no-alternative title

Honor MagicBook ចេញហើយ មានអេក្រង់ទំហំ 14 អ៊ីង បំពាក់បន្ទះឈីប Intel Processors ជំនាន់ទី 8 នឹងលក់នៅក្នុងតម្លៃ 795 ដុល្លារ

ជាមួយនឹងការបង្ហាញវត្តមានរបស់ស្មាតហ្វូនស៊េរីថ្មី Honor 10 ក្រុមហ៊ុន Honor ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Huawei ប្រកាសចេញនូវវត្តមានកុំព្យូទ័រ Notebook ស៊េរីថ្មីផងដែរ គឺ Honor MagicBook។ កុំព្យូទ័រ Notebook ថ្មីនេះ មានថាមពលថ្ម អាចប្រើប្រាស់បានរហូតដល់រយៈពេល 12 ម៉ោងបន្ទាប់ពីការបញ្ចូលថាមពលថ្មពេញម្តង។ តាមការបញ្ជាក់របស់ក្រុមហ៊ុននេះ បានអោយដឹងថា កុំព្យូទ័រ Honor MagicBook ត្រូវបង្កើតឡើងដោយទស្សនវិស័យ និងការប្រើប្រាស់ជាមួយនឹងស្មាតហ្វូន។ ក្រុមហ៊ុន បានបញ្ជាក់បន្ថែមថា ផលិតផលថ្មីនេះ មានការរចនាស្របទៅតាមនិន្នាការនៅក្នុងពេលបច្ចុប្បន្ន ហើយមានកម្លាំងម៉ាស៊ីនខ្លាំងក្លា បច្ចេកវិទ្យាកាន់តែឆ្លាតវៃ និងគុណភាពដែលអាចជឿជាក់បានថែមទៀត។

កុំព្យូទ័រនេះ មានអេក្រង់ 14-inch anti-glare display ដែលមានទំហំ 81% បើធៀបទៅនឹងតួខ្លួន និងមានគែមទំហំត្រឹមតែ 5.2mm ថែមទាំងមានភ្ជាប់ជាមួយនឹងមុខងារដែលហៅថា professional eye mode សម្រាប់អ្នកអាជីពផងដែរ។ កុំព្យូទ័រនេះ បានប្រើប្រាស់នូវបន្ទះឈីប Core i7 -8550U processor ជំនាន់ទី 8 របស់ក្រុមហ៊ុន Intel ដែលមានសមត្ថភាពខ្លាំងក្លាជាងមុនដល់ទៅ 40% បើធៀបជាមួយនឹងបន្ទះឈីបជំនាន់ទី 7។ ជាមួយគ្នានេះ ក៏ប្រើប្រាស់នូវក្រាហ្វិកកាត Nvidia MX150 2GB GDDR5 graphics processor ផងដែរ។

រូបភាពពាណិជ្ជកម្ម
no-alternative title

កុំព្យូទ័រថ្មីនេះ មានប្រភេទមួយទៀត ដែលប្រើប្រាស់ជាមួយនឹងបន្ទះឈីប Intel Core i5 processor ជាមួយនឹងក្រាហ្វិកកាតប្រភេទ Nvidia MX150 2GB GPU ។ សម្រាប់បន្ទះឈីប Core i7 ប្រើប្រាស់នូវរ៉េមទំហំ 8GB និង 256GB SSD ស្របពេលដែលបន្ទះឈីប Core i5 ប្រើប្រាស់នូវរ៉េមទំហំ 4GB និង 256GB SSD។ កុំព្យូទ័រ Notebook នេះ មានការប្រើប្រាស់នូវកម្រិតមុំដល់ទៅ 180 ដឺក្រេដោយភ្ជាប់ជាមួយនឹងក្តារចុច full-size custom keyboard ប្រភេទ 1.3mm key និងការប្រើប្រាស់ភ្លើង backlight 3 កម្រិតផងដែរ។ អ្វិដែលពីសេស ក៏មានការប្រើប្រាស់នូវ mic mute switch, custom shortcuts, Wi-Fi switch និង Fn Lock key ថែមទៀតផង។

កុំព្យូទ័រ Honor MagicBook ភ្ជាប់ជាមួយនឹងថាមពលថ្ម 57Wh ដែលអាចប្រើប្រាស់បានរយៈពេល 12 ម៉ោងជាមួយនឹងការចាក់វីដេអូ 1080p ការប្រើប្រាស់ 12 ម៉ោងសម្រាប់ Web Browsing និង 13 ម៉ោង សម្រាប់ការដំណើរការនៅលើឯកសារ។ កុំព្យូទ័រនេះ្ប្រើប្រាស់នូវ Speakers ចំនួន 4 ហើយក៏មានបាសកម្រិតខ្ពស់ដែលទ្រទ្រង់នូវប្រព័ន្ធ Dolby Sound System រួមនឹងការប្រើប្រាស់នូវ 2×2 MIMO dual-antenna Wi-Fi ផងដែរ។ 

កុំព្យូទ័រ Honor MagicBook មាន 3 ពណ៌សម្រាប់ជ្រើសរើស គឺ Glacier Silver, Star Grey និង Nebula Violet មានការធានារយៈពេល 2 ឆ្នាំ។ សម្រាប់ម៉ូដែល Core i7 លក់នៅក្នុងតម្លៃ 5,699 Yuan (ប្រហែល $908) ខណៈពេលដែល Core i5លក់នៅក្នុងតម្លៃ 4,999 Yuan (ប្រហែល $795) ។ កុំព្យូទ័រនេះ អាចធ្វើការកម្មង់ទិញបានចាប់ពីថ្ងៃនេះ វេលាម៉ោង 05:00 PM នៅក្នុងប្រទេសចិន ហើយនឹងដាក់លក់ចាប់ពីថ្ងៃទី 23 ខែមេសានេះទៅ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន