no-alternative title

Huawei P11 ត្រូវគេរាយការណ៍ថា គឺជាស្មាតហ្វូនស៊េរីថ្មី ដែលនឹងភ្ជាប់ជាមួយ Notch ហើយនិងមានរូបរាងប្លែកទាំងស្រុងពីស៊េរី P ជំនាន់មុន

ថ្មីៗនេះ ក្រុមហ៊ុន Huawei ត្រូវគេរាយការណ៍ថា កំពុងតែធ្វើការនៅលើស្មាតហ្វូនស៊េរីថ្មី Huawei P11 ។ហើយស្មាតហ្វូនស៊េរីថ្មីនេះ ត្រូវគេប៉ាន់ស្មានថា នឹងមានរូបរាងខុសប្លែកពីស្មាតហ្វូន Huawei P10 ទាំងស្រុង ដោយនឹងមានការរចនារូបរាងស៊ុមព័ទ្ធអេក្រង់ស្តើង រួមជាមួយនឹង Notch ដែលលោកអ្នកធ្លាប់បានឃើញនៅលើទូរស័ព្ទ iPhone X ឬ Essential Phone រួចហើយ។ ប្រសិនបើមើលនៅផ្នែកខាងលើនៃគំរូអេក្រង់នេះ គឺនឹងឃើញមានចំណុច ដូចគ្នាទៅនឹង Notch របស់ iPhone X ដែលត្រូវបាន Huawei ហៅថា “RoundCornerDisplay”។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ស្មាតហ្វូននេះ អាចនឹងភ្ជាប់ជាមួយនឹងអេក្រង់ទំហំ 6.01 អ៊ីង ដែលផលិតដោយក្រុមហ៊ុន Samsung Display ប្រភេទ EA8074 CMD TFT LCD ដែលអាចទ្រទ្រង់នូវកម្រិតភាពច្បាស់ Full HD+ 2160x1080 ភិចសែល។ សូមបញ្ជាក់ថា កន្លងមកនេះប្រភពនានា ក៏ធ្លាប់បានបង្ហាញផងដែរថា ស្មាតហ្វូន នេះ អាចទ្រទ្រង់នូវកម្រិតភាពច្បាស់ 2244x1080 ភិចសែលឯណោះ ហើយក៏មានរបាយការណ៍ខ្លះទៀតបានអះអាងទៀតថា ស្មាតហ្វូន Huawei P11 អាចនឹងប្រើប្រាស់កម្រិតភាពច្បាស់ជាងនេះ ដោយសារតែការប្រើប្រាស់ Notch ថ្មីនេះ។

 

បើតាមដឹងពីព្រភពនានា គឺថា Huawei អាចនឹងប្រកាសចេញនូវស្មាតហ្វូន Huawei P11 នៅក្នុងព្រឹត្តិការណ៍ Mobile World Congress (MWC) ដែលនឹងធ្វើឡើងនៅខែកុម្ភៈ ឆ្នាំ 2018 ខាងមុខនេះ។ ពេលនេះ ក៏មានលេចចេញលក្ខណៈសម្បិត្តមួយចំនួននៃស្មាតហ្វូននេះ ផងដែរ គឺការប្រើប្រាស់នូវបន្ទះឈីប Kirin 970 chipset ដូចគ្នាទៅនឹងស្មាតហ្វូន Mate 10, Mate 10 Pro និង Honor V10។ ហើយស្មាតហ្វូននេះ ក៏នឹងប្រើប្រាស់នូវ EMUI 8.0.0 ផងដែរ ប៉ុន្តែព័ត៌មានខ្លះ បាននិយាយថា ស្មាតហ្វូន Huawei P11 នឹងដំណើរការប្រព័ន្ធប្រតិបត្តិការ Android 8.0 Oreo ជាមួយនឹង EMUI 8.0.1 ហើយវាក៏ទ្រទ្រង់នូវមុខងារ Huawei’s Easy Projection និងរន្ធដោត USB 3.1 ទៀតផង។ 

 

ក្រៅពីនេះ ស្មាតហ្វូន Huawei P11 ត្រូវបានក្រុមហ៊ុនប្រើប្រាស់លេខកូដប្រភេទ EMILY ផ្សេងៗគ្នាផងដែរ ក្នុងនោះរួមមានដូចជា ប្រភេទ EML-AL00, EML-L09, EML-L29 និង EML-TL00 នៅក្នុង Firmware Files។ ស្មាតហ្វូន P11 មានពីរជម្រើស គឺប្រភេទស៊ីមមួយ និងប្រភេទស៊ីមពីរ។ សម្រាប់តម្លៃរបស់ស្មាតហ្វូននេះ នៅមិនទាន់ដឹងនៅឡើយទេ។ គួរបញ្ជាក់ថា កាលពីដើមសប្តាហ៍នេះ Evan Blass បានទម្លាយថា ស្មាតហ្វូនជំនាន់បន្ទាប់របស់ក្រុមហ៊ុន Huawei ត្រកូល P-Series នេះ នឹងមានកាមេរ៉ាទំហំ 40MP ភ្ជាប់ជាមួយនឹងកម្រិត 5x hybrid zoom និងកាមេរ៉ាខាងមុខទំហំ 24MP សម្រាប់ថតរូប Selfies ៕ បើចង់ដឹងថា ស្មាតហ្វូន Huawei P11 មានរូបរាង នឹងលក្ខណៈពិសេសយ៉ាងណានោះ សួមរង់ចាំតាមដានទាំងអស់គ្នានៅពេលឆាប់ៗនេះ។

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន