no-alternative title

បែកធ្លាយរូបភាព Renders របស់ស្មាតហ្វូនស៊េរីថ្មី Huawei P30 Pro ដែលមានអេក្រង់កោង Notch និងការរចនារូបរាងជាមួយអេក្រង់ 4 គ្រាប់

នៅក្នុងរបាយការណ៍ថ្មីៗនេះ បានអះអាងថា ស្មាតហ្វូនស៊េរីថ្មី  Huawei P30 Pro នឹងបង្ហាញខ្លួននៅក្នុងត្រីមាសទី 1 ឆ្នាំ 2019 ខាងមុខនេះហើយវានឹងបំពាក់ជាមួយនឹងកាមេរ៉ា 4 គ្រាប់ថែមទៀតផង។ ពាក្យចចាមអារ៉ាមមួយចំនួន បានអះអាងថា ក្រុមហ៊ុន Huawei ប្រហែលជាប្រើប្រាស់នូវការរចនាអេក្រង់ដែលមានរន្ធប្រហោងនៅលើអេក្រង់ផងដែរ។ ទោះជាយ៉ាងណាក៏ដោយ ពាក្យចចាមអារ៉ាមថ្មីដែលចែករំលែកដោយ Ice Universe បានអះអាងថា ស្មាតហ្វូន P30 Pro  នេះមានមានភ្ជាប់ជាមួយនឹង Notch ដែលមានទំហំវែង ឬប្រភេទតំនក់ទឹកភ្លៀងផងដែរ។

ស្មាតហ្វូនស៊េរីថ្មី Huawei Nova 4 នឹងបង្ហាញខ្លួននៅថ្ងៃទី 17 ខែធ្នូខាងមុខនេះ ហើយស្មាតហ្វូន Honor V20  ក៏ត្រៀមខ្លួនប្រកាសជាផ្លូវការនៅថ្ងៃទី 26 ខែធ្នូខាងមុខនេះផងដែរដែលមានការរចនារូបរាងភ្ជាប់ជាមួយនឹងកាមេរ៉ាក្រោមអេក្រង់។ តាមការបញ្ជាក់របស់អ្នកទម្លាយដ៏ល្បីនេះ ស្មាតហ្វូន  P30 Pro នឹងមានអេក្រង់កោងដែលផលិតដោយក្រុមហ៊ុន BOE របស់ចិន ឬក្រុមហ៊ុន LG របស់ប្រទេសកូរ៉េខាងត្បូងនោះ។ អ្នកទម្លាយព័ត៌មាននេះ បានបញ្ជាក់ថា ក្រុមហ៊ុន Samsung គឺមិនត្រឹមតែជាក្រុមហ៊ុនផលិតអេក្រង់ OLED ប៉ុណ្ណោះទេ ប៉ុន្តែក្រុមហ៊ុននេះ ក៏ផលិតនូវអេក្រង់ដែលមានកាមេរ៉ានៅខាងក្រោមអេក្រង់ដែលគេហៅថា Infinity-O។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

 

រូបភាពជាច្រើននៃសម្បកការពាររបស់ស្មាតហ្វូនស៊េរីថ្មី Huawei P30 Pro ទម្លាយថា ស្មាតហ្វូននេះនឹងមាន Waterdrop Notch ដ៏ស្រស់ស្អាត។ អ្នករចនាម៉ូដដ៏ល្បីឈ្មោះ និងជាអ្នកទម្លាយព័ត៌មានថ្មីៗគឺ  Benjamin Geskin ក៏បញ្ចេញនូវរូបភាព Renders ជាច្រើនដែលផ្អែកទៅលើពាក្យចចាមអារ៉ាមរបស់ស្មាតហ្វូន Huawei P30 Pro នេះ។ រូបភាព Render ទាំងនេះបង្ហាញអំពីការរចនា Waterdrop Notch សម្រាប់អេក្រង់នៃស្មាតហ្វូន P30 Pro។ ផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះ នឹងភ្ជាប់ជាមួយនឹងកាមេរ៉ា Leica ដល់ទៅ 4 គ្រាប់ថែមទៀត។ វាក៏មានភ្ជាប់ជាមួយនឹងភ្លើង Dual-LED Flash ផងដែរ។ 

សម្រាប់ប្រហោងពីរតូចមួយនៅលើភ្លើង LED Flash នេះអាចជា laser និង Autofocus។ ស្មាតហ្វូននេះ នឹងប្រើប្រាស់ពណ៌ Aurora Blue Gradient ដ៏ស្រស់ស្អាត។ ពាក្យចចាមអារ៉ាមកាលពីពេលមុននេះបញ្ជាក់ថា ស្មាតហ្វូននេះនឹងមានសេនស័រ 38MP Sony IMX607 Sensor សម្រាប់ការថតរូបភាពនៅកន្លែងដែលមានពន្លឺទាបផងដែរ។ បន្ទះឈីប Kirin 980 រ៉េមទំហំ 12GB នឹងប្រើប្រាស់នៅលើស្មាតហ្វូននេះផងដែរ។ វាមានពាក្យចចាមអារ៉ាមមួយចំនួនដែលបញ្ជាក់ថា ក្រុមហ៊ុន Huawei ប្រហែលជាបញ្ចេញនូវស្មាតហ្វូន 5G Version របស់ខ្លួនផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន