no-alternative title

MSI GS75 និង GF75 គឺជា Thin Gaming Laptop ដែលមានអេក្រង់ទំហំធំរហូតដល់ទៅ 17 អ៊ីង

នៅឆ្នាំនេះ ក្រុមហ៊ុន MSI បានបញ្ចេញនូវកុំព្យូទ័រស៊េរីថ្មីចំនួនពីរបន្ថែមទៀត សម្រាប់អ្នកប្រើប្រាស់នៅជុំវិញពិភពលោក ដែលមានដូចជា ម៉ូដែល MSI GS75 និង GF75 ដែលនេះគឺជាអាវុធថ្មី ត្រូវបានគេចាត់ទុកថា គឺជា Thin Gaming Laptop ដែលមានអេក្រង់ទំហំធំរហូតដល់ទៅ 17 អ៊ីង ដែលមានរូបរាងស្រស់ស្អាត កម្រ៉ាស់ស្តើង និងមានស្រោបដោយលោហធាតុពណ៌ខ្មៅ លាយពណ៌មាស ដែលមើលទៅពិតជាទាក់ទាញប្រណិតគ្មានគូប្រៀបនោះទេ។  

រូបភាពពាណិជ្ជកម្ម
no-alternative title

GS75 គឺជា Thin Gaming Laptop កុំព្យូទ័រជំនាន់ថ្មី ដែលមានរូបរាងស្តើងបំផុត និងមានស្រាលបំផុតនោះ GS75 មិនត្រឹមតែមានសមត្ថភាពខ្លាំងក្លាប៉ុណ្ណោះទេ ប៉ុន្តែ Thin Gaming Laptop ថ្មីនេះ គឺថែមទាំងមានរូបរាងស្រស់ស្អាតបំផុត ហើយថែមទាំងមានប្រើប្រាស់នូវក្រាហ្វិកកាតស៊េរីថ្មីចុងក្រោយបំផុតគឺ GeForce RTX 2080 ថែមទៀតផង។ GS75 មានទំងន់ 2.2 គីឡូក្រាម កម្រាស់ស្តើងត្រឹមតែ 18.95មម ហើយនិងមានវិមាត្រតូចជាងកុំព្យូទ័រ 17’’ដល់ទៅ 60%។

បន្ថែមពីនេះទៀតនោះកុំព្យូទ័រ GS75 នេះមានអេក្រង់ 17.3" 144Hz IPS-level display ដែលផ្តល់អោយអ្នកលេងហ្គេមនូវអារម្មណ៍អស្ចារ្យនៅក្នុងការលេងហ្គេមនេះ។ កុំព្យូទ័រ GS75 នេះ មានសំលេងខ្លាំងក្លាបំផុត ដោយ សារតែវាប្រើប្រាស់នូវ Sound Effect ដ៏អស្ចារ្យ។ 

សម្រាប់ MSI GF75 ក៏ជា Thin Gaming Laptop ដូចគ្នាដែរ គឺមានទំងន់សរុប 2.2 គីឡូក្រាម គឺមានប្រវែងបណ្តោយខ្លួន 397mm, ប្រវែងទទឹងខ្លួន 260mm, មានកម្រាស់សរុប 22~23.1mm និង ។ នៅផ្នែកខាងលើរបស់វារំលេចដោយស្លាកសញ្ញារូបនាគពណ៌ក្រហម រីនៅបាតនៃតួរម៉ាស៊ីនគឺស្រោបដោយជ័រដែលមានរន្ធជាច្រើនសម្រាប់បំភាយកំដៅចេញពីម៉ាស៊ីន។ MSI GF75 Thin 8RD បំពាក់នូវកញ្ចក់អេក្រង់ធំទូលាយទំហំ 17.3 អ៊ីងប្រភេទកញ្ចក់អេក្រង់ IPS-LCD panels ដែលមានសមត្ថភាពបង្ហាញចេញក្នុងកម្រិត Full-HD ក្នុងទំហំ 1080x1920 ភិចសែល។ ផ្ទៃអេក្រង់បង្ហាញរបស់វាគឺលាតសន្ធឹងប្រមាណជា 88% Screen to body ratio ដែលមើលទៅពិតមានភាពទូលាយល្អអាចបើកប្រើកម្មវិធីបានច្រើនក្នុងពេលតែមួយ។ ហើយអ្វីដែលកាន់តែបង្ហាញចេញនូវសម្រស់ដ៏ស៊ិចស៊ីនៃអេក្រង់របស់វានោះគឺគែមអេក្រង់ដែលមានការរចនាយ៉ាងស្រស់ដោយមានកម្រាស់ស្តើងដែលគែមអេក្រង់ឆ្វេងស្តាំមានកម្រាស់ត្រឹមតែ 5 ម.មប៉ុណ្ណោះ។

កំលាំងម៉ាស៊ីនដែលបំពាក់នៅលើ MSI GF75 គឺពួក Intel Corei7-8750H Processor ជំនាន់ទី 8 ដែលមានល្បឿន 9M Cache រត់បានក្នុងកម្រិត 2.2GHz និងអាចធ្វើការ boost ឡើងដល់ 4.1 GHz។ កំលាំងម៉ាសីនរបស់ GF75 មានជំនួយពីអង្គគណនាបណ្តោះអាសន្នទំហំ 8GB និងអាចបង្កើនទំហំរ៉េម បានជាមួយរន្ធដោតប្រភេទ DIMM Slot ចំនួនដែលមាន 2 Slot ទ្រទ្រង់ការដាក់បន្ថែមបានដល់ទំហំ 32GB RAM។ សម្រាប់អង្គក្រាហ្វិចវិញគឺវាប្រើពពួក GeForce® GTX 1050Ti Max-Q Design មានល្បឿនrandom ទំហំ 4GB ប្រភេទ GDDR5 RAM ដែលជួយសម្រួលដល់ប្រព័ន្ធដំណើរការជាមួយកម្មវិធី និងហ្គេមដែលមានក្រាហ្វិចធ្ងន់ៗអោយដំណើរការរលូនល្អ។

ចំនែកឯអង្គផ្ទុកទិន្នន័យវិញគឺវាប្រើប្រភេទ M.2 SSD Combo ទំហំ 128GB គូបនឹង HDD 2.5" SATA-7200rpm ទំហំ 1TB ព្រមទាំងប្រើប្រព័ន្ធផ្លាស់ប្តូរទិន្នន័យ NVMe PCIe Gen3។ MSI GF75 Thin 8RD ទ្រទ្រង់ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Microsoft Windows 10 Home-64bit។ ម៉ាស៊ីនកុំព្យូទ័រមួយនេះមានថ្មប្រភេទ Li-Polymer Battery ទំហំ 3-Cell ជាមួយកំលាំងផ្ទុកថាមពល 51Wh និងទ្រទ្រង់ការសាកបញ្ចូលដោយឆ្នាំងសាកកំលាំង 135 វ៉ាត់។ សម្រាប់លទ្ធភាពថ្មរបស់វាគឺអាចកាន់ក្នុងការប្រើប្រាស់ទូទៅបានជាង 7 ម៉ោង។

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន