no-alternative title

Samsung នឹងប្រកាសចេញលក់នូវកាសស្តាប់ត្រចៀក Galaxy Buds ជាផ្លូវការនៅថ្ងៃទី 08 ខែមីនាខាងមុខ

កូរ៉េខាងត្បូង៖ ក្រុមហ៊ុន Samsung Electronics បានឱ្យដឹងកាលពីថ្ងៃទី 7 ខែមីនាម្សិលមិញនេះ ថា កាសស្តាប់ត្រចៀកឥតខ្សែរបស់ខ្លួន នឹងត្រូវដាក់លក់តាមហាងក្នុងពេលឆាប់ៗនេះ ដើម្បីអបអរដល់ការចាប់ផ្តើមបង្ហាញចេញស្មាតហ្វូនថ្មីរបស់ខ្លួន គឺ Galaxy S10 នៅលើទីផ្សារ។ កាស Galaxy Buds នឹងមានវត្តមាននៅពេល Galaxy S10 ត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការ នៅថ្ងៃទី 8 ខែមីនានេះ។ កាសស្តាប់ត្រចៀក earbuds របស់ក្រុមហ៊ុន Samsung ត្រូវបានគេមើលឃើញថា បង្ហាញវត្តមាន ដើម្បីឆ្លើយតបទៅនឹង AirPods របស់ក្រុមហ៊ុន Apple ដែលជាគ្រឿងអេឡិចត្រូនិក ដ៏ល្បីបំផុតមួយ របស់សហរដ្ឋអាមេរិក។  

រូបភាពពាណិជ្ជកម្ម
no-alternative title

កាសស្តាប់ត្រចៀកមួយនេះ អាចចាក់ចម្រៀងរហូតដល់ 6 ម៉ោង និងភ្ជាប់ទូរស័ព្ទរហូតដល់ 5 ម៉ោង ជាមួយនឹងការសាកថ្មតែម្តង។ សម្រាប់សំឡេងនៅលើ Galaxy Buds ត្រូវបានទ្រទ្រង់ដោយបច្ចេកវិទ្យាថ្មីរបស់ក្រុមហ៊ុន AKG ដែលជាក្រុមហ៊ុនផលិតឧបករណ៍អូឌីយ៉ូដ៏ល្បីល្បាញ ដែលទទួលបានដោយក្រុមហ៊ុន Samsung។  កាសស្តាប់ត្រចៀកស៊េរីថ្មីនេះ អាចសាកថ្ម ដោយឥតខ្សែបាន ដោយដាក់វានៅខាងក្នុងប្រអប់ Case របស់ពួកវា និងនៅផ្នែកខាងក្រោយ នៃ Galaxy S10។ ប្រអប់ Case នេះ មានថ្ម ដែលអាចត្រូវបានប្រើ ដើម្បីសាក Buds ដោយគ្មានថាមពលខាងក្រៅ។ ផលិតផលនេះ មានតម្លៃ 159,500 វ៉ុន (140 ដុល្លារអាមេរិក) នៅក្នុងទីផ្សារក្នុងស្រុក ដោយបង្ហាញខ្លួនជាមួយ ពណ៌ខ្មៅ ស ឬលឿងផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន