no-alternative title

លោកស្រី Sun Changxu មកពី Xiaomi បានចេញមកការពារពិន្ទុនៅលើ DxOMark ដោយនិយាយថា ការធ្វើតេស្ត៍នេះ គឺអាចជឿជាក់បាន

បើទោះបីជាមានមតិប្រឆាំងក៏ដោយ ក្រុមហ៊ុន DXOMark នៅតែមានកេរ្ត៍ឈ្មោះល្បីល្បាញនៅក្នុងការដាក់ពិន្ទុទៅលើកាមេរ៉ារបស់ស្មាតហ្វូនជាច្រើន។ ប៉ុន្តែមិនមែនគ្រប់ក្រុមហ៊ុនផលិតស្មាតហ្វូនទាំងអស់ មានការរំភើបចិត្តជាមួយនឹងការងាររបស់ក្រុមហ៊ុន DXOMark កំពុងតែធ្វើនេះទេ។ អនុប្រធានរបស់ក្រុមហ៊ុន Oppo លោក Brian Shen ថ្មីៗនេះ ចោទសួរថា តើវាពិតជាសំខាន់មែនទេសម្រាប់ការដាក់ពិន្ទុចេញពី DxOMark ទៅលើទីផ្សារស្មាតហ្វូនក្នុងពេលបច្ចុប្បន្ននេះ។ 

នៅក្នុងការបង្ហោះរបស់គាត់នៅលើ Weibo គាត់ធ្វើការចោទសួរហេតុផលថាហេតុអ្វីបានជាកាមេរ៉ារបស់ស្មាតហ្វូនត្រូវស្ថិតនៅក្នុងស្តង់ដារជាក់លាក់មួយនោះ។ នៅក្នុងគំនិតរបស់គាត់ វាមិនចាំបាច់មានស្តង់ដារជាក់លាក់នោះទេនៅពេលដែលនិយាយអំពីកាមេរ៉ានៅលើស្មាតហ្វូននោះ។ ផ្ទុយទៅវិញ លោកស្រី Sun Changxu មកពីក្រុមហ៊ុន Xiaomi ក៏ជាអ្នកវិភាគទីផ្សារមួយរូប បានចូលរួមថ្លឹងថ្លែងអំពីរឿងនេះ ដោយលោកស្រី បានជ្រើសរើសនូវចន្លោះប្រហោងជាច្រើននៅក្នុងគំនិតនេះដោយអះអាងថា ការធ្វើតេស្ត៍ទៅលើកាមេរ៉ា DXOMark គឺជារឿងដ៏ត្រឹមត្រូវ។ លោកស្រីបានបង្ហាញថា ក្រុមហ៊ុន DXOMark ត្រូវតែកំណត់ទៅលើស្តង់ដារយ៉ាងតឹងរឹងសម្រាប់សូចនាករជាច្រើននោះ។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

លោកស្រីបាន ទម្លាយថា ក្រុមហ៊ុនផលិតស្មាតហ្វូនជាច្រើន គឺធ្វើការតេស្ត៍ទៅលើប៉ារ៉ាម៉ែត្រជាច្រើនជាលក្ខណៈសម្ងាត់ និងការធ្វើតេស្ត៍ទៅលើកាមេរ៉ាឈីបដែលក្រុមហ៊ុនបច្ចេកវិទ្យាផលិតស្មាតហ្វូនជាច្រើនបន្ទប់ពិសោធន៍ដែលជួយធ្វើការតេស្ត៍ទៅលើកាមេរ៉ានេះផងដែរ។ លោកស្រីបានធ្វើការប្រៀបធៀបការដាក់ពិន្ទុរបស់ DXOMark ទៅនឹងកូនសិស្សដែលបានធ្វើតេស្ត៍ការប្រលងចូលរៀននៅក្នុងមហាវិទ្យាល័យ ប៉ុន្តែនេះ មិនមែនជាការអួតអំពីពិន្ទុដែលទទួលបានល្អបំផុតនោះទេ។ ការធ្វើតេស្ត៍របស់ DXOMark នេះ គឺដូចជាវិញ្ញាសារនៃការប្រលងចូលដែលបង្ហាញថាតើកូនសិស្សនេះ ធ្វើបានល្អនៅក្នុងកម្រិតណានោះ។

គ្មានការសង្ស័យនោះទេ សម្រាប់គំនិតមួយនេះ ដែលបង្ហាញថា ក្រុមហ៊ុន Xiaomi គឺខិតខំយ៉ាងខ្លាំងក្នុងការពង្រឹងទៅលើសមត្ថភាពនៃប្រព័ន្ធកាមេរ៉ារបស់ស្មាតហ្វូនរបស់ខ្លួនពីមួយជំនាន់ទៅមួយជំនាន់ទៀតនោះ។ ក្រៅពីសមត្ថភាពខ្លាំងក្លានៅលើ DXOMark ហើយនោះ ការពង្រឹងទៅលើគុណភាពកាមេរ៉ានេះក៏ផ្តល់នូវបិទពិសោធន៍នៃការប្រើប្រាស់យ៉ាងអស្ចារ្យសម្រាប់អ្នកគាំទ្ររបស់ខ្លួនផងដែរ។ នេះប្រហែលជា ក្រុមហ៊ុនមួយនេះ ខិតខំធ្វើការពង្រឹងទៅលើសមត្ថភាពកាមេរ៉ារបស់ខ្លួនអោយស្របទៅតាមអ្វីដែលក្រុមហ៊ុន DXOMark ដាក់ពិន្ទុផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន