no-alternative title

ស្មាតហ្វូនស៊េរីថ្មី Huawei P20 Porsche អាចនឹងប្រើប្រាស់ប្រព័ន្ធស្កេនក្រយ៉ៅដៃក្រោមអេក្រង់ និងមានកាមេរ៉ា 3 គ្រាប់

ស្មាតហ្វូនស៊េរីថ្មីត្រកូល Huawei P20 នឹងបង្ហាញខ្លួនជាផ្លូវការនៅថ្ងៃទី 27 ខែមីនាខាងមុខនេះហើយ ដែលរួមមានស្មាតហ្វូន Huawei P20, P20 Pro និងស្មាតហ្វូនថ្នាក់កណ្តាល P20 Lite ដូចម៉ូដែល P ជំនាន់មុនដែរ។ នៅថ្ងៃនេះ មានការទម្លាយព័ត៌មានពីប្រទេសចិនថាក្រុមហ៊ុន Huawei ក៏បានត្រៀមខ្លួនក្នុងការប្រកាសចេញនូវស្មាតហ្វូនថ្នាក់ប្រណិតមួយទៀតដែលមានឈ្មោះថា Huawei P20 Porsche Designផងដែរ។ រហូតមកដល់ពេលនេះ មានការបែកធ្លាយនូវរូបភាពជាច្រើនសន្លឹករបស់ស្មាតហ្វូននេះ ដែលបានទម្លាយថា នឹងមានច្រើនពណ៌ផ្សេងគ្នាសម្រាប់ជ្រើសរើស ហើយថែមទាំងមានប្រើប្រាស់ជាមួយនឹងកាមេរ៉ា 3 គ្រាប់ និងប្រព័ន្ធស្កេនក្រយ៉ៅដៃក្រោមអេក្រង់ថែមទៀត។

តាមរយៈរូបភាពដែលបែកធ្លាយនេះ គឺជាស្មាតហ្វូន Huawei P20 Pro។ ស្មាតហ្វូននេះបំពាក់នូវកាមេរ៉ាចំនួន 3 គ្រាប់បញ្ឈរតែម្តង។ កាលពីមួយសប្តាហ៍មុននេះ មានការបែកធ្លាយវីដេអូមួយអំពីស្មាតហ្វូន Huawei P20 ដែរ នៅពេលនោះ គេដឹងថា នោះគឺជាស្មាតហ្វូន Huawei P20 Pro ផងដែរ។សម្រាប់ព័ត៌មានថ្មីបំផុតទម្លាយថានេះអាចជាជំនាន់ពិសេសរបស់ស្មាតហ្វូនស៊េរីថ្មី Huawei P20 Pro គឺមានឈ្មោះហៅថា P20 Porsche Design។ ស្មាតហ្វូននេះ នឹងមានកាមេរ៉ាចំនួន 3 គ្រាប់ដែលផ្តេកវិញ មានភ្លើង LED Flash នៅចន្លោះប្រព័ន្ធកាមេរ៉ាភ្លោះ និងកាមេរ៉ាទី 3។ ស្មាតហ្វូននេះ នឹងប្រើប្រាស់កាមេរ៉ា 3 គ្រាប់ដែលជា Wide-angle Lens, Telephoto Lens និង standard Lens ដោយកាមេរ៉ាគឺជាម៉ាកយីហោរបស់ក្រុមហ៊ុនLeica ។

រូបភាពពាណិជ្ជកម្ម
no-alternative title

ថ្មីៗនេះ តាមរយៈរូបភាព Renders ផ្លូវការរបស់ស្មាតហ្វូន P20, P20 Pro និង P20 Lite ដែលទើបតែបែកធ្លាយ ដោយ Evan Blass បានទម្លាយថា ស្មាតហ្វូននេះ នឹងប្រើប្រាស់នូវ Notch ដូចគ្នាទៅនឹង iPhone X។ ស្មាតហ្វូន P20 Porsche Design មានការរចនារូបរាងយ៉ាងប្រណិត ហើយប្រហែលជាមិនប្រើប្រាស់នូវ Notch នោះទេ នៅលើអេក្រង់កម្រិត Aspect ratio 18:9 នោះ។ ផ្នែកខាងមុខ និងផ្នែកខាងក្រោយរបស់ស្មាតហ្វូន P20 Porsche Design គឺធ្វើឡើងអំពីកញ្ចក់ ហើយវាមានគែមធ្វើឡើងពីលោហធាតុ ហើយវាមិនមានប្រព័ន្ធស្កេនក្រយ៉ៅដៃនៅផ្នែកខាងមុខ និងផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះទេ។ ស្មាតហ្វូននេះអាចនឹងប្រើប្រាស់ប្រព័ន្ធស្កេនក្រយ៉ៅដៃក្រោមអេក្រង់ផងដែរ។

ស្មាតហ្វូនថ្នាក់ប្រណិត P20 Porsche Design ត្រូវបានគេរំពឹងថា នឹងមកដល់នៅក្នុងប្រទេសចិន ជាមួយនឹងតម្លៃប្រហែលជា $1576 ហើយសម្រាប់ជំហានដំបូង គឺដាក់លក់ផ្តាច់មុខតែនៅក្នុងទីផ្សារប្រទេសចិនប៉ុណ្ណោះ។ ក្រោយមក ស្មាតហ្វូននេះ នឹងដាក់លក់សម្រាប់ទីផ្សារសកលលោក៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន