no-alternative title

លេខកូដមួយរបស់ស្មាតហ្វូន Galaxy S10 បានបង្ហាញតំរុយអំពីស្មាតហ្វូនប្រភេទ 5G របស់ Galaxy Note 10

នៅពេលដែលស្មាតហ្វូនស៊េរីថ្មីមួយបង្ហាញខ្លួនជាផ្លូវការនោះ យើងតែងតែសម្លឹងមើលនូវជំនាន់ថ្មីរបស់វាទៀតថា នឹងមានអ្វីដែលកាន់តែអស្ចារ្យក្នុងការប្រើប្រាស់។ ពេលនេះ យើងបានឃើញនូវវត្តមានរបស់ស្មាតហ្វូន Galaxy S10 ហើយអ្វីដែលកាន់តែអស្ចារ្យជាងនេះទៀតនោះ គឺយើងកំពុងតែរង់ចាំនូវវត្តមានរបស់ស្មាតហ្វូនជំនាន់ក្រោយមួយទៀតរបស់ក្រុមហ៊ុន Samsung នោះគឺ Galaxy Note 10 ។

ខណៈពេលដែលស្មាតហ្វូន Galaxy Note 10 នៅសល់រយៈពេលដល់ទៅ 5 ខែទៀតនោះ ព័ត៌មានជាច្រើនរបស់ស្មាតហ្វូនស៊េរីថ្មីនេះ ក៏បានបង្ហាញនៅលើអនឡាញផងដែរ។ នៅក្នុងការទម្លាយព័ត៌មាននៅថ្ងៃនេះចេញពី XDAdevelopers បង្ហាញអំពីការពាក់ព័ន្ធកាន់តែស៊ីជម្រៅនៅលើផ្នែក Software របស់វា។ នៅពេលដែលវិភាគទៅលើប្រភពកូដចេញពី kernel source code របស់ស្មាតហ្វូន Galaxy S10 វាក៏មានកូដមួយដែលភ្ជាប់ជាមួយនឹងឈ្មោះថា DAVINCI5G ។

រូបភាពពាណិជ្ជកម្ម
no-alternative title

 

បើនិយាយអំពី “Da Vinci”  នេះគឺយើងធ្លាប់មានព័ត៌មានរបស់វាផងដែរ។ នៅក្នុងខែកញ្ញា ឆ្នាំ 2018 នោះ អ្នកទម្លាយព័ត៌មាន Ice Universe  ចែករំលែកនៅលើបណ្តាញសង្គម Twitter របស់ខ្លួនថា ស្មាតហ្វូន Galaxy Note 10 នឹងមានកូដឈ្មោះថា “Da Vinci” ។ បើធ្វើការពន្យល់ទៅលើរឿង 5G នោះ មានន័យថា ស្មាតហ្វូន Galaxy Note 10 នឹងប្រើប្រាស់នូវបច្ចេកវិទ្យា 5G ។ នេះពិតជារឿងដ៏ល្អមែនទែន!

 

កូដនេះត្រូវបានរកឃើញនៅលើស្មាតហ្វូន Galaxy S10 ដែលប្រើប្រាស់នូវបន្ទះឈីប Exynos របស់ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ហើយស្មាតហ្វូន 5G Galaxy Note  អាចនឹងប្រើប្រាស់នូវបន្ទះឈីប Exynos 9820 chipset  ជាមួយនឹងម៉ូដឹម Exynos 5100 5G modem ។ វាប្រហែលជាមិនមានប្រភេទបន្ទះឈីប Snapdragon 855 ជាមួយនឹងម៉ូដឹម X50 modem នោះទេ ប៉ុន្តែរឿងនេះនៅមិនទាន់មានការបញ្ជាក់នៅឡើយទេ។

សម្រាប់ឈ្មោះកូដដ៏អាថ៌កំបាំងនេះ ត្រូវបានរកឃើញនៅលើ Kernel ។ នៅខាងស្តាំខាងក្រោម “DAVINCI”  គឺជា “LUGE” ។ យើងនៅមិនទាន់ដឹងថា វាចង់សំដៅទៅលើអ្វីនៅឡើយទេ។ ស្មាតហ្វូន Galaxy Note 10 ត្រូវគេរំពឹងថាអាចនឹងបង្ហាញខ្លួននៅក្នុងពេលណាមួយនៅក្នុងខែសីហាខាងមុខនេះនៅក្នុងឆ្នាំនេះ ខណៈពេលដែលស្មាតហ្វូន 5G Galaxy S10 អាចនឹងបង្ហាញខ្លួនមុន Galaxy Note 10 នេះផងដែរ៕ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន