no-alternative title

Realme 5s បង្ហាញខ្លួនផ្លូវការណ៍ជាមួយកាមេរ៉ាក្រោយ 4 គ្រាប់ដែលមានកាមេរ៉ាគោលទំហំ 48MP ប្រើសែនស័រ GM1 របស់ Samsung

ដូចការគ្រោងទុកនៅទីផុតក្រុមហ៊ុនផលិតស្មាតហ្វូនរបស់ចិន Realme បានធ្វើការប្រកាសចេញស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួនម៉ូដែលគឺ Realme 5s នៅ ទីផ្សារប្រទេសឥណ្ឌាជាផ្លូវការណ៍។ ស្មាតហ្វូនជំនាន់ថ្មីនេះត្រូវបានក្រុមហ៊ុនធ្វើការកែប្រែបន្ថែមសមត្ថភាពទៅលើប្រព័ន្ធកាមេរ៉ាថតរូបអោយបានកាន់ តែល្អប្រសើរជាងជំនាន់ Realme 5 ដែលចេញកាលពីកំឡុងខែសីហា។ ចំពោះទម្រង់នៃការរចនារូបរាងខាងក្រៅរបស់ Realme 5s ឃើញថាមិនបានកែប្រែមុខមាត់ថ្មីខុសពី Realme 5 និង 5 Pro នោះទេគឺរក្សាបាននូវអេក្រង់ស្ទាយដំណក់ទឹក (Waterdrop Display) ប្រព័ន្ធកាមេរ៉ាក្រោយដាំបញ្ឈរជិត គែម ខាងឆ្វេង ទ្រនាប់ស្កែនក្រយ៉ៅម្រាមដៃនៅផ្ទៃកញ្ចក់ Glossy Glass ខាងក្រោយ និងមានស៊ុមជុំវិញតួរខ្លួនជាផ្លាស្ទីគដដែល។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

សម្រាប់ប្រព័ន្ធកាមេរ៉ាក្រោយរបស់ Realme 5s គឺប្រើប្រាស់កញ្ចប់កាមេរ៉ារៀមច្បងរបស់វា Realme 5 Pro ដែលមានលែនដើមទំហំ 48MP ជាប្រភេទ Wide angle Lens ជាមួយកម្រិត aperture f/1.8 និងជាលែនប្រើសែនស័រចាប់រូបរបស់ Samsung GM1។ សម្រាប់លែន 3 គ្រាប់ទៀតគឺមាន Ultra-wide 119° Lens ទំហំ 8.0MP ជាមួយ Macro Lens និង Depth Sensor Lens ទំហំ 2.0MP។ រីឯកាមេរ៉ាសែលហ្វីមួយគ្រាប់បង្កប់ខ្លួននៅក្នុងឆកដំណក់ទឹកមានទំហំ 13MP ដូចកាមេរ៉ាសែលហ្វីរបស់ Realme 5 ដែរ។ ងាកមកផ្ទៃអេក្រង់បង្ហាញរបស់ Realme 5s វិញគឺមានទំហំ 6.5” ជាប្រភេទបន្ទះបង្ហាញ IPS LCD HD+ (720px) ជាមួយផ្ទៃវិមាត្រអេក្រង់ 20:9  ratioដូច Realme 5 ដែរ។ 

 

បើនិយាយពីកំលាំងម៉ាស៊ីនរបស់ Realme 5s វិញគឺមិនខុសពីកំលាំងម៉ាស៊ីនរបស់ Realme 5 ដែលជារៀមច្បងរបស់វានោះទេគឺបន្ទះឈីប Snapdragon 665 ខ្នាត 11nm ភ្ជាប់មកជាមួយរ៉េមទំហំ 4GB អង្គក្រាហ្វិច Adreno 610 និងមានអង្គផ្ទុកទិន្នន័យស្រាប់ក្នុងម៉ាស៊ីនទំហំ 64GB និង 128GB ហើយអាចដាក់បន្ថែមទំហំផ្ទុកក្រៅបានដល់ 256GB។ ស្មាតហ្វូនជំនាន់ថ្មីនេះរត់ដោយ Android 9.0 Pie ដែលស្រោបផ្ទៃមុខកម្មវិធីដោយ ColorOS6 និងមានថ្មទំហំធំដល់ទៅ 5,000mAh ជាមួយរន្ធសាកប្រភេទ microUSB2.0 ដែលទ្រទ្រង់កំលាំងសាកចូល 10W។ Realme 5s មាន 3 ពណ៌គឺពណ៌ស្វាយ (Crystal Purple), ពណ៌ក្រហម (Crystal Red) និងពណ៌ខៀវ (Crystal Blue)។ 

 

Realme 5s នឹងចេញដាក់លក់ជាលើកដំបូងនៅថ្ងៃទី 29 ក្នុងខែវិច្ឆិកានេះតាមរយះបណ្តាញលក់ទំនិញអនឡាញដ៏ធំរបស់ឥណ្ឌាគឺ Flipkart និងនៅលើវ៉ិបសាយក្រុមហ៊ុន realme.com ផ្ទាល់តែម្តង។ សម្រាប់តម្លៃរបស់ស្មាតហ្វូនជំនាន់ថ្មីនេះគឺខ្ទង់ $139 សម្រាប់ម៉ូដែលពាក់រ៉េម 4GB ជាមួយទំហំផ្ទុក 64GB និងខ្ទង់ $153 សម្រាប់ម៉ូដែលពាក់រ៉េម 4GB ជាមួយទំហំផ្ទុក 128GB ដែលតម្លៃនេះគឺសម្រាប់ទីផ្សារប្រទេសឥណ្ឌាប៉ុណ្ណោះ ហើយសម្រាប់ទីផ្សារប្រទេសផ្សេងៗអាចធូរថ្លៃ ឬថ្លៃជាងនេះតិចតូចអាស្រ័យទៅលើប្រព័ន្ធពន្ធអាករ និងអត្រាប្តូរប្រាក់ក្នុងប្រទេសទាំងនោះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន