTA ដែលជាពានរង្វាន់ល្អបំផុតសម្រាប់ការច្នៃប្រឌិតលើស្មាតហ្វូន LG V40 ThinQ និងផលិតផលបំពងសំឡេងថ្មី (Soundbar) ដែលនឹងត្រូវដាក់បង្ហាញនៅឆ្នាំ 2019 ក្នុងព្រឹតិ្តការណ៍ CES2019។ 

សម្រាប់សមទ្ធិផលជាច្រើនទៀតរបស់ LG  ដែលទទួលបានពានរង្វាន់  CES 2019 Innovation Award មានដូចជាទូរស័ព្ទស្មាតហ្វូន LG V40ThinQ, LG G7 ThinQ និងនាឡិកាដៃឆ្លាតវៃ LG Watch W7។ ក្រៅពីនេះនៅមានផលិតមួយចំនួនទៀតដែលឈ្នះពាន CES 2019 Innovation Award នេះដែររួមមានម៉ាស៊ីនបោកគក់ដ៏ទំនើបស៊េរីថ្មី, ទូរទស្សន៍ស្មាតធីវី OLED TVs ស៊េរីថ្មី, ឧបករណ៍បំពងសំឡេង Sound System, ម៉ាស៊ីនកុំព្យូទ័រ និងផលិតផលជាច្រើនទៀតដែលក្រុមហ៊ុននឹងនាំទៅដាក់តាំងបង្ហាញក្នុងព្រឹតិ្តការណ៍ CES2019។ គួរបញ្ជាក់ផលដែរថាពានរង្វាន់ CES Innovation Awards នេះត្រូវបានរៀបចំឡើងដោយស្ថាប័ន CTA ដែលគាំទ្រដោយសមាគមន៍ Industrial Designers Society of America សម្រាប់ផ្តល់ជូនដល់ផលិតផលបច្ចេកវិទ្យាទាំងឡាយណាដែលបង្កើតឡើងថ្មីជាមួយគំនិតច្នៃប្រឌិតខ្ពស់ និងការរចនាប្រកបដោយភាពល្អឥតខ្ជោះ។ 

ពានរង្វាន់នេះត្រូវបានជ្រើសរើសជារៀងរាល់ឆ្នាំដោយក្រុមអ្នករចនាម៉ូដ ក្រុមវិស្វករអេឡិចត្រូនិច និងអ្នកសារព័ត៌មានដែលជាអ្នកសន្មត់ក្នុងការវាយតម្លៃទៅលើលក្ខណៈវិនិច្ឆ័យជាច្រើនដូចជាការកំណត់តម្លៃចំពោះអ្នកប្រើប្រាស់ សោភ័ណ្ឌភាពនៃការរចនា មានភាពច្នៃប្រឌិតខ្ពស់ មានគុណភាពខ្ពស់សម្រាប់ប្រើប្រាស់ និងបង្ហាញពីការចូលរួមចំណែកដល់គុណភាពនៃការរស់នៅប្រចាំថ្ងៃរបស់អ្នកប្រើប្រាស់។ ចំពោះបញ្ចីផលិតផលដែលទទួលបានពាន់ CES 2019 Innovation Awards រួមទាំងពានរង្វាន់ Best of Innovation Awards ផ្សេងទៀតក្រុមហ៊ុន LG នឹងប្រកាសបង្ហាញនៅក្នុងសន្និសីទសារព័ត៌មានផ្ទាល់របស់ក្រុមហ៊ុននៅក្នុងព្រឹត្តិការណ៍ CES 2019 វេលាម៉ោង 8:00 PST ក្នុងថ្ងៃទី 07 ខែមករា ឆ្នាំ 2019 នៅទីក្រុងឡាវេហ្គាសសហរដ្ឋអាមេរិក៕

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន