no-alternative title

ពេលនេះ LG SmartThinQ appliances ក៏អាចទំនាក់ទំនងជាមួយនឹងប្រព័ន្ធឆ្លាតវៃ Amazon Alexa បានដែរ ក្រោមបច្ចេកវិទ្យា ThinQ

ក្រុមហ៊ុន LG ត្រូវបានគេគ្រប់គ្នា ចាត់ទុកថា មិនមែនជាក្រុមហ៊ុន ដែលមានគំនិតស្អប់ខ្ពើមនោះទេ ស្របពេលដែលក្រុមហ៊ុនប្រកួតប្រជែងជាច្រើន និងក្រុមហ៊ុន Samsung បានបង្កើតនូវបច្ចេកវិទ្យាថ្មីៗកាន់តែច្រើននោះ ប៉ុន្តែក្រុមហ៊ុន LG នៅតែគួរឱ្យសរសើរ។ ក្រុមហ៊ុននេះមានទំនាក់ទំនងល្អជាមួយនឹងក្រុមហ៊ុនផ្សេងៗ បើទោះបីជាក្រុមហ៊ុនទាំងនោះបង្កើតនូវប្រព័ន្ធឆ្លាតវៃផ្ទាល់ខ្លួនដូចជាប្រព័ន្ធឆ្លាតវៃ Bixby, Google Assistant នឹង Amazon Alexa ក៏ដោយ។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

សម្រាប់ឧបករណ៍អេឡិចត្រូនិក SmartThinQ គឺបានអនុញ្ញាតឱ្យអ្នកប្រើប្រាស់ជាច្រើនអាចធ្វើការគ្រប់គ្រងទៅលើផលិតផលជាច្រើនរបស់ក្រុមហ៊ុន LG ដែលភ្ជាប់ជាមួយនឹង Wi-Fi ធ្វើការគ្រប់គ្រងជាមួយនឹងសំឡេងរបស់ពួកគេបាន។ សព្វថ្ងៃនេះ មានឧបករណ៍ឆ្លាតវៃ smart home platforms ដែលអាចប្រើប្រាស់ជាមួយនឹងភាសាប្រចាំថ្ងៃបាន និងអាចទំនាក់ទំនងដោយប្រើប្រាស់នូវប្រព័ន្ធឆ្លាតវៃ Amazon Alexa និង Google Assistant ដើម្បីបញ្ជានូវការគ្រប់គ្រងជាសំឡេងទៀតផង ។ 

ក្រុមហ៊ុន LG ទើបតែបន្ថែមនូវប្រព័ន្ធឆ្លាតវៃ Google Assistant នៅលើឧបករណ៍អេឡិចត្រូនិក SmartThinQ appliances របស់ខ្លួននៅក្នុងខែកញ្ញាឆ្នាំមុននេះ។ ពេលនេះ ក្រុមហ៊ុននេះ បានធ្វើរឿងនេះដូចគ្នាជាមួយនឹងប្រព័ន្ធឆ្លាតវៃ Amazon Alexa ជាមួយនឹងការប្រើប្រាស់នូវការគ្រប់គ្រងជាសំឡេងដោយប្រើប្រាស់នូវប្រព័ន្ធ smart speaker system ជាមួយនឹងចំណែកទីផ្សារធំបំផុតនោះ។ មានន័យថា អ្នកណាក៏ដោយអាចប្រើប្រាស់នូវប្រព័ន្ធឆ្លាតវៃ Amazon Echo ឬ Echo-compatible smart speaker នៅលើម៉ាស៊ីនលាងចាន ម៉ាស៊ីនបោកសម្លៀកបំពាក់ ទូរទឹកកក និងជាច្រើនទៀត។

ឧទាហរណ៍ អ្នកអាចស្នើរទៅកាន់ Alexa អំពីរយៈពេលសល់នៃការបោកសម្លៀកបំពាក់របស់អ្នក។ អ្នកអាចស្នើរទៅកាន់ AI assistant ដើម្បីធ្វើការបញ្ជាទៅលើម៉ាស៊ីនបូមធូលីបានផងដែរ។ អ្នកក៏អាចប្រើប្រាស់នូវ Google Assistant នៅលើស្មាតហ្វូនរបស់អ្នកផងដែរ។ ការប្រកាសនេះ គឺជាផ្នែកដ៏ធំមួយរបស់ក្រុមហ៊ុន LG ដែលប្រើប្រាស់នូវប្រព័ន្ធឆ្លាតវៃ AI នៅក្រោមម៉ាកយីហោរបស់ ThinQ ។ ក្រុមហ៊ុន LG ក៏បានប្រើប្រាស់នូវម៉ាកយីហោ ThinQ នៅលើស្មាតហ្វូនត្រកូល G-Series គឺម៉ូដែល LG G7 ThinQ ផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន