no-alternative title

Desire 12 និង 12+ របស់ក្រុមហ៊ុន HTC ចេញហើយ មើលទៅពិតជាមានការរចនាអស្ចារ្យជាមួយនឹងលក្ខណសម្បិត្តរឹតតែប្រសើរ

ក្រុមហ៊ុន HTC ទើបតែប្រកាសចេញនូវស្មាតហ្វូនស៊េរីថ្មី Desire 12 និង 12+ ដែលជាស្មាតហ្វូនស៊េរីថ្មីមួយស្ថិក្នុងតម្លៃសមរម្យ អាចនិយាយថា គឺជាស្មាតហ្វូន ដែលមានឥទ្ធិពលបំផុតសម្រាប់ក្រុមហ៊ុនដែលមានបំណងចង់ពង្រីកឥទ្ធិពលរបស់ខ្លួនចូលទៅក្នុងទីផ្សារកម្រិតទាបនោះ។ ស្មាតហ្វូនទាំងពីរនេះ គឺមានការរចនារូបរាងស្រស់ស្អាតបំផុតជាមួយនឹងការប្រើប្រាស់នូវកញ្ចក់ 3D Glass ហើយវាមានគែមស្រោបដោយលោហធាតុដែលពិតជាទាក់ទាញខ្លាំងមែនទែន។

រូបភាពពាណិជ្ជកម្ម
no-alternative title

ស្មាតហ្វូនស៊េរីថ្មី HTC Desire 12 មានវិមាត្រ 148.5 x 70.8 x 8.2m និងមានទំងន់ 137 ក្រាមតែប៉ុណ្ណោះ។ ស្មាតហ្វូននេះ មានអេក្រង់ទំហំ 5.5 អ៊ីង កម្រិតអេក្រង់ IPS LCD display ជាមួយនឹងកម្រិត 720x1440 ភិចសែល។ ស្មាតហ្វូននេះប្រើប្រាស់នូវបន្ទះឈីប MediaTek MT6739 64-bit ជាមួយនឹងរ៉េមទំហំ 3GB។ ស្មាតហ្វូននេះ មានម៉េមូរីទំហំ 32GB និងរន្ធដោត microSD កាត។ នៅផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះ គេសង្កេតមើលឃើញកាមេរ៉ា 13MP f/2.2 ភ្ជាប់ជាមួយនឹងមុខងារ phase-detection autofocus និង auto-HDR ខណៈពេលដែលកាមេរ៉ា Selfies គឺមានទំហំ 5MP f/2.4 ។ ស្មាតហ្វូននេះមានថាមពលថ្ម 2,730mAh ខណៈពេលដែលរន្ធដោតបញ្ចូលថាមពលគឺ microUSB ដដែល។ វានៅតែរក្សាទុកនូវរន្ធដោតកាសស្តាប់ 3.5mm audio jack ផងដែរ។

ស្មាតហ្វូន Desire 12+ គឺមានអេក្រង់ធំជាងស្មាតហ្វូន Desire 12 ហើយនិងមានលក្ខណៈសម្បត្តិខុសប្លែកគ្នាជាច្រើនផងដែរ។ ស្មាតហ្វូននេះមានអេក្រង់ទំហំ 6 អ៊ីញកម្រិតអេក្រង់ IPS LCD display ជាមួយនឹង 720x1440 ភិចសែល។ ស្មាតហ្វូននេះ ប្រើប្រាស់នូវបន្ទះឈីប Snapdragon 450 រ៉េមទំហំ 3GB ម៉េមូរីក្នុងម៉ាស៊ីនទំហំ 32GB ថាមពលថ្ម 2,965mAh និងប្រព័ន្ធកាមេរ៉ាភ្លោះទំហំ 2MP+13MP  f/2.2 ដែលមានន័យថាអ្នកអាចថតរូបដែលមាន Bokeh បាន។ កាមេរ៉ាខាងមុខរបស់ស្មាតហ្វូននេះគឺមានទំហំ8MP ភ្ជាប់ជាមួយនឹងមុខងារ f/2.0 aperture ដែលអាចថតរូបភាពកាន់តែប្រសើរនៅកន្លែងដែលមានពន្លឺតិចនោះ។

ស្មាតហ្វូន Desire 12+ ដំណើរការនូវប្រព័ន្ធប្រតិបត្តិការ Android Oreo ដែលមានន័យថាវាទ្រទ្រង់ជាមួយនឹងគម្រោង Project Treble ។ ចំនែកស្មាតហ្វូន Desire 12 គឺប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការ Android Nougat តែប៉ុណ្ណោះ។ HTC Desire 12 នឹងអាចរកទិញបាននៅចុងខែមេសាជាមួយនឹងពណ៌ខ្មៅ និងពណ៌ទឹកប្រាក់។ តម្លៃរបស់ស្មាតហ្វូន HTC Desire 12+ គឺមានតម្លៃចន្លោះពី €235 - €249 (~$288 - $305) ខណៈពេលដែលស្មាតហ្វូន Desire 12 គឺមានតម្លៃ €185 - €199 (~$226 - $244) ថែមទៀត៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន