no-alternative title

ចាប់ពីនេះទៅ ប្រជាពលរដ្ឋចិន ត្រូវតែធ្វើការស្កេនមុខ ទើបអាចចុះឈ្មោះប្រើអ៊ីនធឺណិត ឬនិងទិញលេខទូរស័ព្ទបាន បន្ទាប់ពីច្បាប់ថ្មីចូលជាធរមាន

ពេលនេះ ប្រជាពលរដ្ឋនៅក្នុងប្រទេសចិន ត្រូវប្រើប្រាស់នូវបច្ចេកវិទ្យាស្កេនមុខ (facial recognition) ដើម្បីធ្វើការចុះឈ្មោះក្នុងការប្រើប្រាស់ទៅលើសេវាកម្មអ៊ីនធឺណិត ឬទួលបាននូវលេខទូរស័ព្ទថ្មី។ រដ្ឋាភិបាលរបស់ចិន បានប្រកាស កាលពីខែកញ្ញាថា ពលរដ្ឋដែលធ្វើការស្នើសុំទិញទូរស័ព្ទថ្មី ឬឧបករណ៍អ៊ីនធឺណិត នឹងត្រូវធ្វើការស្កេនផ្ទៃមុខដោយប្រតិបត្តិករទូរគមនាគមន៍តែម្តង។ ច្បាប់ថ្មីទាំងនេះចូលជាធរមាននៅថ្ងៃទី 1 ខែធ្នូ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មានរបស់ប្រទេសចិន (MIIT) ដែលជាទីភ្នាក់ងាររដ្ឋទទួលខុសត្រូវចំពោះការធ្វើនិយ័តកម្មអ៊ីនធឺណិតនិងបច្ចេកវិទ្យាសរសេរថា ការសម្រេចចិត្តនេះគឺជាផ្នែកមួយនៃកិច្ចប្រឹងប្រែងរបស់ខ្លួនដើម្បី“ ការពារសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់ប្រជាពលរដ្ឋនៅក្នុងប្រព័ន្ធអ៊ីនធឺរណិត” និងការពារការក្លែងបន្លំនេះបើយោងតាម Quartz ។

របាយការណ៍ថ្មីៗនេះ បានបង្ហាញថា ប្រទេសចិនមានអ្នកប្រើប្រាស់អ៊ីនធឺរណិតប្រហែលជា 854 លាននាក់ ច្បាប់ថ្មីនេះក៏នឹងហាមឃាត់មិនឱ្យប្រជាជនផ្ទេរលេខទូរស័ព្ទរបស់ពួកគេទៅមនុស្សផ្សេងទៀតដែរ។ យោងទៅតាមទង្វើរនេះ ប្រទេសចិនហាក់ដូចជាប្រទេសដំបូងគេដែលតម្រូវឱ្យមានការស្កេនផ្ទៃមុខនេះសិនដើម្បីអាចទិញសេវាទូរស័ព្ទចល័ត និងអ៊ីនធឺរណិតបាន។ ច្បាប់ថ្មីនេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសចិនក្នុងការឃ្លាំមើលពលរដ្ឋរបស់ខ្លួនយ៉ាងជិតស្និទ្ធ និងតាមដានសកម្មភាព និងអាកប្បកិរិយារបស់ពួកគេ។

គួរបញ្ជាក់ថា កាលពីខែមុននេះ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនប្រកាសពីការអភិវឌ្ឍនៃ“ កាមេរ៉ាទំនើប” ថ្មីឈ្មោះថា  “super camera”។ កាមេរ៉ានេះមានទំហំ 500-megapixel ផ្អែកលើបញ្ញាសិប្បនិម្មិតដែលមានសមត្ថភាពសម្គាល់មុខមនុស្សម្នាក់ៗបានសូម្បីតែនៅក្នុងហ្វូងមនុស្សរាប់ម៉ឺនរាប់ពាន់នាក់ដែលមាន“ ភាពត្រឹមត្រូវ និងល្អឥតខ្ចោះ” ។ យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ ឧបករណ៍នេះមានថាមពលខ្លាំងជាងភ្នែកមនុស្សដល់ទៅ 5 ដង ហើយវាអាចប្រើប្រាស់នៅក្នុង“ការការពារជាតិ និងសន្តិសុខសាធារណៈ” បានផងដែរ។

កាលពីឆ្នាំមុន ប្រទេសចិនក៏និយាយដែរថាខ្លួនបានបង្កើតកាមេរ៉ាឃ្លាំមើលថ្មីមួយដែលអាចកំណត់អត្តសញ្ញាណអ្នកប្រើប្រាស់ដោយផ្អែកលើស្ទីលនៃការដើរ និងរូបភាពរបស់ពួកគេ។ បច្ចេកវិទ្យា“gait recognition” នេះត្រូវដាក់ពង្រាយរួចហើយនៅក្នុងទីក្រុងជាច្រើនរបស់ប្រទេសចិនរួមទាំងទីក្រុងប៉េកាំង និងស៊ាងហៃផងដែរ។ សូមជំរាបថា កាលពីឆ្នាំ 2014 រដ្ឋាភិបាលរបស់លោកស៊ីប្រកាសផែនការសម្រាប់“ ប្រព័ន្ធឥណទានសង្គម” របស់ខ្លួនដែលជាប្រព័ន្ធចំណាត់ថ្នាក់ដ៏ធំ និងចាំបាច់នៃពលរដ្ឋទាំងអស់របស់ខ្លួនដែលមានចំនួន 1.4 ពាន់លាននាក់។ យោងទៅតាមប្រទេសចិន ប្រព័ន្ធចំណាត់ថ្នាក់នេះព្យាយាមពង្រឹងការយល់ឃើញថា“ ការរក្សាភាពជឿជាក់គឺជាភាពរុងរឿងនិងការមិនទុកចិត្តគ្នាគឺជារឿងគួរអោយស្អប់ខ្ពើម”៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន