no-alternative title

ស្គ្រីនការពារអេក្រង់របស់ Huawei P30 Pro បង្ហាញថាស្មាតហ្វូននេះ មានអេក្រង់ដំណក់ទឹក waterdrop notch display

យោងតាមព័ត៌មានថ្មីៗនេះ ក្រុមហ៊ុន Huawei នឹងបង្ហាញអ្នកស្នងតំណែងរបស់ស្មាតហ្វូនកាមេរ៉ាបីស៊េរីដំបូង Huawei P20 Pro ក្នុងពេលឆាប់ៗនេះ។ ឧបករណ៍ដែលយើងជឿថាជា Huawei P30 Pro ត្រូវបានលេចធ្លាយជាច្រើនដងហើយ មកទល់ពេលនេះ។ P30 Pro ត្រូវបានគេរំពឹងថា នឹងក្លាយជាស្មាតហ្វូនឈានមុខគេមួយ ដែលមានវត្ថុច្នៃប្រឌិតថ្មីៗជាច្រើន។ ឥឡូវនេះ ស្គ្រីនការពារអេក្រង់នៃ P30 Pro ត្រូវបានបង្ហាញនៅលើអនឡាញ អះអាងថា អេក្រង់របស់ស្មាតហ្វូននេះ នឹងមានអេក្រង់ដំណក់ទឹក Waterdrop notch Display។

ស្គ្រីនការពារអេក្រង់ថ្មីនេះ បានលេចធ្លាយនៅក្នុងរបាយការណ៍កាលពីមុន ដែលបង្ហាញថា ក្រុមហ៊ុន Huawei P30 Pro ប្រហែលជាមិនមានបច្ចេកវិទ្យាកាមេរ៉ានៅក្នុងអេក្រង់ទេ  ដែលឥឡូវនេះ វាក្លាយជាស្តង់ដានៃអេក្រង់ស៊េរីថ្មី។ ប្រភពលេចធ្លាយបានអោយដឹងផងដែរថា ការរចនានូវអេក្រង់ដំណក់ទឹក គឺច្បាស់ណាស់ថាមាន។ ការលើកឡើងនេះ ធ្វើឲ្យ Pro P30 អាចមានលក្ខណៈស្រដៀងគ្នាទៅនឹង OnePlus 6T និងទូរស័ព្ទដែលមានអេក្រង់ដំណក់ទឹកផ្សេងៗទៀត។ ជាទូទៅស្គ្រីនការពារអេក្រង់ និងករណីលេចធ្លាយកាន់តែច្រើន និងមានភាពច្បាស់លាស់ នឹងភាពជាក់ស្តែង។ ដោយសារតែអ្នកផលិតស្គ្រីនការពារអេក្រង់ មិនអាចមានលទ្ធភាពក្នុងការរចនាផលិតផល ដោយផ្អែកលើធាតុរចនាខុសនោះទេ។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

លើសពីនេះទៅទៀត របាយការណ៍មុនៗ បានអះអាងថា អេក្រង់ BOE Display ត្រូវបានបំពាក់នៅលើ P30 Pro។ ប្រសិនបើនោះជាករណីពិត ការផ្លាស់ប្តូរ គឺសូម្បីតែអាចធ្វើទៅបាន សម្រាប់ Huawei P30 Pro មានអេក្រង់ OLED ចាប់តាំងពីក្រុមហ៊ុន Samsung គឺជាក្រុមហ៊ុនតែមួយគត់ ដែលមានសិទ្ធិអួតក្នុងការប្រើ ឬផ្គត់ផ្គង់អេក្រង់ Infinity-O OLED។ មិនទាន់មានព័ត៌មានលម្អិតអំពីទូរស័ព្ទ Huawei P30 Pro នៅឡើយទេ។ ទោះជាយ៉ាងណាវាទំនងជាថា ស្មាតហ្វូននេះ អាចភ្ជាប់មកជាមួយកាមេរ៉ា IMX607 ចុងក្រោយបំផុតរបស់ Sony ជាមួយនឹង 38MP CMOS។ ប្រសិនបើវាចេញមកជាការពិត យើងអាចមើលឃើញថា ក្រុមហ៊ុន Huawei នឹងដាក់កាមេរ៉ាបន្ថែមទៀត នៅឆ្នាំក្រោយ ជាមួយនឹង P30 Pro នេះ៕

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន