no-alternative title

មានការទម្លាយចេញនូវកាមេរ៉ារបស់ Huawei P40 Pro (PE) នៅមុនការបង្ហាញខ្លួនជាផ្លូវការនៅថ្ងៃទី 26 ខែមីនាខាងមុខនេះ

រហូតមកទល់ពេលនេះ មានពាក្យចចាមអារ៉ាមជាច្រើន បានអះអាងថា ស្មាតហ្វូន Huawei P40 Series នឹងមានស្មាតហ្វូនចំនួន 2 ប្រភេទគឺ Huawei P40 និង P40 Pro។ ការបែកធ្លាយចុងក្រោយបំផុតនេះ គឺមានការទម្លាយថា នឹងមានម៉ូឌែលមួយទៀតដែលមានឈ្មោះហៅថា Huawei P40 Pro PE ។ រូបភាព Renders ដែលមានការបែកធ្លាយនេះគឺស្មាតហ្វូន P40 Pro PE ដែលមានការបង្ហាញនូវប្រព័ន្ធកាមេរ៉ា penta-lens នៅផ្នែកខាងក្រោយរបស់វា។ អ្នកទម្លាយព័ត៌មាន Evan Blass នេះ បានអះអាងថា ស្មាតហ្វូន Huawei P40 series ដែលនឹងប្រកាសបង្ហាញខ្លួននៅថ្ងៃទី 26 ខែមីនាខាងមុខនេះ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

រូបភាព renders របស់ស្មាតហ្វូន Huawei P40 Pro PE

ស្មាតហ្វូន Huawei P40 Pro PE (Premium Edition?) renders នេះមានការទម្លាយនូវរន្ធប្រហោងនៅលើអេក្រង់ដែលមានរូបរាងជាគ្រាប់ថ្នាំស្ថិតនៅផ្នែកខាងលើខាងឆ្វេងនៃអេក្រង់នេះ។ ដូចគ្នាទៅនឹងស្មាតហ្វូន P40 Pro ដែរ វាមានអេក្រង់គែមកោង។ ផ្នែកខាងក្រោមរបស់ស្មាតហ្វូននេះគឺមានរន្ធ USB-C port, microphone, external speaker និង SIM card slot ។ សម្រាប់ volume rocker និង power key គឺនៅគែមផ្នែកខាងស្តាំរបស់ស្មាតហ្វូននេះ។ កាមេរ៉ាផ្នែកខាងក្រោយនេះគឺមានរូបរាងចតុកោណកែងនៅផ្នែកខាងក្រោយរបស់ស្មាតហ្វូន Huawei P40 Pro PE ដែលមានកាមេរ៉ាសរុបចំនួន 5 គ្រាប់។ កាមេរ៉ារបស់ស្មាតហ្វូននេះ គឺមានកាមេរ៉ា periscope lens ដែលមានបច្ចេកវិទ្យា 10x optical zoom ថែមទៀត។ កាមេរ៉ា 5 គ្រាប់នៅលើស្មាតហ្វូន P40 Pro PE នេះគឺនៅមិនទាន់ច្បាស់នោះទេ។ អ្នកទម្លាយព័ត៌មាននេះគឺ Evan Blass បញ្ជាក់ថា ស្មាតហ្វូន P40 Pro PE នឹងមានផ្នែកខាងក្រោយជាសេរ៉ាមិច។

នៅមិនទាន់មានការបញ្ជាក់អំពីលក្ខណៈសម្បត្តិរបស់ស្មាតហ្វូន Huawei P40 Pro PE នៅឡើយទេ។ ស្មាតហ្វូននេះ ប្រើប្រាស់នូវបន្ទះឈីប Kirin 990 5G និងមានរ៉េម ម៉េមូរីធំបំផុតនៅលើស្មាតហ្វូន P40 series ។ តាមការទម្លាយចេញពី Teme បញ្ជាក់អំពីកាមេរ៉ា penta-lens របស់ស្មាតហ្វូន P40 Pro PE នេះដែលមានកាមេរ៉ា ៣ គ្រាប់សម្រាប់ស្មាតហ្វូន Huawei P40 និងកាមេរ៉ា ៤ គ្រាប់នៅលើស្មាតហ្វូន P40 Pro នេះ។

រូបភាព Huawei P40 Pro renders

ការទម្លាយផ្តាច់មុខចេញពី Android Headlines ក៏បានធ្វើការទម្លាយអំពីការឌីស្សាញរបស់ស្មាតហ្វូន Huawei P40 Pro នេះចេញពីគ្រប់មុំទាំងអស់។ ការឌីស្សាញរបស់ស្មាតហ្វូន P40 Pro នេះ គឺស្រដៀងគ្នាទៅនឹងស្មាតហ្វូន P40 នេះ។ ភាពខុសគ្នាដ៏ធំរបស់ស្មាតហ្វូនទាំងពីរនេះ គឺការឌីស្សាញរបស់ស្មាតហ្វូន P40 Pro ដែលមានកាមេរ៉ាបន្ថែមទៀតនៅផ្នែកខាងក្រោយរបស់វា និងមានអេក្រង់គែមកោងថែមទៀត។ កាមេរ៉ាផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះគឺមានពាក្យចចាមអារ៉ាមថានឹងមានកាមេរ៉ាគោលទំហំ 52-megapixel main lens, 40-megapixel cine lens, periscope zoom shooter និង 3D ToF (Time of Flight) sensor ។ ស្មាតហ្វូន Huawei P40 មានកាមេរ៉ា ៣ គ្រាប់ ហើយវាមិនមានកាមេរ៉ា 3D ToF sensor ។ ជំនួសអោយកាមេរ៉ា periscope lens នេះ វាមានភ្ជាប់ជាមួយនឹង 8-megapixel telephoto lens ជាមួយនឹងបច្ចេកវិទ្យា 3x optical zoomថែមទៀត។

ស្មាតហ្វូន Huawei P40 Pro នេះ នឹងមាន 5 ពណ៌សម្រាប់ធ្វើការជ្រើសរើសគឺ Black, Blush Gold, Silver Frost, Deep Sea Blue និង Ice White ជាមួយនឹងពណ៌ gradient ថែមទៀត។ ស្មាតហ្វូន Huawei P40 នេះនឹងមានពណ៌ដូចគ្នា។ ស្មាតហ្វូន Huawei P40 នេះនឹងបង្ហាញខ្លួននៅថ្ងៃទី 26 ខែមីនាដែលនឹងធ្វើឡើងនៅក្នុងទីក្រុងប៉ារីស៕

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន