no-alternative title

ព័ត៌មានថ្មី៖ iPhone ជំនាន់ក្រោយ នឹងមានតម្លៃថោកត្រឹមតែ $550 ប៉ុណ្ណោះ ហើយអាចប្រើប្រាស់នូវស៊ីមពីរបានថែមទៀតផង

អ្នកវិភាគ Ming-Chi Kuo របស់ក្រុមហ៊ុន KGI Securities ដែលតែងតែបញ្ចេញនូវថ្មីបែកធ្លាយរបស់ក្រុមហ៊ុន Apple នៅថ្ងៃនេះ បានបង្ហាញចេញនូវកំណត់ត្រាមួយទៀតសម្រាប់វិនិយោគិនថ្មី ដែលគាត់ផ្តល់នូវព័ត៌មានថ្មីបំផុត និងបានលម្អិតអំពីទូរស័ព្ទ iPhone នៅឆ្នាំនេះ។ នៅពេលនេះ លោក Kuo និយាយថា ទូរស័ព្ទ 6.1-inch LCD iPhone នឹងបង្ហាញខ្លួននៅឆ្នាំនេះ ដែលមានសមត្ថភាពអាចទ្រទ្រង់នូវប្រព័ន្ធស៊ីមពីរ និងមានតម្លៃតិចជាង $550 ឡើងទៅ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅក្នុងកំណត់ត្រារបស់លោក Kuo បានពន្យល់យ៉ាងដូច្នេះថា ទូរស័ព្ទ 6.1-inch LCD iPhone អាចមានពីរម៉ូដែលសម្រាប់ជ្រើសរើសគឺមួយមានស៊ីមមួយ និងមួយទៀតប្រើប្រាស់ស៊ីមពីរ។ របាយការណ៍របស់លោក Kuo បានបន្ថែមនៅក្នុងសារព័ត៌មាន Bloomberg ថា ក្រុមហ៊ុនប Apple បាននឹងកំបុងតែពិចារណាក្នុងការប្រើប្រាស់នូវស៊ីមពីរសម្រាប់ទូរស័ព្ទ 6.5-inch OLED iPhone ផងដែរ។ សម្រាប់ទូរស័ព្ទ 5.8-inch OLED មិនមានការប្រើប្រាស់នូវស៊ីមពីរនោះទេ។

 

និយាយពីតម្លៃវិញរបស់ស្មាតហ្វូនទាំងនេះ ត្រូវបានក្រុមហ៊ុន KGI បញ្ជាក់ថា ទូរស័ព្ទ iPhone ស៊ីមពីរថ្មីនេះ អាចបង្កើតនូវតម្លៃផ្សេងគ្នាសម្រាប់ iPhone។ ក្រុមអ្នកវិភាគនានា ក៏បាននិយាយផងដែរថា សម្រាប់ម៉ូដែលស៊ីមមួយអាចលក់នៅក្នុងតម្លៃ $550 និង $650 ស្របពេលដែលម៉ូដែលស៊ីមពីរមានតម្លៃចាប់ពី $650 និង $750។ ដូចនេះ លោក Kuo បានកត់សំគាល់ថា សម្រាប់ម៉ូដែលស៊ីមមួយនេះ ពិតជាអាចជួយបង្កើនចំណែកទីផ្សារនៅក្នុងប្រទេសចិន និងទីផ្សារជាច្រើនទៀត។

 

លោក Kuo បានបញ្ជាក់ថា ការលក់ទូរស័ព្ទ 6.1-inch LCD iPhone ក៏មានការកើនឡើងផងដែរ។ លោកទស្សន៍ទាយថា ក្រុមហ៊ុន Apple អាចលក់ទូរស័ព្ទបានចំនួន 100 ទៅ 120 លានគ្រឿងនៅក្នុងត្រីមាសទី 3 ឆ្នាំ 2018 នេះ និងនៅក្នុងត្រីមាសទី 3 នៅឆ្នាំ 2019។ ក្រុមហ៊ុនបច្ចេកវិទ្យា Apple ត្រូវគេដឹងថា នឹងបញ្ចេញនូវម៉ូដែល iPhone ចំនួន 3 ស៊េរីគឺមានដូចជា 5.8-inch iPhone X, 6.1-inch LCD iPhone និង 6.5-inch OLED “iPhone X Plus” ។ តើអ្នកគិតដូចម្តេចដែរសម្រាប់ទូរស័ព្ទ 6.1-inch LCD iPhone ដែលមានតម្លៃថោកត្រឹមតែ $550?

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន