no-alternative title

អនុប្រធានរបស់ Huawei៖ ប្រព័ន្ធប្រតិបត្តិការ Harmony OS នឹងក្លាយជា OS ធំបំផុតលំដាប់ទី 5 នៅត្រឹមឆ្នាំ 2020

នៅក្នុងបទសម្ភាសន៍ថ្មីៗនេះ អនុប្រធានជាន់ខ្ពស់របស់ក្រុមហ៊ុន Huawei លោកស្រី Joy Tan បាននិយាយថា ប្រព័ន្ធប្រតិបត្តិការ Harmony OS របស់ក្រុមហ៊ុន Huawei គឺមានកូដមួយចំនួនដែលមានសុវត្ថិភាពខ្ពស់បំផុតនៅលើប្រព័ន្ធនេះ។ របាយការណ៍មុននេះ ចេញពី Counterpoint Research បញ្ជាក់ថា ប្រព័ន្ធប្រតិបត្តិការ Harmony OS របស់ក្រុមហ៊ុន Huawei នឹងយកឈ្នះទៅលើប្រព័ន្ធប្រតិបត្តិការ Linux នៅចុងឆ្នាំ 2020នេះ ហើយវានឹងក្លាយជា OS ដែលមានការពេញនិយមបំផុតចំណាត់ថ្នាក់លេខ 5 របស់ពិភពលោក។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅក្នុងបទសម្ភាសន៍នេះ លោកស្រី Joy Tan បាននិយាយថា ប្រព័ន្ធប្រតិបត្តិការ Harmony OS នេះគឺមានទម្ងន់ស្រាល ជា OS ដែលមានមុខងារជាច្រើនដ៏ខ្លាំងក្លា។ បើធៀបជាមួយនឹង OS ផ្សេងទៀតនៅលើទីផ្សារនោះ វាក៏មានកូដមួយចំនួនដែលមានការការពារទៅលើសុវត្ថិភាពបានល្អជាង។ គោលដៅរបស់ OS ថ្មីនៃក្រុមហ៊ុន Huawei នេះគឺមានលក្ខណៈខុសគ្នាពី Android និង iOS ។ ក្រុមអ្នកអភិវឌ្ឍជាច្រើនធ្វើការអភិវឌ្ឍកម្មវិធីជាច្រើនតែ 1 លើកប៉ុណ្ណោះ ហើយកម្មវិធីទាំងនោះអាចនឹងប្រើប្រាស់បានច្រើននៅលើឧបករណ៍ជាច្រើន។

លោកស្រីបន្ថែមថា យើងបញ្ចេញនូវប្រព័ន្ធប្រតិបត្តិការ Harmony OS កាលពីប៉ុន្មានខែមុននេះ។ តាមការបញ្ជាក់របស់ Counterpoint Research ទម្លាយនៅក្នុងរបាយការណ៍របស់ពួកគេថា ប្រព័ន្ធប្រតិបត្តិការ Harmony operating system នេះនឹងមានការពេញនិយមខ្លាំងជាង Linux នៅចុងឆ្នាំ 2020 ខាងមុខនេះ។ OS នេះនឹងក្លាយជា OS ធំបំផុតចំណាត់ថ្នាក់ទី ៥ សម្រាប់ឧបករណ៍ឌីជីថលជាច្រើន។ តាមការបញ្ជាក់នៅក្នុងរបាយការណ៍ចេញពី Counterpoint នេះ ប្រព័ន្ធប្រតិបត្តិការ Harmony OS ឯករាជ្យរបស់ក្រុមហ៊ុន Huawei នេះនឹងទទួលបានចំណែកទីផ្សារ 2% នៅក្នុងឆ្នាំ 2020 នេះ។ ខណៈពេល OS បច្ចុប្បន្ននេះគឺ៖ 39% ជា Android; 35% ជា Windows; 13.87% ជា iOS; 5.92% ជា macOS; និង 0.77% ជា Linux។

សម្រាប់អ្នកដែលមិនដឹងនោះ ប្រព័ន្ធប្រតិបត្តិការ Harmony OS នេះប្រកាសបង្ហាញខ្លួននៅក្នុងខែសីហានៅក្នុងព្រឹត្តិការណ៍ HDC2019 ។ នៅលើ OS នេះ គឺមានការឌីស្សាញចេញពីគំនិតរបស់ “microkernel” ដែលមានលក្ខណៈខុសប្លែកពី “macrokernel” នៅលើ Android និង OS ជាច្រើនទៀត។ សម្រាប់ OS ដែលពឹងផ្អែកនៅលើ microkernel នេះគឺធ្វើការនៅលើ Hardware ផ្សេងៗគ្នាដែលធ្វើអោយល្បឿននៃការដំណើរការរបស់វាលឿនជាង QNX ឬ Google “Fuchsia” microkernel  ទៅលើ real-time resource allocation ថែមទៀត៕ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន