no-alternative title

EPSON BT-350 គឺជាវ៉ែនតាឆ្លាតវៃ ដែលផ្តល់នូវការទំនាក់ទំនងកាន់តែសំបូរបែបជាមួយនឹងដៃគូរម្ខាងទៀត តាមរយៈម៉ាស៊ីនបញ្ចាំងរូបភាព

Moverio BT-350 smart glasses គឺជាវ៉ែនតាឆ្លាតវៃស៊េរីថ្មីមួយ ដែលត្រូវរចនាឡើងសម្រាប់ការប្រើប្រាស់ជាមួយនឹងពហុកម្មវិធី សម្រាប់ដំណោះស្រាយអជីកម្ម និងផ្តល់នូវការទំនាក់ទំនងកាន់តែសំបូរបែបជាមួយនឹង Solution ថ្មីៗ និងអស្ចារ្យបំផុត។ Moverio BT-350 smart glasses មានការកែប្រែទៅលើរូបរាងថ្មីកាន់តែស្រស់ស្អាត ដែលអាចប្រើប្រាស់ បាននៅក្នុងទំហំណាមួយដែលអ្នកពេញចិត្ត។ ជាមួយនឹងការប្រើប្រាស់នូវកម្មវិធីគ្រប់គ្រង ក៏ដូចជាការភ្ជាប់ជាមួយ USB Dock នៅលើឧបករណ៍នេះ ធានាការគ្រប់គ្រងទៅលើឧបករណ៍ជាច្រើនទៀត គឺពិតជាមានភាពងាយស្រួលមែនទែន។

រូបភាពពាណិជ្ជកម្ម
no-alternative title

ជាមួយនឹងវែនតានេះ លោកអ្នកអាចបង្ហាញអ្វីដែលអ្នកកំពុងតែធ្វើ ហើយនឹងឃើញអ្វីដែលដៃគូរម្ខាងទៀត ចង់បានតាមរយៈការសន្ទនាគ្នា ហើយនឹងការគូសបញ្ជាក់កែប្រែទៅលើរូបភាព ដែលអ្នកបានបង្ហាញដៃគូម្នាក់ទៀត។ 

Moverio BT-350 smart glasses នេះអាចប្រើប្រាស់ទាំងនៅខាងក្នុង និងនៅខាងក្រៅផ្ទះ ជាមួយនឹងសមត្ថភាពពេញលេញនៃបច្ចេកវិទ្យា augmented reality (AR) នៅលើអេក្រង់ Si-OLED display។ តាមរយៈការប្រើប្រាស់នូវសេនស័រ Motion-tracking sensors និងកាមេរ៉ាកម្រិតភាពច្បាស់ធ្វើអោយដំណើរការបានយ៉ាងល្អឥតខ្ចោះសម្រាប់កម្មវិធី 360 ដឺក្រេបានយ៉ាងរលូន។ អេក្រង់ប្រភេទ Binocular Display នៅលើវែនតានេះ គឺមានលក្ខណៈពិសេសសម្រាប់មាតិកាប្រភេទ Stereoscopic Content។ 

ការតភ្ជាប់ទៅលើឧបករណ៍នេះ គឺតាមរយៈប្រព័ន្ធ Wireless និង Bluetooth Smart (BLE) ហើយឧបករណ៍ BT-350 ក៏អាចទ្រទ្រង់ជាមួយនឹងឧបករណ៍ជាច្រើនទៀតផងដែរ។ អ្វីដែលពិសេសនោះ គឺវ៉ែនតានេះ មានសមត្ថភាពអាចប្រើប្រាស់ជានិងប្រព័ន្ធ Androi platform ដែលល្អសម្រាប់ប្រើប្រាស់ជាមួយនឹងកម្មវិធី AR Apps។

លក្ខណៈសម្បត្តិរបស់វ៉ែនតាឆ្លាតវៃ Moverio BT-350៖ ការរចនារូបរាងជាមួយនឹងភាពច្នៃប្រឌិត គឺមានភាពធន់ក្នុងការប្រើប្រាស់ និងបត់បែន ហើយវាអាចប្រើប្រាស់បាននៅលើទំហំក្បាលអ្នកប្រើប្រាស់ផ្សេងៗគ្នានោះ

- ការរចនាសម្រាប់អ្នកប្រើប្រាស់ពហុកម្មវិធី: កម្មវិធីគ្រប់គ្រងទៅលើឧបករណ៍ Epson Moverio Admin (EMA) និង USB Dock (អាចភ្ជាប់ទៅកាន់ឧបករណ៍ចំនួន 5) ដែលមានភាពងាយស្រួលក្នុងការដំណើរការអនុវត្តន៍

- ភាពសក្តិសមក្នុងការប្រើប្រាស់ទាំងខាងក្នុង និងខាងក្រៅ:  ការភ្ជាប់ជាមួយនឹងទម្រង់ដែលអាចបត់បានពិតជាធ្វើអោយការប្រើប្រាស់កាន់តែងាយស្រួល

-ការប្រតិបត្តិការដោយមិនប្រើប្រាស់ដៃ:  ការទ្រទ្រង់ទៅលើចលនានៃលំងាកក្បាល និងការគ្រប់គ្រងដោយកាយវិការជាមួយនឹង UI ដែលមិនចាំបាច់ប្រើប្រាស់ដៃនោះទេ វាក៏មានភ្ជាប់ជាមួយនឹងខ្សែសម្រាប់ពាក់នៅកសម្រាប់គ្រប់គ្រងទៅលើការបញ្ជានេះផងដែរ

-ភាពសក្តិសមបំផុតសម្រាប់ការអភិវឌ្ឍទៅលើកម្មវិធី AR apps: ការបង្កើតនូវមាតិកាឌីជីថលទៅក្នុងពិភពលោកនៅជុំវិញអ្នកជាមួយនឹងអេក្រង់ Si-OLED display ថ្លាដែលអាចមើលឃើញបាន

-ការដំណើរការនៅលើប្រព័ន្ធប្រតិបត្តិការ Android platform:  វាគឺងាយក្នុងការប្រើប្រាស់ និងការអភិវឌ្ឍជាមួយនឹងការចូលទៅកាន់ Moverio SDK សម្រាប់ការស្វែងរកនូវ developer tools និង Resources ជាច្រើន

-ការភ្ជាប់ជាមួយនឹងសេនស័រ sensors: ការប្រើប្រាស់នូវការតាមដានចលនា motion-tracking sensors រួមជាមួយនឹងកាមេរ៉ាខាងមុខកម្រិតភាពច្បាស់ខ្ពស់ដែលល្អឥតខ្ចោះសម្រាប់កម្មវិធី 360-degree AR apps 

-អេក្រង់ Dual (binocular) displays: សម្រាប់ lens នីមួយៗគឺមានអេក្រង់ Display ផ្ទាល់ខ្លួនសម្រាប់ការបង្ហាញនូវចក្ខុវិស័យរបស់អ្នក ការចូលទៅកាន់អ្វីដែលនៅជុំវិញអ្នក ហើយសក្តិសមបំផុតសម្រាប់មាតិកាប្រភេទ stereoscopic 3D content នោះ

-ការពង្រឹងសមត្ថភាពទៅលើការតភ្ជាប់កាន់តែប្រសើរ: ការតភ្ជាប់ dual-band wireless និង Bluetooth Smart (BLE) ពិតជាមានភាពងាយស្រួលក្នុងការប្រើប្រាស់ទៅលើឧបករណ៍ Accessories ជាច្រើនទៀត

-ការចល័ត: ជាមួយនឹងថាមពលថ្មដែលអាចប្រើប្រាស់បានរយៈពេលដល់ទៅ 6 ម៉ោង រួមជាមួយនឹងរន្ធសម្រាប់ដាក់  microSDHC cards ទំហំដល់ទៅ 32GB ថែមទៀតផង។

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន