no-alternative title

រថយន្ត Lexus RC F ស៊េរីឆ្នាំ 2020 បង្ហាញវត្តមានជាមួយនឹងរូបរាងថ្មី មានការពង្រឹងទៅលើល្បឿន និងបច្ចេកវិទ្យាថ្មីៗជាច្រើន

ជាមួយនឹងវត្តមានរថយន្តស៊េរីថ្មី Supra ទាំងអស់ ដែលបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ Detroit 2019 នេះ គឺមិនមែនមានត្រឹមតែជារថយន្តស្ព័ររបស់ជប៉ុនប៉ុណ្ណោះទេ នៅក្នុងនោះ ក៏មានការបង្ហាញនូវវត្តមានរបស់រថយន្តស៊េរីថ្មី Lexus RC F Track Edition 2020 ដ៏ស្រស់ស្អាតផងដែរ។ នេះ គឺជាម៉ូដែលរថយន្តដ៏ទាន់សម័យត្រកូល Lexus ដែលក្រុមហ៊ុន ធ្លាប់ផលិតចាប់តាំងពី LFA។ កន្លងមក មានមនុស្សជាច្រើនមានការរំពឹងថា រថយន្ត Lexus នេះនឹងមានការ Upgrades ទៅលើកម្លាំងម៉ាស៊ីនសម្រាប់រថយន្តស្ព័ររបស់ម៉ូដែលថ្មីៗផងដែរ។ តួយ៉ាងដូចជា នៅពេលនេះ រថយន្ត RC F Track Edition ក៏បង្ហាញខ្លួនជាមួយនឹង RC F ស្តង់ដារ ដែលមានរូបរាងទាក់ទាញបំផុត។

រូបភាពពាណិជ្ជកម្ម
no-alternative title

លោក Koji Sato ដែលជានាយកប្រតិបត្តិអនុប្រធានអគ្គនាយកនៃក្រុមហ៊ុន Lexus International បាននិយាយថា “សម្រាប់រថយន្ត RCF និង Track Edition ស៊េរីថ្មីនេះ គឺមានការអភិវឌ្ឍយ៉ាងខ្លាំង  និងមានការពង្រឹងជាច្រើន សម្រាប់ម៉ូដែលរថយន្តទាំងនេះ នឹងជួយធ្វើអោយវាខុសប្លែកពីម៉ូដែល F ជាមួយនឹងការពង្រឹងទៅលើល្បឿនលឿន ធន់ សមត្ថភាពខ្លាំង និងបច្ចេកវិទ្យាជាច្រើនទៀត ដែលធ្វើឱ្យអ្នកបើកបរជាច្រើន អាចឈានទៅដល់កម្រិតមួយជាលក្ខណៈជំនាញគ្រប់កម្រិតតែម្តង។”

សម្រាប់ម៉ូដែលទាំងពីរនេះ គឺប្រើប្រាស់នូវម៉ាស៊ីនទំហំ 5.0-liter V8 ជាមួយនឹងកម្លាំងម៉ាស៊ីន 472 សេះ និងកម្លាំងរមួល 395 lb-ft ។ រថយន្តនេះ មានការបង្កើនូវកម្លាំង 5 សេះ បើធៀបជាមួយនឹងម៉ូដែលជំនាន់មុនៗនេះ យើងសង្ឃឹមថារថយន្ត Track Edition នឹងមានថាមពលខ្លាំងក្លាបំផុត។

ម៉ាស៊ីន V8 នេះ គឺបានភ្ជាប់ទៅកាន់ចង្កឹះលេខ 8 វគ្គជាមួយនឹងកម្រិត Ratio បើកបរខ្ពស់ជាងមុន (3.13 vs 2.93) ក្នុងការពង្រឹងទៅលើការបើកបរនៅលើស្ថានភាពផ្លូវដែលពិបាកៗនោះ។ សម្រាប់ការគ្រប់គ្រងនៅលើម៉ូដែលស្តង់ដារ គឺអនុញ្ញាតអោយរថយន្ត RC F 2020 នេះ បង្កើនល្បឿនដល់ទៅ 0-62 mph ក្នុងរយៈពេលត្រឹមតែ 4.2 វិនាទីប៉ុណ្ណោះ ស្របពេលដែល Track Edition គឺចំណាយរយៈពេលត្រឹមតែ 3.96 វិនាទីប៉ុណ្ណោះ។ ក្រុមហ៊ុន Lexus អះអាងថា រថយន្ត RC F Track Edition គឺមានកម្លាំងខ្លាំងក្លាបំផុតក្នុងការប្រើប្រាស់។

សម្រាប់រថយន្ត hardcore RC F Track Edition នេះគឺមានការ Upgrades ទៅលើប្រព័ន្ធ aerodynamic ។ រថយន្ត RC F Track Edition នេះ ប្រើប្រាស់នូវពូកស្បែកពណ៌ក្រហមនៅខាងក្នុងត្រង់កន្លែងអង្គុយ Alcantara  និងឆ្នូតក្រហមនៅត្រង់ទ្វារ និង Dashboard ផងដែរ។ ពណ៌ខាងក្រៅរបស់រថយន្តនេះគឺមានពីរជម្រើសគឺ Ultra White និង Matte Nebula Gray ។ ការផលិតរថយន្ត 2020 Lexus RC F និង RC F Track Edition នឹងចាប់ផ្តើមនៅក្នុងត្រីមាសទី 2 ឆ្នាំ 2019 ស្របពេលដែលតម្លៃរបស់វានៅមិនទាន់ទម្លាយអោយដឹងនៅឡើយទេ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន