no-alternative title

Consumer Reports បានបញ្ជាក់ថា Galaxy S9 និង Galaxy S9+ គឺជាស្អាតហ្វូនដែលមានភាពធន់ ល្បឿនលឿន និងសំឡេងល្អ

ជាមួយនឹងកិច្ចខិតខំប្រឹងប្រែងយ៉ាងខ្លាំងរបស់ក្រុមហ៊ុន Samsung អស់រយៈពេលជាយូរខែ នៅក្នុងការធ្វើឱ្យស្មាតហ្វូនស៊េរីថ្មី Galaxy S9 និង Galaxy S9+ មានល្បឿនលឿន និងភាពធន់ខ្លាំងជាងមុន ហើយនឹងមានបំពាក់នូវប្រព័ន្ធសំឡេង Stereo ដ៏អស្ចារ្យនោះ ឥលូវនេះ ត្រូវបានក្រុមហ៊ុន Consumer Reports បញ្ជាក់ហើយ។ ស្មាតហ្វូន Galaxy S9 និង Galaxy S9+ ត្រូវបានចាត់ទុកថា ជាស្មាតហ្វូនស្ថិតនៅក្នុងចំណាត់ថ្នាក់កំពូលនៅក្នុងការរាយការណ៍របស់ក្រុមហ៊ុន Consumer Reports នេះ គឺដោយសារតែភាពធន់ ល្បឿន និងសំឡេងរបស់ស្មាតហ្វូននេះ។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

បើសិនជាយើងមើលតែមួយភ្លេតនោះ គឺមិនមានអ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះទេ ដោយសារតែក្រុមហ៊ុន Samsung មានការ Upgrades ទៅលើសមត្ថភាពខ្លាំងៗនៅលើស្មាតហ្វូនស៊េរីថ្មីនេះ។ នៅក្នុងការធ្វើតេស្តទៅលើភាពធន់នោះ Consumer Reports បានទម្លាក់ស្មាតហ្វូននេះចំនួន 100 ដងហើយស្មាតហ្វូន Galaxy S9 គឺមានស្នាមឆ្កូតតិចតួចប៉ុណ្ណោះ។ ស្មាតហ្វូន Galaxy S9+ ធ្វើការទម្លាក់ចំនួន 50 ដង ប៉ុន្តែវាក៏បែកនៅក្នុងការទម្លាក់បន្ទាប់ពី 50 ដងផងដែរ។ 

ស្មាតហ្វូន Galaxy S9 និង Galaxy S9+ គឺមានលក្ខណៈប្រសើរជាងស្មាតហ្វូន Galaxy S8 និង Galaxy S8+ ប៉ុន្តែអេក្រង់របស់វាគឺបែកខ្ទេចខ្លាំង និងមិនដំណើរការនូវមុខងារនានានោះទេ បន្ទាប់ពីការធ្លាក់លើសពី 50 ដងនោះ។ សម្រាប់លោហធាតុ និងអេក្រង់ក្រាស់ជាងមុននៅលើស្មាតហ្វូនស៊េរីថ្មីរបស់ក្រុមហ៊ុន Samsung នេះ ក៏មានភាពធន់ខ្លាំងក្លាផងដែរ ជាពិសេស គឺសម្រាប់ស្គ្រីនការពារអេក្រង់របស់ស្មាតហ្វូននេះ។

នៅក្នុងល្បឿន និងសំឡេងវិញនោះ ស្មាតហ្វូននេះ ប្រើប្រាស់នូវបន្ទះឈីប Snapdragon 845 និងប្រព័ន្ធសំឡេង Dolby Atmos ដែលធ្វើឱ្យស្មាតហ្វូន Galaxy S9 និង Galaxy S9+ ខ្លាំងក្លាជាងគេនៅក្នុងស្មាតហ្វូនជាច្រើនស៊េរីរបស់ក្រុមហ៊ុននេះ។ សម្រាប់ថាមពលថ្មរបស់ស្មាតហ្វូននេះ គឺតិចជាងស្មាតហ្វូន Galaxy S8 និង Galaxy S8+។ សម្រាប់ការប្រើប្រាស់នូវបន្ទះឈីប Exynos ត្រូវគេដឹងថា នឹងមានថាមពលតិចជាងបន្ទះឈីប Snapdragon។  Consumer Reports បានចេញសេចក្តីរាយការណ៍ថា ស្មាតហ្វូន Galaxy S9 និង Galaxy S9+ គឺអាចថតរូបភាពកាន់តែប្រសើរជាងស្មាតហ្វូនជំនាន់មុននេះផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន