no-alternative title

OPPO F15 នឹងបង្ហាញវត្តមានជាមួយកាមេរ៉ា 4 គ្រាប់ អេក្រង់ទំហំ 6.4 អ៊ីងភ្ជាប់ដោយបច្ចេកវិទ្យាស្កេនក្រយ៉ៅដៃ រួមនិង VOOC 3.0

កាលពីខែធ្នូ ឆ្នាំ 2019 កន្លងទៅនេះ ក្រុមហ៊ុន OPPO បានបង្ហាញនូវស្មាតហ្វូន OPPO A91 នៅក្នុងទីផ្សារប្រទេសចិន។ នៅថ្ងៃនេះ ស្មាតហ្វូននេះត្រូវបានគេបញ្ចេញជាផ្លូវការនៅក្នុងប្រទេសឥណ្ឌាដែលមានឈ្មោះហៅថា OPPO F15។ ស្មាតហ្វូនស៊េរីថ្មីនេះ មានពណ៌ gradient ជាមួយនឹងកាមេរ៉ាខាងក្រោយ 4 គ្រាប់ រួមនឹងបច្ចេកវិទ្យាស្កេនក្រយ៉ៅដៃក្រោមអេក្រង់ថែមទៀតផង។ ស្មាតហ្វូននេះ មានថាមពលថ្មធំដែលមានភ្ជាប់ជាមួយនឹងបច្ចេកវិទ្យាបញ្ចូលថាមពលថ្មលឿនរួចជាស្រេចផងដែរ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

លក្ខណៈសម្បត្តិ និងមុខងារជាច្រើនរបស់ស្មាតហ្វូន OPPO F15

ស្មាតហ្វូន OPPO F15 នេះ មានវិមាត្រ 160.2x73.3x7.9mm និងទម្ងន់ 172 ក្រាម។ ស្មាតហ្វូននេះ មានតួខ្លួនធ្វើពីប៉ូលីកាបូណាតជាមួយនឹងពណ៌ gradient ដែលអេក្រង់របស់ស្មាតហ្វូននេះ គឺជាប្រភេទ Gorilla Glass 5 ។ តាមការបញ្ជាក់របស់ក្រុមហ៊ុន OPPO នោះ បានអោយដឹងថា អេក្រង់របស់ស្មាតហ្វូននេះ គឺប្រភេទ 20:9 Waterdrop Notch របស់ស្មាតហ្វូន OPPO F15 ដែលមានទំហំអេក្រង់ 90.7% ។ អេក្រង់នេះមានទំហំ 6.4 អ៊ីង ជាមួយនឹងកម្រិតភាពច្បាស់ full HD+ 1080x2400px ថែមទៀត។ អេក្រង់របស់ស្មាតហ្វូន F15 នេះ ក៏មានភ្ជាប់ជាមួយនឹងបច្ចេកវិទ្យាស្កេនក្រយ៉ៅដៃក្រោមអេក្រង់ថែមទៀត។ វាក៏មានវិញ្ញាបនបត្រ TUV Rheinland ដែលការពារភ្នែកបានយ៉ាងល្អប្រសើរថែមទៀត។

ស្មាតហ្វូន OPPO F15 នេះ ប្រើប្រាស់នូវបន្ទះឈីប Helio P70 octa-core processor 2.1GHz និងរ៉េមទំហំ 8GB រួមនឹងម៉េមូរីក្នុងម៉ាស៊ីនទំហំ 128 GB (UFS 2.1) ហើយវាក៏មានរន្ធបន្ថែម microSD card ផងដែរ។ ស្មាតហ្វូននេះ ដំណើរការនូវ ColorOS 6.1 និង Android 9 Pie OS។ ក្នុងការពង្រឹងទៅលើសមត្ថភាពនៃការលេងហ្គេមនោះ ស្មាតហ្វូន F15 នេះ ក៏មានភ្ជាប់ជាមួយនឹងបច្ចេកវិទ្យា Game Boost 2.0 ផងដែរ។ ស្មាតហ្វូននេះ ក៏មានថាមពលថ្មទំហំ 4,025mAh និងទ្រទ្រង់ទៅលើបច្ចេកវិទ្យា VOOC 3.0 Flash Charge technology ថែមទៀតផង ។តាមការបញ្ជាក់របស់ក្រុមហ៊ុន OPPO នោះ បច្ចេកវិទ្យាបញ្ចូលថាមពលថ្មលឿន 20W rapid charging technology អាចធ្វើការបញ្ចូលថាមពលថ្ម ហើយវាអាចបញ្ចូលថាមពលថ្ម 30នាទី បាន 50%។ ស្មាតហ្វូននេះក៏ទ្រទ្រង់នូវ Widevine L1 content នៅលើកម្មវិធី streaming apps ដូចជា Netflix និង Amazon Prime ថែមទៀតផង។

ស្មាតហ្វូន OPPO F15 នេះ មានកាមេរ៉ាខាងមុខទំហំ 16-megapixel f/2.0 aperture ។ កាមេរ៉ាខាងក្រោយ 4 គ្រាប់របស់ស្មាតហ្វូននេះគឺមានកាមេរ៉ាទំហំ 48-megapixel main lens f/1.7 aperture, 119-degree 8-megapixel ultrawide lens f/2.25 aperture, 2-megapixel mono lens f/2.4 aperture និង 2-megapixel depth sensor f/2.4 aperture ថែមទៀត។ ស្មាតហ្វូន F15 នេះក៏មានភ្ជាប់ជាមួយនឹងបច្ចេកវិទ្យា EIS anti-shake technology ពីស្មាតហ្វូន Reno series ថែមទៀត។ ស្មាតហ្វូន OPPO F15 នេះក៏មានភ្ជាប់ជាមួយនឹងបច្ចេកវិទ្យា AI beautification និង night scene mode និង portrait mode ខណៈពេលដែលថតវីដែអូថែមទៀត។

តម្លៃរបស់ស្មាតហ្វូន OPPO F15 នៅក្នុងប្រទេសឥណ្ឌា

ស្មាតហ្វូន OPPO F15 នេះគឺមានតម្លៃ Rs. 19,990 ($282) ហើយវាមាន 2 ពណ៌សម្រាប់ធ្វើការជ្រើសរើសគឺពណ៌ Lightening Black និង Unicorn White ។ អតិថិជនជាច្រើននៅក្នុងប្រទេសឥណ្ឌាអាចរកទិញបាននៅហាង Amazon India និង Flipkart ចាប់ពីថ្ងៃទី 24 ខែមករានេះ។ អតិថិជនជាច្រើនអាចរកទិញស្មាតហ្វូននេះរហូតដល់ថ្ងៃទី 26 ខែមករានេះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន