no-alternative title

Samsung ចេញលក់ Galaxy Fold ស្មាតហ្វូនស៊េរីថ្មី មានអេក្រង់ពីរអាចបត់បានជាមួយតម្លៃ 1980 ដុល្លាសហរដ្ឋអាមេរិក

ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Samsung កំពុងតែធ្វើការប្រឡូកខ្លួនចូលទៅក្នុងដែនដីថ្មីមួយទៀត តាមរយៈស្មាតហ្វូនដែលអាចបត់បានរបស់ខ្លួន Galaxy Fold។ ការច្នៃប្រឌិតទៅលើស្មាតហ្វូនស៊េរីថ្មីនេះ គឺដើម្បីបំពេញតម្រូវការសម្រាប់អតិថិជនជាច្រើន ដែលចង់ស្វែងរកនូវផលិតផលថ្មីសម្រាប់ការប្រប្រាស់នោះ។ ថ្មីៗនេះ Samsung បានរៀបចំនូវព្រឹត្តិការណ៍ Unpacked របស់ខ្លួន ដើម្បីបង្ហាញនូវស្មាតហ្វូនស៊េរីថ្មីជាច្រើនរបស់ខ្លួន។ ក្រុមហ៊ុន Samsung ក៏បង្ហាញស្មាតហ្វនត្រកូល Galaxy S10 ហើយក៏មានបង្ហាញនូវការច្នៃប្រឌិតចុងក្រោយបំផុតរបស់ខ្លួនគឺស្មាតហ្វូនដែលអាចបត់បាន Galaxy Fold ផងដែរ។ 

ស្មាតហ្វូនស៊េរីថ្មីនេះ មានអេក្រង់ទំហំ 4.6-inch HD+ Super AMOLED display (21:9) នៅផ្នែកខាងក្រៅរបស់វា ហើយនៅពេលដែលវាបើកនោះគឺវាមានអេក្រង់ទំហំ  7.3-inch Dynamic AMOLED Infinity Flex Display ជា មួយនឹងកម្រិតភាពច្បាស់ QXGA+ resolution (4.2:3) ។ ស្មាតហ្វូននេះប្រើប្រាស់នូវបន្ទះឈីប 7nm, 64-bit processor, រ៉េមទំហំ 12GB LPDDR4x និងម៉េមូរីក្នុងម៉ាស៊ីនទំហំ 512GB(UFS 3.0) ហើយជាពិសេសស្មាតហ្វូននេះមានកាមេរ៉ា 6 គ្រាប់៖ 3 គ្រាប់នៅខាងក្រោយ 2 គ្រាប់នៅខាងក្នុង និង 1 គ្រាប់នៅខាងមុខ។

រូបភាពពាណិជ្ជកម្ម
no-alternative title

អ្វីដែលគួរអោយកត់សម្គាល់នោះ ស្មាតហ្វូននេះ មិនមានរន្ធដោត micro SD card slot នោះទេ។ កាមេរ៉ាខាងក្រោយរបស់ស្មាតហ្វូននេះគឺមានទំហំ 16-megapixel f/2.2 ultrawide camera, 12-megapixel wide-angle shooter ជាមួយនឹង f/1.5 – f/2.4 aperture, dual pixel AF និង optical image stabilization និង 12-megapixel telephoto f/2.4 aperture camera ភ្ជាប់ជាមួយនឹង OIS ផងដែរ។  កាមេរ៉ាខាងមុខរបស់ស្មាតហ្វូននេះគឺមានទំហំ 10-megapixel f/2.2 selfie និង 8-megapixel RGB depth ដែលមាន aperture f/1.9 ។ ស្មាតហ្វូនដែលអាចបត់បានរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Samsung នេះគឺមានថាមពលថ្មពីរគ្រាប់ដែលមួយគ្រាប់ស្ថិតនៅមួយចំហៀងៗ។ វាមានថាមពលថ្មដែលមានទំហំ 4,380mAh។ Galaxy Fold ពិតជាអស្ចារ្យមែនទែនក្នុងការប្រើប្រាស់ដោយសារតែអេក្រង់របស់វាគឺជាប្រភេទ  Infinity Flex Display ផ្តល់នូវកម្រិតភាពច្បាស់ខ្ពស់បំផុត។

ស្មាតហ្វូនដ៏អស្ចារ្យនេះភ្ជាប់ជាមួយនឹងកម្មវិធី Software ដ៏មានសមត្ថភាពខ្លាំងក្លា និងគួរអោយចង់ប្រើប្រាស់មែនទែននៅលើស្មាតហ្វូននេះ។ ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ក៏ធ្វើការអភិវឌ្ឍទៅលើ UX សម្រាប់ស្មាតហ្វូន  Galaxy Fold ដែលមានប្រយោជន៍នៅក្នុងការប្រើប្រាស់ទៅតាមគោលដៅផ្សេងៗគ្នាថែមទៀត។ ស្មាតហ្វូននេះក៏ភ្ជាប់ជាមួយនឹងមុខងារ “ultimate multitasker,” ដែលអាចដំណើរការកម្មវិធី 3 នៅក្នុងពេលតែមួយនៅលើអេក្រង់។ វាក៏មានភ្ជាប់ជាមួយនឹងមុខងារ App Continuity ដែលអាចធ្វើការផ្ទេរកម្មវិធីពីអេក្រង់ខាងមុខទៅកាន់អេក្រង់ Main Display ថែមទៀត។ ក្រុមហ៊ុន Samsung បញ្ជាក់ថា ស្មាតហ្វូននេះនឹងប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការ  Android 9.0 Pie ។ ស្មាតហ្វូនស៊េរីថ្មីSamsung Galaxy Fold នេះនឹងដាក់លក់នៅថ្ងៃទី 26 ខែមេសាជាមួយនឹងតម្លៃចាប់ផ្តើមគឺ $1,980។ ស្មាតហ្វូននេះមានពីរជម្រើសគឺ LTE និង 5G ហើយវាមានពណ៌ខ្មៅ ទឹកប្រាក់ បៃតង និងខៀវ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន