no-alternative title

OPPO រកឃើញជើងខ្លាំងក្នុងចំណោមជើងខ្លាំងពីការប្រកួតថតរូប ទាក់ទងជាមួយនិងសាច់រឿងអំពីបុណ្យអុំទូក

ទីបំផុតក្រុមហ៊ុន OPPO បានប្រគល់រង្វាន់ស្មាតហ្វូនកូនកាត់  OPPO Reno2 F ចំនួនពីរគ្រឿង ជូនដល់ជើងឯកដែលពូកែថតរូប និងសរសេរសាច់រឿងស្តីពីពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ក្នុងកម្មវិធី ប្រកួតថតរូប OPPO WaterFestival Storygrapher ។  កម្មវីធីពិសេសនេះ បានធ្វើឡើងនៅមជ្ឈមណ្ឌលជួសជុលទូរស័ព្ទដៃ OPPO (ទល់មុខវត្តកោះ) កាលពីថ្ងៃទី 28 ខែវិច្ឆិកា ឆ្នាំ 2019 ដែលមានអ្នកឈ្នះសរុបចំនួន 7 រូប បន្ទាប់ពីបានចំណាយពេល ដាក់ពិន្ទុ ការត្រួតពិនិត្យ និងការវិនិច្ឆ័យយ៉ាងល្អិតល្អន់ផ្ចិតផ្ចង់ឥតលម្អៀង ទាំងគុណភាពរូបថតនិងខ្លឹមសារអត្ថន័យនៃសាច់រឿង ប្រកបដោយតម្លាភាព។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

លោក តូច សុវណ្ណវិចិត្រ និង ឡុង (មកពីខេត្តសៀមរាប) ដែលជាជើងឯកឈ្នះរង្វាន់ស្មាតហ្វូន OPPO Reno2F បានឲ្យដឹងថា “ក្រុមហ៊ុន OPPO ផ្តល់រង្វាន់ពិតៗ! ខ្ញុំពិតជាមានអារម្មណ៍រំភើបរីករាយខ្លាំងណាស់ នៅពេលដែលទទួលបានស្មាតហ្វូនស៊េរីថ្មី OPPO Reno2 F ដោយគ្រាន់តែចូលរួមចែករំលែករូបថតស្អាតៗថ្ងៃបុណ្យអុំទូក ជាមួយនឹងខ្លឹមសារអត្ថន័យលើបណ្តាញសង្គមហ្វេសប៊ុក”។ 

យោងតាមប្រភពអ្នករៀបចំកម្មវិធីនេះ បានឲ្យដឹងថា “គោលបំណងនៃការបង្កើតកម្មវិធីនេះឡើង គឺដើម្បីលើកកម្ពស់ ពិធីបុណ្យជាតិខ្មែរដូចជា បុណ្យអុំទូក និងបំផុសនូវការចង់ចាំ និងអត្ថន័យនៃពិធីបុណ្យ ជូនដល់ប្រជាជនខ្មែរ  ជាពិសេសក្មេងៗជំនាន់ក្រោយ ជាពិសេសមានការចូលរួមយ៉ាងច្រើនពីសំណាក់អតិថិជនក៌ដូចជាអ្នកចូលចិត្តថតរូបតាមស្មាតហ្វូនប្រមាណ 100 នាក់ ។ ក្រុមហ៊ុនយើងខ្ញុំ សូមចូលរួមអបអរសាទរចំពោះអ្នកឈ្នះ និងសូមថ្លែងអំណរគុណចំពោះអតិថិជនដែលតែងតែចូលរួមគាំទ្រស្មាតហ្វូន OPPO គ្រប់ស៊េរី ជាពិសេសគឺស្មាតហ្វូនកូនកាត់ OPPO Reno2 F ដែលគឺជាការអាប់ដេតដ៌អស្ចារ្យបន្តពីត្រកូល F11 Pro ។ 

សូមរំលឹកថា OPPO Reno2 F តម្លៃត្រឹមតែ 369$ ដែលគឺជាស្មាតហ្វូនកូនកាត់ខ្លាំងពីកំណើតតែម្តង ដោយសារ ក្រុមហ៊ុន OPPO បន្ថែមនូវការរចនាលើតួខ្លួនរបស់រាមច្បង (OPPO F11 Pro ដែលលក់ដាច់ខ្លាំងនិងពេញនិយមកាលពីដើមឆ្នាំ2019)ឲ្យមើលទៅកាន់តែរលើបរលោងប៉ុន្តែងាយស្រួលចាប់កាន់ ដោយកញ្ចក់ CGG5 ស្វិតរឹងមុំា ធន់មិនងាយប្រេះបែក និង អមមកនូវការឌីហ្សាញ Logo ដែលស៊ីមីទ្រីគ្នាចំកណ្តាល និង Upgrade ជាអក្សរ “Designed for Reno” ដូចគ្នានឹង OPPO Reno ជំនាន់ថ្មីនេះតែម្តង (OPPO Reno2 Series)។  កម្មវិធីប្រគល់រង្វាន់ដ៏ពិសេសនេះ ត្រូវបានបញ្ចប់ទៅយ៉ាងរលូន ក្រោមកម្រងរូបថតអនុស្សាវរីយ៍ និង ការប្រគល់រង្វាន់ទូរស័ព្ទដៃ OPPO Reno2 F 2 រង្វាន់ និង Bluetooth Speaker ចំនួន 4 រង្វាន់ ដល់អ្នកឈ្នះ។  ចំពោះបេក្ខជន 1រូបទៀតដែលរស់នៅតាមបណ្តាខេត្ត ក្រុមការងារ OPPO នឹងទាក់ទងដើម្បីចែករង្វាន់ជូននៅតាមទីតាំងដែលពួកគាត់រស់នៅ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន