no-alternative title

HP បញ្ចេញនូវ Notebook ថ្មី មានអេក្រង់ទំហំ 17 អ៊ីងកម្រិត 4K និងដំណើរការលើបន្ទះឈីប Intel Core i7 ជំនាន់ទី 10 និងមានមេម៉ូរីភ្លោះ

ក្រុមហ៊ុន HP បានធ្វើការបង្ហាញនូវ Notebook ថ្នាក់ប្រណិតថ្មីរបស់ខ្លួន ម៉ូដែល ENVY 17 ដែលមានភ្ជាប់ជាមួយនឹងបន្ទះឈីប Intel Core i7 ជំនាន់ទី 10 និងអេក្រង់ថ្មីទំហំដល់ទៅ 17.3 អ៊ីង។ គោលដៅនៃការលក់របស់ម៉ាស៊ីននេះ ENVY 17 មានគោលដៅសម្រាប់ Creators ដែលចង់បានអេក្រង់ធំទូលាយក្នុងការប្រើប្រាស់ និងមិនចង់បន្ថែមនូវម៉ូនីទ័រខាងក្រៅ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

Notebook នេះ មានកម្រិតភាពច្បាស់ដល់ទៅ 4K UHD ហើយវាមានកម្រិត screen-to-body ratio ដល់ទៅ 86%។ ជាមួយនឹងការឌីស្សាញដែលមានរូបរាងស្តើង និងគែម Bezels ស្តើងនោះ ក្រុមហ៊ុន HP នេះ គឺមានកុំព្យូទ័រ Notebook នេះដែលមានទំហំតូចជាង ENVY 17 នេះ។ សម្រាប់ម៉ូឌែលថ្មីឆ្នាំ 2020 នេះគឺមានវិមាត្រ 15.71 x 10.2 x 0.76 inches និងទម្ងន់  6.02 ផោន។

នៅលើម៉ាស៊ីននេះ គឺមានភ្ជាប់ជាមួយនឹងបន្ទះឈីប Intel Core Processor ជំនាន់ទី 10 ក្រាហ្វិកកាត NVIDAI MX330 និងមានរ៉េមទំហំ 32GBDDR4  រួនជាមួយនឹងមេម៉ូរីភ្លោះ Dual Storage ដែលមានទំហំ 256GB SSD និង 1TB HDD។ លោកអ្នកអាចធ្វើការបន្ថែមនូវ 1TB 7200rpm SATA HDD និង 16GB PCIe NVMe Intel Optane Drive, ឬ 1 TB PCIe NVMe TLC M.2 SSD បានផងដែរ។ ម៉ាស៊ីនេះ គឺបំពាក់នូវប្រព័ន្ធ WiFi 6 និងមានដំនើរការជាមួយនឹងប្រព័ន្ធ  Bluetooth 5.0 ផងដែរ។ បន្ថែមពីលើនេះ ក៏មានភ្ជាប់ជាមួយនឹង  Bang & Olufsen dual speakers រួមជាមួយនឹង  full-size backlit keyboard និង Number Pad ដាច់ដោយឡែកផងដែរ។ 

ENVY 17 ថ្មីនេះ គឺមានភ្ជាប់ប្រព័ន្ធស្កេនក្រយ៉ៅដៃ និងមានប៊ូតុងប្រព័ន្ធកាមេរ៉ា និង Microphone mute ផងដែរ។ សម្រាប់ផត របស់វាមានដូចជា 1x USB Type-C, 3x USB Type-A – ដែលមួយសម្រាប់ទ្រទ្រង់ទៅលើ HP Sleep និង Charge និង 1x HDMI 2.0 និង 1x  headphone/mic combo។ ម៉ាស៊ីននេះ ក៏មានរន្ធសម្រាប់ដាក់កាត  SD card reader ផងដែរ។

ថាមពលថ្មរបស់ម៉ាស៊ីននេះ គឺប្រើប្រាស់បានរយៈពេល 11 ម៉ោងជាមួយនឹងថាមពលថ្មទំហំ 55 Wh li-ion។ ក្រុមហ៊ុន  HP   បាននិយាយថា បច្ចេកវិទ្យា Fast Charge technology ដែលមាននៅលើម៉ាស៊ីននេះ អាចបញ្ចូលនូវថាមពលថ្មពី 0 ទៅ 50% នៅក្នុងរយៈពេល 45 នាទីប៉ុណ្ណោះ។ 

ENVY 17 ថ្មីនេះ ដំណើរការនូវ quad-core Intel Core i7-1065G7 processor, 12GB memory, NVIDIA GeForce MX330 graphics  ជាមួយនឹង  2GB និង  512GB Intel SSD និង 32GB Intel Optane memory ផងដែរ។ អេក្រង់របស់វាគឺ multitouch IPS  ដែលមានកម្រិតភាពច្បាស់ Full HD ។ សម្រាប់ម៉ូឌែលនេះគឺមានតម្លៃ $1,249 ៕

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន