no-alternative title

ស្មាតហ្វូនស៊េរីថ្មី Huawei nova 6 5G ភ្ជាប់ជាមួយនឹងឡូហ្គោម៉ាកយីហោថ្មីដែលពិតជាទាក់ទាញខ្លាំងមែនទែន

ក្រុមហ៊ុនផលិតស្មាតហ្វូនយក្សរបស់ចិន Huawei គ្រោងនឹងបង្ហាញនូវស្មាតហ្វូនស៊េរីថ្មី 5G ដំបូងបំផុតរបស់ខ្លួននៅក្នុងត្រកូល nova series ។ តាមការបញ្ជាក់នៅក្នុងរូបភាព Renders ចុងក្រោយបំផុតរបស់ស្មាតហ្វូននេះ ស្មាតហ្វូនស៊េរីថ្មី Huawei nova 6 5G មានពណ៌ក្រហមយ៉ាងស្រស់ស្អាតថែមទៀត។ មានការបង្ហាញថា ស្មាតហ្វូននេះ នឹងមានភ្ជាប់ជាមួយនឹងឡូហ្គោម៉ាកយីហោ “nova” នៅលើកញ្ចក់ផ្នែកខាងក្រោយ ហើយនិងមានការប្រើប្រាស់នូវឡូហ្គោ “Huawei” នៅគែមផ្នែកខាងស្តាំរបស់កាមេរ៉ានេះថែមទៀត។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ស្មាតហ្វូនស៊េរីថ្មី Huawei nova 6 នេះមានប្រើប្រាស់នូវអេក្រង់ពេញគែមជាមួយនឹងប្រព័ន្ធកាមេរ៉ាភ្លោះ Dual-Punch Hole ថែមទៀត។ សម្រាប់ផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះ គឺមានភ្ជាប់ជាមួយនឹងកាមេរ៉ា 3 គ្រាប់ ខណៈពេលដែលប្រព័ន្ធស្កេនក្រយ៉ៅដៃគឺស្ថិតនៅគែមរបស់ស្មាតហ្វូននេះ។ ពេលនេះ ស្មាតហ្វូន Huawei nova 6 ក៏ឆ្លងកាត់នៅលើ TENAA ហើយវាក៏មានប្រភេទ 4G និង 5G versions ថែមទៀត។ សម្រាប់ប្រភេទ 5G versions នេះប្រើប្រាស់នូវបន្ទះឈីប Kirin 990 5G ថែមទៀត។

បន្ទះឈីប Kirin 990 5G នេះគឺប្រើប្រាស់នូវដំណើរការ 7nm+ EUV ថែមទៀត។ វាមានការបញ្ចូលគ្នារវាងម៉ូដឹម 5G នៅក្នុងបន្ទះឈីបនេះជាលើកដំបូងបំផុតថែមទៀត។ វាគឺជាបន្ទះឈីបដំបូងបំផុតនៅក្នុងពិភពលោកដែលមានភ្ជាប់ជាមួយនឹងត្រង់ស៊ីស្ទ័រជាង 10.3 ពាន់លាន។ បន្ទះឈីប Kirin 990 5G ប្រើប្រាស់នូវស្ថាបត្យកម្ម Cortex A76 ដែលមានការបញ្ចូលគ្នានៃអង្គគណនា 2+2+4 cores។ សម្រាប់ល្បឿនម៉ោងរបស់ CPU នេះគឺ 2.86GHz ហើយសម្រាប់ហ្វេ្រកង់នៅលើអង្គគណនា CPU Core នេះគឺមានល្បឿន 1.95GHz ។ក្រាហ្វិកកាតរបស់វាគឺជា Mali-G76MP16 ។ គេរំពឹងថា ស្មាតហ្វូន Huawei nova 6 នេះប្រហែលជាបង្ហាញខ្លួននៅក្នុងខែធ្នូខាងមុខនេះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន