no-alternative title

Realme ត្រៀមបញ្ចេញស្មាតហ្វូនស៊េរីថ្មីដែលបំពាក់មកជាមួយនឹងបន្ទះឈីប Snapdragon 865 ក្នុងពេលឆាប់ៗនេះ

ក្រោយពីទទួលបានទីផ្សាររីកចម្រើនខ្លាំងគួរអោយកត់សំគាល់នៅរយះពេលមួយឆ្នាំចុងក្រោយនេះក្រុមហ៊ុនផលិតស្មាតហ្វូនរបស់ចិន Realme បានធ្វើការបញ្ចេញស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួនជាបន្តបន្ទាប់ដើម្បីតម្រូវការទីផ្សារនៃអ្នកប្រើប្រាស់ក៏ដូចជាដើម្បីធ្វើការប្រកូតប្រជែងលើទីផ្សារផងដែរ។ យ៉ាងណាមិញក្នុងពេលថ្មីៗនេះក្រុមហ៊ុន Realme ត្រូវបានគេដឹងថាត្រៀមបញ្ចេញស្មាតហ្វូនស៊េរីថ្មីដែលជាកំពូលស្មាតហ្វូនដំបូងរបស់ខ្លួនដែលបំពាក់មកជាមួយនឹងបន្ទះឈីបជំនាន់ថ្មីរបស់ Qualcomm គឺ Snapdragon 865។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ហើយអ្វីដែលកាន់តែជាក់ច្បាស់ក្នុងពេលនេះគឺថាស្មាតហ្វូនស៊េរីថ្មីរបស់ Realme មួយនេះត្រូវបានគេប្រទះឃើញនៅលើបណ្តាញតេស្តសមត្ថភាព Antutu ថែមទៀតផងដែលវាប្រើប្រាស់លេខកូដសំគាល់ម៉ូដែលគឺ “Realme RMX2071” ដោយកំលាំងម៉ាស៊ីនរបស់វាទទួលបានពិន្ទុខ្ពស់ដល់ទៅ 574,985 ដែលជាពិន្ទុខ្ពស់បំផុតមិនធ្លាប់មាននៅលើស្មាតហ្វូនកំពូលណាមួយឡើយ។ ប៉ុន្តែបើតាមប្រភពព័ត៌មានចចាមអារ៉ាមមួយចំនួនទៀតបាននិយាយថា កំពូលស្មាតហ្វូនជំនាន់ថ្មីរបស់ Realme អាចជាម៉ូដែល Realme X50 Pro ដែលជាកំនែប្រែថ្មីចេញពីម៉ូដែល X50 5G ដែលបំពាក់បន្ទះឈីប Snapdragon 765G។ 

គួរអោយស្តាយដោយសារតែនៅលើបណ្តាញ Antutu គឺមិនបានបង្ហាញចេញព័ត៌មានច្រើនទាក់ទងនឹងគុណសម្បត្តិនៃកំពូលស្មាតហ្វូនជំនាន់ថ្មីរបស់ Realme ឡើយ ប៉ុន្តែបើយើងពិនិត្យទៅលើពិន្ទុដែលបានបង្ហាញ រួចធ្វើការប្រៀបធៀបនឹងពិន្ទុរបស់ម៉ូដែល Realme X2 Pro ដែលទទួលបាន 467,653 តាមរយះការតេស្តនៅលើ Antutu 8 ឃើញថាកំលំាងម៉ាស៊ីនរបស់កំពូលស្មាតហ្វូនជំនាន់ថ្មីរបស់ Realme មានកំលាំងខ្លាំងជាងប្រមាណ 20%។ 

បើតាមរយះផ្ទាំងរូបភាព tipster របស់កម្មវិធី Antutu ដែលមានប្រភពចេញពីប្រទេសចិនគេបានទស្សន៍បានថាកំពូលស្មាតហ្វូនជំនាន់ថ្មីរបស់ Realme ដែលបំពាក់ជាមួយកំពូលឈីបជំនាន់ថ្មី Snapdragon 865 នឹងមានកាមេរ៉ាសែលហ្វីមួយគ្រាប់ដែលរចនាឡើងជារន្ធទំលុះអេក្រង់ Punch-Hole Display។ កំពូលស្មាតហ្វូនស៊េរីថ្មីរបស់ Realme មួយនេះត្រូវបានគេព្យាករណ៍ថានឹងបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍សមាជពិភពស្មាតហ្វូន2020 ឬ Mobile World Congress (MWC2020) នៅថ្ងៃទី 24 ក្នុងខែកុម្ភះខាងមុខនេះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន