no-alternative title

Lexus LF-30 រថយន្តនាពេលអនាគត ដែលមានរូបរាងថ្មី មើលទៅពិតជាប្លែក និងស្រស់ស្អាតខ្លាំងមែនទែន!

ក្រុមហ៊ុន Lexus ប្រហែលជាហាក់ដូចជាប្រឡូកលឿនពេកនៅក្នុងបច្ចេកវិទ្យា hybrid នេះ ប៉ុន្តែសម្រាប់គំនិតនៃរថយន្តស៊េរីថ្មី Lexus LF-30 Electrified Concept នេះ មើលទៅពិតជាប្លែកអស្ចារ្យខ្លាំងមែនទែន។ កាលពីសប្តាហ៍មុននេះ នៅក្នុង ព្រឹត្តិការណ៍ Tokyo Motor Show 2019 គេសង្កេតឃើញថា វត្តមាននៃរថយន្តស៊េរីថ្មីនេះ គឺមានការឌីស្សាញប្លែក និងជាប្រភេទរថយន្តអេឡិចត្រូនិចថែមទៀតផង។ នៅក្នុងនោះ ក្រុមហ៊ុន Lexus ក៏មានរថយន្តជាប្រភេទ gas-electric versions ជាច្រើនម៉ូឌែលផងដែរ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្រុមហ៊ុននេះ គឺមានប្រភេទរថយន្តជា Sedan, SUV ឬ Coupe ដែលមានការសន្សំសំចៃខ្ពស់ខ្លាំងមែនទែនទៅលើការប្រើប្រាស់ប្រេងឥន្ទនៈ។ រថយន្ត LF-30 Electrified Concept នេះ គឺស្ថិតនៅក្រោមបដានៃចក្ខុវិស័យ  “Lexus Electrified” vision ដែលប្រើប្រាស់នូវ four in-wheel electric motors ។ ក្រុមហ៊ុន Lexus ក៏ប្រើប្រាស់នូវប្រព័ន្ធ steer-by-wire system និងប្រព័ន្ធ driving dynamics ថែមទៀតផង។ ជាមួយនឹងថាមពលថ្មទំហំ 400 kW គឺអាចដំណើរការនូវកម្លាំង 0-62 mph នៅក្នុងរយៈពេលត្រឹមតែ 3.8 វិនាទីប៉ុណ្ណោះ ហើយល្បឿនអតិបរិមារបស់វាគឺ 124 mph ។

រថយន្តស៊េរីថ្មីនេះ គឺមានដំបូលប្រភេទ “SkyGate” ដែលក្រុមហ៊ុន Lexus បានបញ្ជាក់ថា អាចប្រើប្រាស់ជាមួយនឹងបច្ចេកវិទ្យា AR ថែមទៀតផង។ រថយន្តនេះ ក៏ធ្វើការបញ្ចូលនូវថាមពលថ្មតាមរយៈ Wireless Pad ផងដែរ។ បច្ចេកវិទ្យា AI នៅលើរថយន្តនេះ ក៏អាចធ្វើការគ្រប់គ្រងទៅលើតារាងនៃកាលវិភាគក្នុងការបញ្ចូលថាមពលថ្មរបស់រថយន្តនេះផងដែរ។ រថយន្តអេឡិចត្រូនិច Lexus BEV (battery-electric vehicle) ដំបូងបំផុតនឹងធ្វើការប្រកាសបង្ហាញខ្លួននៅក្នុងខែវិច្ឆិកាខាងមុខនេះ ហើយវានឹងមានប្រភេទ plug-in hybrid (PHEV) ផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន