no-alternative title

EPSON LightScene EV-105 ម៉ាស៊ីនចាក់បញ្ចាំងរូបភាពដ៏អស្ចារ្យ មានសមត្ថភាពខ្ពស់ ជួយអោយការបង្ហាញផលិតផលកាន់តែសំបូរបែប

LightScene EV-105 គឺជាម៉ាស៊ីនចាក់បញ្ចាំងរូបភាពដែលប្រើប្រាស់នូវភ្លើង 2,000-lumen WXGA។ ម៉ាស៊ីននេះ មានពណ៌ខ្មៅ ហើយវាមានគ្រាប់ Noise ទាបបំផុតនៅពេលដែលចាក់បញ្ចាំងនោះ។ វាត្រូវរចនាបង្កើតឡើងសម្រាប់ការចាក់បញ្ចាំងទូទៅ ការចាក់បញ្ចាំងនៅក្នុងសាលវិចិត្រ និងសារៈមន្ទីរជាដើម។  អ្នកអាចធ្វើការបន្ថែមនូវចលនានៃការចាក់បញ្ចាំងរបស់អ្នក ឬព្រឹត្តិការណ៍នៃការពិពរណ៍របស់អ្នកជាមួយនឹងម៉ាស៊ីនចាក់បញ្ចាំងរូបភាពដែលមានគ្រាប់ Noise ទាបបំផុត ហើយការបញ្ចាំងរូបភាពវិញ គឺច្បាស់ស្រស់ស្អាតតែម្តង នេះគឺដោយសារតែការប្រើប្រាស់នូវកម្រិតពន្លឺ 2,000-lumen និងភាពច្បាស់ WXGA ថែមទៀត។

ការបង្កើនទៅលើការចាប់អារម្មណ៍ : LightScene EV-105 អនុញ្ញាតអោយអ្នកធ្វើការបង្កើតនូវការចាក់បញ្ចាំងភ្លាមៗ ជាមួយនឹងកម្រិតភាពច្បាស់ WXGA និងកម្រិតពន្លឺ 2,000-lumen។ បន្ថែមពីនេះទៀត ម៉ាស៊ីននេះបញ្ចេញនូវគ្រាប់ Noise តិចមែនទែន វាក៏អាចប្រើប្រាស់ជាម៉ាស៊ីនចាក់បញ្ចាំងរូបភាពជាលក្ខណៈ Window Displays ដែលជាផ្នែកមួយនៃការតាំងពិពរណ៍ផងដែរ។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

ភាពងាយស្រួលក្នុងការគ្រប់គ្រងបញ្ជា និងការប្រើប្រាស់ :  EV-105 ភ្ចាប់ជាមួយនឹងកម្មវិធី Epson Projector Content Manager Software ដែលពិតជាដំណើរការលឿន ភាពងាយស្រួលក្នុងការតម្លើងដោយមិនចាំបាច់មានជំនាញនោះទេ។ នៅក្នុងបញ្ជី Playlists គឺអាចធ្វើការចេញពីកាត SD Card ហើយវាក៏អាចធ្វើការគ្រប់គ្រងពីចម្ងាយដោយបុគ្គលិកជាច្រើនដោយមិនចាំបាច់ត្រូវការប្រើប្រាស់ចេញពីកុំព្យូទ័រនោះទេ។ ម៉ាស៊ីនចាក់បញ្ចាំងរូបភាព Projector នេះប្រើប្រាស់នូវបច្ចេកទេសកម្រិតខ្ពស់ជាច្រើនដូចជាបច្ចេកវិទ្យា edge-blending ដើម្បីធ្វើអោយរូបភាពនៅតែច្បាស់សម្រាប់ការចាក់បញ្ចាំងនៅកន្លែងដែលមានទំហំធំៗដែលទាមទារអោយមានការតម្លើងម៉ាស៊ីនចាក់បញ្ចាំងរូបភាពច្រើននោះ។

សាមញ្ញ ងាយស្រួលក្នុងការបត់បែន: ការរចនាជាមួយនឹងទម្ងន់ស្រាល និងភាពងាយស្រួលក្នុងការបត់បែនរបស់ម៉ាស៊ីនបញ្ចាំងរូបភាព EV-105 នេះអាចធ្វើការតម្លើងនៅក្នុងទម្រង់ផ្សេងៗគ្នាដូចជាការភ្ជាប់ទៅនឹងពិដាន ឬការចាក់បញ្ចាំងចេញពីជាន់កម្រាលផ្ទាល់តែម្តង ឬការភ្ជាប់ទៅនឹងកន្លែងអំពូលភ្លើងដែលមានស្រាបផងដែរ។ វាអាចត្រូវចាក់បញ្ចាំងចេញពីមុំណាក៏បានដែរដូចជាការតម្លើងទៅលើអំពូលភ្លើងដែរ។

ភាពសក្តិសមល្អឥតខ្ចោះ និងការជឿជាក់ខ្ពស់: ជាមួយនឹងការធានារយៈពេល 5 ឆ្នាំ និងការប្រើប្រាស់ 20,000 ម៉ោងនោះ ម៉ាស៊ីនចាក់បញ្ចាំងរូបភាពនេះនឹងផ្តល់នូវភាពជឿជាក់មែនទែន ហើយវាក៏ងាយស្រួលតម្លើង និងមិនទាមទារនូវការថែទាំជាប្រចាំនោះទេ៕

លក្ខណៈសម្បត្តិរបស់ម៉ាស៊ីនចាក់បញ្ចាំងរូបភាព LightScene EV-105

ម៉ាស៊ីនចាក់បញ្ចាំងរូបភាពច្បាស់៖ គ្រាប់ Noise ទាបពណ៌ខ្មៅដែលមើលឃើញតិចៗមិនគួរអោយចាប់អារម្មណ៍នោះទេ

•ម៉ាស៊ីនចាក់បញ្ចាំងរូបភាពច្បាស់ និងស្រស់ស្អាត៖ កម្រិតពន្លឺ 2,000-lumen និងកម្រិតភាពច្បាស់ WXGA

•ភាពងាយស្រួលក្នុងការតម្លើង៖ អាចធ្វើការភ្ជាប់នៅលើពិដាន ការចាក់នៅលើកម្រាលឥដ្ឋ ឬការភ្ជាប់នៅកន្លែងភ្លើងបំភ្លឺ

•ភាពងាយស្រួលក្នុងការផ្ទូកឯកសារ Playlist៖ នៅក្នុង Playlist នេះអាចដំណើរការចេញពី SD Card ដោយមិនចាំបាច់ត្រូវការកុំព្យូទ័រនោះទេ

•ភាពជឿជាក់ និងសក្តិសម៖ ជាមួយនឹងបច្ចេកវិទ្យា Epson technology ម៉ាស៊ីនចាក់បញ្ចាំងរូបភាពនេះមានការធានារយៈពេល 5 ឆ្នាំ និងការបញ្ចាំង 20,000 ម៉ោងថែមទៀត

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន